បរិមាណ​ផល​ស្រូវ​កម្ពុជា​ធ្លាក់​ចុះ ១​ភាគរយ

បរិមាណ​ផល​ស្រូវ​កម្ពុជា​ធ្លាក់​ចុះ ១​ភាគរយ

ភ្នំពេញៈ បរិមាណ​ផល​ស្រូវ​កម្ពុជា​ឆ្នាំ​២០១៥ មាន​ចំនួន​៩,១​លាន​តោន ធ្លាក់​ចុះ​១​ភាគរយ​បើ​ធៀប​នឹង​រដូវ​ប្រមូល​ផល​កាល​ពី​ឆ្នាំ​២០១៤​។ នេះ​បើ​យោង​តាម​លោក អ៊ាង សុផល្លែត អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​។

លោក​លើក​ឡើង​ថា ក្រសួង​កសិកម្ម​បាន​កត់​ត្រា​បរិមាណ​ផល​ស្រូវ​ចំនួន​៩,១​លាន​តោន​រហូត​មក​ ដល់​ពេល​នេះ​សម្រាប់​ការ​ប្រមូល​ផល​ទាំង​រដូវ​ប្រាំង និង​វស្សា​។

លោក​បន្ថែម​ថា ការ​ប្រមូល​ផល​នៅ​រដូវ​ប្រាំង​នឹង​បញ្ចប់​នៅ​ចុង​ខែ​កុម្ភៈ​។

លោក​បញ្ជាក់​ថា​៖ «​បរិមាណ​ផល​ស្រូវ​កាលពី​ឆ្នាំ​២០១៥ នឹង​ត្រូវ​មាន​ការ​ធ្លាក់​ចុះ​១​ភាគរយ ដោយ​សារ​តែ​កម្រិត​ទឹក​ទន្លេ​មិន​អាច​ហូរ​ចូល​វាល​ស្រែ​បាន​ទេ​»​។ លោក​បន្ត​ថា កាលពី​ឆ្នាំ​២០១៤ បរិមាណ​ផល​ស្រូវ​មាន​ចំនួន ៩,៩​លាន​តោន​។

លោក​បន្ត​ថា​៖ «​បើ​ប្រព័ន្ធ​ធារា​សាស្ដ្រ​យើង​អាច មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ វិស័យ​ស្រូវ​នឹង​ផ្ដល់​ទិន្នផល​កាន់​តែ​ខ្ពស់​នៅ​ពេល​អនាគត​»៕

ថ្ងៃទី២១៥ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment