ប៉េកាំង​ នៅតែ​ជា​ក្រុង​ទិញ​ទំនិញ​មមា​ញឹក​ជាង​គេ​

ប៉េកាំង​ នៅតែ​ជា​ក្រុង​ទិញ​ទំនិញ​មមា​ញឹក​ជាង​គេ​

ក្រុងប៉េកាំងៈ ទីក្រុង​ប៉េកាំង​នៅ​តែ​បន្ត​រក្សា​តំណែង ​របស់​ខ្លួន​ក្នុង​នាម​ជាទីក្រុង​ទិញ​ទំនិញ​ធំជាង​គេនៅ​ប្រទេស​ចិន​ក្នុង​ ឆ្នាំ ២០១៥ ខណៈ​ដែល​ការ​ទិញទំនិញ​អនឡាញ​បាន​បន្ដ​គាំ​ទ្រ​ដល់​ការ​លក់​រាយ និង​បាន​​ជំរុញ​ឲ្យ​ម៉ាក​ទំនិញ​ចាស់​ៗ​​​កាន់​តែ​ច្រើន​បើក​ហាង​លក់​តាម​ អនឡាញ​។

យោង​តាម​របាយការណ៍​មួយ​​របស់​ការិយាល័យ​ស្ថិតិ​ក្រុង​ប៉េកាំង ការ​លក់​រាយ​នូវ​ទំនិញ​ប្រើប្រាស់​នៅ​ទីក្រុង​ប៉េកាំង​បាន​កើនឡើង​ច្រើន​ជាង ១ ពាន់​ពាន់​​លានយន់ (១៥២​ពាន់​លាន​ដុល្លារ​) នៅ​ឆ្នាំ ២០១៥ កើនឡើង ៧,៣ ភាគ​រយ​ធៀបនឹង​ឆ្នាំ ២០១៤។​

នេះ​គឺ​រយៈ​ពេល ៨ ឆ្នាំ​ជាប់គ្នា​ហើយ ដែល​ទីក្រុង​នេះ បាន​នាំ​មុខ​ទីក្រុង​ផ្សេង​ទៀតនៅ​ប្រទេស​ចិន​ទាក់​ទង​នឹង​ការ​ចំណាយ​លើ​ ទំនិញ​ប្រើ​ប្រាស់​។​

ការ​លក់តាម​អនឡាញ​មាន​ទំហំ​ស្មើនឹង ​៨២,៦ ភាគ​រយ​នៃការ​លក់​សរុប។ ការ​លក់​អនឡាញ បាន​ជំរុញ​ឲ្យ​ហាង​លក់​ទំនិញ​ធម្មតា​ រួម​ទាំង​ម៉ាក​ផលិតផល​ល្បីៗ​ជា​យូរ​មក​ហើយ​​ចំនួន​ ១៣ ក្នុង​ចំណោម ​៧៧ នៅ​ទីក្រុង​ប៉េកាំងរាប់​ចាប់​ពីហាង​​លក់អាហារ​សម្រន់​រហូត​ដល់​ហាង​លក់​​ ស្បែកជើង ប្រែ​ក្លាយ​ទៅជា​ប្តូរហាង​លក់​តាម​អនឡាញ​វិញ។​

ទីក្រុង​ដែលមាន​ប្រជា​ជន​ចំនួន ២១ លាននាក់​នេះ មាន​​តម្រូវ​ការ​ប្រើ​ប្រាស់​សរុប​ចំនួន ១,៨៦ ពាន់​ពាន់​លានយន់​នៅ​ឆ្នាំ ២០១៥ ធ្វើ​ឲ្យ​កំណើន​ប្រចាំ​ឆ្នាំ​មានទំហំ​ស្មើនឹង ៨,៧ ភាគ​រយ​។ តម្រូវ​ការ​ប្រើ​ប្រាស់ចូល​រួម​ចំណែក​​ជាង​ ៧០ ភាគ​រយនៃកំណើន ​ផ.ស.ស ​របស់​ទីក្រុង​ប៉េកាំង។​

ការ​លក់​រាយ​នូវ​ទំនិញ​ប្រើប្រាស់ ដែលជា​សូចនាករ​សំខាន់​មួយនៃ​តម្រូវ​ការ​ប្រើប្រាស់​បាន​កើន​ឡើង ១០,៧ ភាគ​រយ​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៥ ​ធៀបនឹង​ឆ្នាំ ២០១៤ ដែល​​ចូល​រួម​ចំណែក ​៦៦,៤ ភាគ​រយ​នៃកំណើន ផ.ស.ស ​របស់​ប្រទេស​នេះ នេះ​បើយោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ចិន​កាល​ពី​ដើម​ខែ​មករា។​

ក្រសួង​ពាណិជ្ជកម្ម​​រំពឹងថា​តម្រូវ​ការ​ប្រើ​ប្រាស់​នៅ​តែ​ជា​កត្តា​ ជំរុញ​ខ្លាំង​មួយ​ចំពោះ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០១៦ នេះ ដោយសារ​​ឥទ្ធិពល​​នៃ​កំណែ​ទម្រង់​ផ្នែកផ្គត់​ផ្គង់​ចាប់​ផ្តើម​បញ្ចេញ​ ប្រសិទ្ធភាព។

សប្តាហ៍​មុន ធនាគារ​កណ្ដាល​​ចិន​​ឲ្យដឹង​ថា ខ្លួន​កំពុង​ចាក់​បញ្ចូល​ប្រាក់ ៥២ ពាន់​លាន​ដុល្លារ​ទៅ​ក្នុងប្រ​ព័ន្ធ​​ហិរញ្ញ​វត្ថុ​ ​​​បន្ទាប់​ពី​ចាក់​បញ្ចូល​ ៦៧ ពាន់​លាន​ដុល្លារលើក​មុន ដើម្បី​បំពេញ​តម្រូវ​ការ​មូលនិធិ​មុន​ចូល​ឆ្នាំ​ ចិន៕

 


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment