គម្រោង​រថភ្លើង​ល្បឿន​លឿន​​​ ឥណ្ឌូនេស៊ី​ នៅតែ​ដំណើរការ​

គម្រោង​រថភ្លើង​ល្បឿន​លឿន​​​ ឥណ្ឌូនេស៊ី​ នៅតែ​ដំណើរការ​

ក្រុងប៉េកាំងៈ ប្រទេស​ចិន​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍​​ថា ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូង​របស់​ឥណ្ឌូនេស៊ី (HSR) មិន​ត្រូវ​បាន​ពន្យារពេល​ទេ។

​លោក Hua Chunying អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ឲ្យ​ដឹង​ក្នុង​កិច្ច​ប្រជុំ​ផ្ដល់​ ព័ត៌មាន​ប្រចាំ​មួយ​ថា៖ «​សេចក្តី​​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ដែល​បាន​អះអាង​ថា គម្រោង​ផ្លូវ​ដែកនេះ​ត្រូវ​បាន​ពន្យារពេល​ដោយ​សារ​កង្វះ​អាជ្ញាប័ណ្ណ​សាង​ សង់​នោះគឺ​មិន​ពិត​​នោះ​ឡើយ»។​

លោក Hua មាន​ប្រសាសន៍​ថា៖ «​ពិធី​បញ្ចុះ​បឋមសិលា​សម្រាប់​គម្រោង​ផ្លូវ​ដែក ដែល​នឹង​​តភ្ជាប់​ទីក្រុង​ហ្សាការតា​ជា​មួយ​នឹង​ទីក្រុង​ក្នុង​ខេត្ដ​បាន​ ឌុង ​ស្ថិត​នៅភាគ​ខាង​លិច​កោះ​ចាវ៉ា ត្រូវ​បាន​រៀប​ចំឡើង​កាល​ពី​ថ្ងៃ​ទី ២១ ខែ​មករា។ ភាគីទាំង​ពីរ​បានលើក​ឡើង​ពី​ភាព​​សំខា​ន់​របស់​​គម្រោង​ផ្លូវ​ដែក​ល្បឿនលឿន​ ​នេះ​»។​

អ្នកនាំ​ពាក្យ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹងថា៖ «​ប្រទេស​ចិន និង​ឥណ្ឌូនេស៊ី នឹង​ជំរុញ​ឲ្យ​មានការ​សាង​សង់​ផ្លូវ​ដែកនេះ​ដោយ​រលូន ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ប្រជា​ជន​ឥណ្ឌូនេស៊ី និង​ប្រើ​ប្រាស់​គម្រោង​នេះ​ធ្វើ​ជា​កាលានុវត្ដភាព​ដើម្បី​លើក​កម្ពស់​កិច្ច ​​សហ​ប្រតិបត្តិការ​ដ៏​មាន​សារៈ​ប្រយោជន៍​ទ្វេភាគី»។​

មន្ត្រីស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប​ប្រចាំ​ក្រុមហ៊ុន ChinaRailway Co. Ltd បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍ថា៖ «ការ​​​សាង​សង់​ផ្លូវ​ដែកនេះ នឹង​ដំណើរការ​ដោយ​រលូន»។​

កាល​ពី​ខែ​តុលា​ឆ្នាំមុន ក្រុមហ៊ុន China Railway បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​​ជាមួយ​នឹង​ សហគ្រាស​រដ្ឋ​ឥណ្ឌូនេស៊ី ដើម្បី​បង្កើត​ក្រុមហ៊ុន​​បណ្តាក់​ទុន​រួមគ្នា​ដើម្បី​សាង​សង់​ និង​ប្រតិបត្តិការ​ផ្លូវ​ដែក​ និងកិច្ច​ព្រម​ព្រៀង​មួយ​ទៀត​ដើម្បី​កាន់​កាប់​ភាគហ៊ុន​ចំនួន​ ៦០ ភាគ​រយ​ក្នុង​ក្រុមហ៊ុននេះ។​

នៅពេល​គម្រោង​ផ្លូវ​ដែកនេះ​បញ្ចប់​ ផ្លូវ​ដែក​ចម្ងាយ​ ១៥០ គីឡូម៉ែត្រ​នេះ នឹង​កាត់​បន្ថយ​រយៈ​ពេល​ធ្វើដំណើរ​ពីទីក្រុង​ហ្សាការតា​មក​ខេត្ដ​​បាន​ឌុង​ ពី​រយៈពេល​ជាង ៣ ម៉ោង​នាពេល​បច្ចុប្បន្ន មកនៅ​តិច​ជាង​ ៤០ នាទី​៕

ថ្ងៃទី០១ខែកម្ភះឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment