ក្រុមហ៊ុន​ ចិន​​ ទិញ​ហ៊ុន​បរទេស​ច្រើន​ជាង​គេ

ក្រុមហ៊ុន​ ចិន​​ ទិញ​ហ៊ុន​បរទេស​ច្រើន​ជាង​គេ

ក្រុងប៉េកាំងៈ ក្រុមហ៊ុន​ចិន​ជាច្រើន​បាន​ទិញ​ភាគហ៊ុន​ក្រៅ​ប្រទេស​​​​ស្រប​ពេល​ទីក្រុង​ ប៉េកាំង​លើក​ទឹកចិត្ត​សហគ្រិន​ឲ្យ​ទិញ​ធនធាន​​ និង​បច្ចេកវិទ្យា​បរទេស​ចំណែក​ទីផ្សារ​ និង​អ្នក​ជំនាញ​គ្រប់គ្រង​ខណៈ​​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក​​ធ្លាក់​ចុះ​។

នេះ​គឺជា​ការ​ទិញ​ទ្រព្យ​សកម្ម​បរទេស​ធំ​ជាង​គេ​ទាំង​ ១០ ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​ដោយ​មិន​រាប់​បញ្ចូល​បំណុល​។ នេះ​បើ​តាម​តួលេខ​​បាន​​ពី​ក្រុមហ៊ុន​ផ្ដល់​ទិន្នន័យ​ហិរញ្ញវត្ថុ​អន្តរជាតិ Dealogic។

ទិន្នន័យ​បង្ហាញ​ថា​ក្រុមហ៊ុន​ China National Chemical Corporation (ChemChina) បាន​​ស្នើ​ទិញ​ក្រុមហ៊ុន​ថ្នាំ​សម្លាប់​សត្វល្អិត​ និង​គ្រាប់ពូជ​ឈាន​មុខ​គេ​ Syngenta ​របស់​​ប្រទេស​ស្វ៊ីស​កាលពី​ថ្ងៃ​ពុធ​ក្នុង​តម្លៃ​ ៤៣ ពាន់​លាន​ដុល្លារ​អាមេរិក​ក្រុមហ៊ុន​​ប្រេង CNOOC ឈាន​មុខ​គេ​របស់​ប្រទេស​ចិន​ទិញ​ក្រុមហ៊ុន​ថាមពល​របស់​ប្រទេស​កាណាដា​ Nexen ​នៅក្នុង​កិច្ចព្រមព្រៀង​មួយ​​បញ្ចប់​​កាលពី​ឆ្នាំ​​ ២០១៣​ តម្លៃ ១៥,២ ​ពាន់​លាន​ដុល្លារ​អាមេរិក​ខណៈ ​Chinalco ​ដែល​ជា​ក្រុមហ៊ុន​អាលុយមីញ៉ូម​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ទិញ​ភាគហ៊ុន​នៅ​ ក្នុង​ក្រុមហ៊ុន​រុករក​រ៉ែ​អង់គ្លេស​អូស្រ្តាលី​ Rio Tinto កាលពី​ឆ្នាំ​ ២០០៨ តម្លៃ​ ១៤,៣ ​ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន China Cinda Asset Management ​ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​គ្រប់គ្រង​ដោយ​រដ្ឋ​ប្រកាស​​កាលពី​ខែ​​ធ្នូ​ថា​ ខ្លួន​នឹង​គ្រប់គ្រង​ធនាគារ​ពាណិជ្ជ​ Nanyang របស់​ទីក្រុង​ហុងកុង​តម្លៃ​ ៨,៨ ​ពាន់​លាន​​ដុល្លារ​។ នេះ​បើ​តាម​ទិន្នន័យ​។ ​ដោយ​ឡែក​ក្រុមហ៊ុន ChemChina ​ទិញ​​ក្រុមហ៊ុន​ផលិត​កង់​រថយន្ត Pirelli ​របស់​ប្រទេស​អ៊ីតាលី​កាលពី​ឆ្នាំ​មុន​តម្លៃ​ ៧,៩ ​ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​ Refiner Sinopec ទិញ​​ក្រុមហ៊ុន​រុករក​ប្រេង Addax Petroleum របស់​ប្រទេស​ស្វ៊ីស​ពី​ឆ្នាំ​ ២០០៩​ តម្លៃ​ ៧,៣ ​ពាន់​លាន​ដុល្លារ​ក្រុមហ៊ុន​ Sinopec​ ទិញ​ភាគហ៊ុន​ ៤០ ​ភាគរយ​នៃ​​​ប្រតិបត្តិការ​ក្រុមហ៊ុន​ថាមពល Repsol’s Brazilian ឈាន​មុខ​គេ​របស់​ប្រទេស​អេស៉្បាញ​តម្លៃ​ ៧,១ ​ពាន់​លាន​ដុល្លារ​​។

សមាគម​ចិន​មួយ​ដែល​បាន​ដឹកនាំ​ដោយ​​ក្រុមហ៊ុន​រុករក​រ៉ែ​ឈាន​មុខ​គេ China Minmetals Corp គ្រប់គ្រង​ដោយ​រដ្ឋ​ទិញ​ក្រុមហ៊ុន​រុករក​រ៉ែ​ស្ពាន់​ Glencore Xstrata’s Las Bambas នៅក្នុង​ប្រទេស​ប៉េរូ​​កាលពី​ឆ្នាំ​ ២០១៤ តម្លៃ​ ៧,០ ​ពាន់​លាន​ដុល្លារ។

មូលនិធិ​ទ្រព្យសម្បត្តិ​រដ្ឋ​ចិន​ China Investment Corp​ ទិញ​ធនាគារ​វិនិយោគ​អាមេរិក Morgan Stanley ​៩,៩ ​​ភាគរយ​​កាលពី​ឆ្នាំ​ ២០០៧ តម្លៃ ៥,៦ ​ពាន់​លាន​ដុល្លារ​ធនាគារ​ Industrial & Commercial Bank of China ជា​ធនាគារ​​ផ្ដល់​កម្ចី​ធំ​ជាង​គេ​របស់​ប្រទេស​នេះ​ទិញ​ភាគហ៊ុន​ ២០ ​ភាគរយ​នៅក្នុង​ធនាគារ​ Standard Bank របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​​​កាលពី​ឆ្នាំ​​ ២០០៧ តម្លៃ​ ៥,៥ ​ពាន់​លាន​ដុល្លារ​។

ទិន្នន័យ​បង្ហាញ​ថា​ក្រុមហ៊ុន​ផលិត​សាច់​ជ្រូក​ WH Group ​បាន​ទិញ​ក្រុមហ៊ុន Smithfield Foods ​របស់​​​​ក្នុង​តម្លៃ​ ៤,៧ ​​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​​ ២០១៣ ​៕

ថ្ងៃទី០៤ខែកម្ភៈឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment