ចិន​គ្រោង​វិនិយោគ​ជាង

ក្រុង​ប៉េកាំងៈ ប្រទេស​ចិន នឹង​វិនិយោគ​ថវិកា​ចំនួន ៨០០​ ពាន់​លាន​យន់ (១២៣​ ពាន់​លាន​ដុល្លារ​)​ លើ​ផ្លូវ​ដែក​នៅ​ឆ្នាំ​២០១៦ ជា​ពិសេស​នៅ​តំបន់​ភូមិ​ភាគ​កណ្តាល និង​ភាគ​ខាង​លិច​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ផ្លូវ​ដែក​កាល​ពី​ថ្ងៃ​អាទិត្យ។

លោក Sheng Guangzu ប្រធាន​គ្រប់គ្រង​ទូទៅ​ប្រចាំ​ក្រុមហ៊ុន​ China Railway Corp បាន​ឲ្យ​ដឹង​ថា​ អ្នក​ដំណើរ​ប្រមាណ ​២,៥​ ពាន់​លាន​នាក់ បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​កាល​ពី​ឆ្នាំ​មុន ដែល​កើន​ឡើង​ ១០​ភាគ​រយ​នៅ​ក្នុង​ពេល​បី​ឆ្នាំ​ជាប់​គ្នា។

ប្រទេស​ចិន​បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន ៨២៣,៨​ពាន់​លាន​យន់​លើ​ផ្លូវ​ដែក​កាល​ពី​ឆ្នាំ​២០១៥៕

ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment