កម្ពុជា​រំពឹង​ថា​នឹង​បាន​ចំណូល ​$៥ ​ពាន់​លាន​ពី​ទេសចរណ៍

កម្ពុជា​រំពឹង​ថា​នឹង​បាន​ចំណូល ​$៥ ​ពាន់​លាន​ពី​ទេសចរណ៍

ភ្នំពេញៈ ​ចំណូល​បាន​ពី​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ទទួល​បាន ​ ៥​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០​ ជា​មួយ​នឹង​ការ​មក​ដល់​ទេសចរ​បរទេស​ ៧,៥​ លាន​នាក់។ នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​។

លោក​ ថោង​ ខុន បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​ផ្លូវ​ការ​នូវ​ឯក​សារ «​យុទ្ធសាស្ត្រ​ទីផ្សារ​ទេស​ចរណ៍​កម្ពុជា​ ២០១៦-​២០២០ ​ឯក​សារ​យុទ្ធសាស្ត្រ​ទីផ្សារ​ទាក់​ទាញ​ទេសចរ​ចិន​ឆ្នាំ ​២០១៦-​២០១០ ​និង​ឯក​សារ​សៀវភៅ​ ស ​ស្តីពី ​China ​Ready ​សម្រាប់​ទេសចរណ៍​កម្ពុជា»​ កាល​ពី​ថ្ងៃ​ទី​ ២៥ ​មករា ​ថា​ ដើម្បី​ទ្រទ្រង់​ចក្ចុ​វិស័យ​ប្រកប​ដោយ​សុទិដ្ឋិ​និយម​នេះ​ក្រសួង​បាន​ដាក់​ ចេញ​នូវ​យុទ្ធនាការ «​កម្ពុជា ​ព្រះរាជា​អច្ឆរិយៈ ​និង​ចលនា​ប្រឡង​ប្រណាំង​ ទីក្រុង​ស្អាត ​រមណីយដ្ឋាន​ស្អាត ​សេវា​ល្អ បដិសណ្ឋារ​កិច្ច​ល្អ» សំ​ដៅ​ធ្វើ​ឲ្យ​កម្ពុជា​ជា​ទិស​ដៅ​ទេស​ចរណ៍​ប្រកប​ដោយ​ភាព​ទាក់​ទាញ​។

យោង​តាម​លោក ​ថោង ​ខុន ​កម្ពុជា​សម្រេច​បាន​កំណើន​ទេសចរ​ ៦,១​ ភាគ​រយ​នៅ​ឆ្នាំ​ ២០១៥ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៤ ​រហូត​ដល់​ ៤,៨ លាន​នាក់​ ក្នុង​នោះ​ទេសចរ​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច​តំណាង​ឲ្យ ​៧៤,១​ ភាគ​រយ អាស៊ាន​ ៤៤,៣​ភាគ​រយ ​អឺរ៉ុប ​១៨,២​ ភាគ​រយ ​និង​ទ្វីប​អាមេរិក​៧,២​ភាគ​រយ​។

ទេសចរ​ចិន​នៅ​តែ​ឈរ​លំដាប់​ទី​ពីរ​កាល​ពី​ ២០១៥ ​ដែល​មាន​ ៨០​ ម៉ឺន​នាក់​។ វិស័យ​ទេសចរណ៍​កម្ពុជា​បច្ចុប្បន្ន​រួម​ចំណែក​១៦​ភាគ​រយ​នៃ​GDP។​ នេះ​បើ​តាម​លោក​ ថោង ​ខុន​៕

ថ្ងៃទី២៦ខែមករាឆ្នាំ២០១៦

ប្រភពៈ ​កោះសន្តិភាព


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment