កាតា ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​ ៣​ លាន​នាក់​ ២០១៥

កាតា ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​ ៣​ លាន​នាក់​ ២០១៥

ក្រុងដូហាៈ អាជ្ញាធរ​ទេសចរណ៍​ប្រទេស​កាតា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ​ថា ប្រជាជន​ជិត​ ៣​ លាន​នាក់​បានមក​ទស្សនា​ប្រទេស ​កាតា ​ពី​ឆ្នាំ​ ២០១៥ ដែលជា​ចំនួន​ដ៏​ច្រើន​បំផុត​សម្រាប់​ប្រទេស​ឈូង​សមុទ្រ​ពែរ្ស៍​ដែល​សម្បូរ​ ថាមពល​មួយ​នេះ​។

ចំនួន​ប្រជាជន​សរុប ២,៩៣​ លាន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កាតា​កាលពី​ឆ្នាំ​មុន​ដើម្បី​សម្រាក​ លម្ហែ​កាយ អាជីវកម្ម ឬ​មូល​ហេតុ​ផ្ទាល់​ខ្លួន​។ នេះ​បើ​យោង​តាម​តួលេខ​នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ចេញ​ផ្សាយ​ដោយ​ អាជ្ញាធរ​ទេសចរណ៍​ប្រទេស​កាតា​។

ចំនួន​នោះ​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​ជិត​ ៤​ ភាគរយ ​កាលពី​ឆ្នាំ ​២០១៤ ចំ​ពេល​ដែល​ប្រទេស​នេះ​កំពុង​ស្វែងរក​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​ ខ្លួន​ចេញ​ពី​ការ​ពឹង​ផ្អែក​លើ​ឧស្ម័ន និង​ប្រេង ដែល​មាន​ចំនួន​ជាង​ ៥០ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ​(GDP)​។

ប្រទេស ​កាតា បាន​បញ្ជាក់​ថា​៖ «​របាយការណ៍​នេះ​បង្ហាញ​ថា ទោះ​បី​ការ​អភិវឌ្ឍ​ពិភពលោក ដែល​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ដល់​គំរូ​ការ​ធ្វើ​ដំណើរ ប្រទេស​កាតា​បង្ហាញ​ពី​ការ​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាង​រហ័ស​លើ​ទិសដៅ​ទេសចរណ៍​ »។

ចំនួន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ​ចំនួន ៨៥៥ ០០០ បាន​មក​ពី​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត។ បន្ទាប់​មក​ប្រទេស​ ឥណ្ឌា​ មាន​ចំនួន ៣៧៥ ០០០​ នាក់ និង​ប្រទេស​អង់គ្លេស​ចំនួន ១៣៥ ០០០​ នាក់ ខណៈ​មាន​ការ​កើន​ឡើង​ពី​ចិន និង​បារាំង ​ផង​ដែរ​ កាល​ពី​ឆ្នាំ​ ២០១៥​។

ទេសចរណ៍​រួម​ចំណែក​ស្មើ​ ៣,៧ ​ពាន់​លាន​ដុល្លារ ដល់​សេដ្ឋកិច្ច​ពី​ឆ្នាំ​ ២០១៥ ឬ ​ប្រហែល ​២ ​ភាគរយ​នៃ GDP​។ កាតា ព្យាករ​ថា នឹង​មាន​ទេសចរ ៩​ លាន​នាក់​មក​ទស្សនា​កាតា​ត្រឹម​ឆ្នាំ​ ២០៣០ ដែល​អនុញ្ញាត​ឲ្យ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ​នឹង​រួម​ចំណែក​ដល់​ សេដ្ឋកិច្ច​សរុប​លើស​ចំនួន​ ៥​ ភាគរយ​៕

ថ្ងៃទី២៥ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment