ទៅ​បាត់ដំបង​កុំ​ភ្លេច

ទៅ​បាត់ដំបង​កុំ​ភ្លេច​ភ្នំបាណន់!

រូប​សំណាក​ស្ត្រី​កសិករ​ម្នាក់​ទូល​ល្អី​នៅ​ច្រក​ចូល​ទៅកាន់​ភ្នំ​បាណន់​ក្នុង​ខេត្ត​បាត់ដំបង​។

ភ្នំ​បាណន់ ​គឺជា​តំបន់​ទេសចរណ៍​បែប​វប្បធម៌​ និង​ធម្មជាតិ​ដែល​មាន​ល្អាងភ្នំ និង​ប្រាសាទ​បុរាណ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ធម្មជាតិ​ដ៏ស្រស់​បំព្រង​គួរ​ជា​ទី​ គយគន់​ក្រៃលែង​។

តំបន់​ទេសចរណ៍​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ស្រុក​បាណន់​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ជិត ២០ គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង​។

ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍​បែប​វប្បធម៌​ និង​ធម្មជាតិ​។ ខេត្ត​បាត់ដំបង​ដែល​ជា​ខេត្ត​ជាប់​មាត់​បឹង​ទន្លេសាប និង​ជា​ខេត្ត​ដែល​ជា​ជង្រុក​ស្រូវ​របស់​កម្ពុជា​ក៏​មាន​តំបន់​ទេសចរណ៍​ ជាច្រើន​ផង​ដែរ​។

 

ថ្ងៃទី០១ខែកម្ភះឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment