ក្រុមហ៊ុន Toyota អាច​ខាត​បង់ ២៧៧ ​លាន​ដុល្លារ​ដោយសារ​រញ្ជួយ​ដី

ក្រុមហ៊ុន Toyota អាច​ខាត​បង់ ២៧៧ ​លាន​ដុល្លារ​ដោយសារ​រញ្ជួយ​ដី

ក្រុងតូក្យូៈ ប្រាក់​ចំណេញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ Toyota Motor Corp ​អាច​នឹង​​​ធ្លាក់​ចុះ​ប្រមាណ ៣០ ​ពាន់​លាន​​យ៉េន (២៧៧ ​លាន​ដុល្លារ) ​នៅ​​ត្រីមាស​នេះ​បន្ទាប់ពី​គ្រោះ​រញ្ជួយដី​បាន​វាយ​ប្រហារ​​ភាគ​ខាង​ត្បូង​ ប្រទេស​ជប៉ុន និង​បាន​​រំខាន​ដល់​ការ​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​ដល់​ក្រុមហ៊ុន​ផលិត​ រថយន្ត​ធំ​ជាង​គេ​របស់​ពិភពលោក​មួយ​នេះ។

ក្រុមហ៊ុន Toyota បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ផលិតកម្ម​បាន​ផ្អាក​កាលពី​ចុង ​សប្តាហ៍​​មុន​នៅ​រោងចក្រ Kyushu ហើយ​នឹង​បន្ត​ទៅ​ខ្សែ​ចង្វាក់​​ដំឡើង​រថយន្ត​នៅ​ប្រទេស​​ជប៉ុន​ផ្សេង​ទៀត​នៅ ​ដំណាក់​កាល​នានា​រហូត​ដល់​សប្តាហ៍​នេះ។

គ្រោះ​រញ្ជួយ​​ដី​ដែល​បង្ក​ការ​ខូចខាត​ខ្លាំង​បំផុត​នៅ​​ជប៉ុន​គិត​ចាប់​ ពី​ខែ​មីនា ឆ្នាំ ២០១១ ​បាន​ចាប់​ផ្តើម​វាយប្រហារ​កោះ Kyushu នៅ​ភាគ​ខាង​ត្បូង​ប្រទេស​​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​ផ្អាក​ផលិតកម្ម​ម៉ាស៊ីន និង​គ្រឿង​បន្លាស់​របស់​ក្រុមហ៊ុន Aisin Seiki ដែល​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ឲ្យ​ក្រុមហ៊ុន Renesas Electronics និង​ក្រុមហ៊ុន Mitsubishi Electric និង​ផលិត​ផលិត​ផល​ម៉ូតូ​ឲ្យ​ក្រុមហ៊ុន Honda។

លោក Koichi Sugimoto អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន Mitsubishi UFJ Morgan Stanley បាន​សរសេរ​ក្នុង​របាយការណ៍​មួយ​​កាលពី​ថ្ងៃ​ចន្ទ​ថា​ការ​ខាតបង់​ផ្នែក​​ ផលិតកម្ម​​របស់​ក្រុមហ៊ុន​ Toyota អាច​កើន​ឡើង​ដល់​ ៥៦០០០ ​គ្រឿង​សម្រាប់​រថយន្ត​ម៉ាក​ Toyota និង Lexus និង​ចំនួន ៧៥០០ ​គ្រឿង​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាត​​តូច Daih-atsu Motor។

លោក​បន្ត​ថា​ផលប៉ះពាល់​ដែល​ត្រូវ​បាន​ព្យាករ ៣០ ​ពាន់​លាន​យ៉េន​ចំពោះ​​ប្រាក់​ចំណេញ​ប្រតិបត្តិការ​នេះ​អាច​អូស​បន្លាយ​​ពេល ​ចូល​ដល់​ត្រីមាស​ទី​ពីរ​រហូត​ដល់​​ខែ​កញ្ញា៕

ថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment