ប្រតិបត្តិករ​ កាស៊ី​ណូ ​អភិវឌ្ឍ​សូហ្វ​វែ​រការ​ភ្នាល់​អន​ឡាញ

ប្រតិបត្តិករ​ កាស៊ី​ណូ ​អភិវឌ្ឍ​សូហ្វ​វែ​រការ​ភ្នាល់​អន​ឡាញ

ភ្នំពេញ: ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​មួយ​បាន​មើល​ឃើញ​ពី​ កំណើន​ប្រាក់​ចំណូល​​ពី​ការ​បន្ថែម​ប្រតិបត្តិ​ការ​អន​ឡាញ​លើ​ប្រតិ​បត្តិ ការ​​នៅ​កាស៊ី​ណូ​ផ្ទាល់​ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​​ភ្នាល់​ល្បែ​ង​ពី​ក្រៅ​ប្រទេស​។​

បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​​បង្កើត​សូហ្វ​វែរ​ដែល​ផ្តល់​លទ្ធ​ភាព​ ឲ្យ​កាស៊ីណូ​ផ្សេង​​ទៀត​អាច​ប្រតិ​បត្តិ​ការ​ អន​ឡាញ​នេះ​ដែរ។​

ក្រុម​ហ៊ុន​ Start ​Live Casino ​ធ្វើ​ជា​ក្រុម​ហ៊ុន​ដំបូង​នៅ​​កម្ពុជា ​ក្នុង​ការអភិវឌ្ឍ ​និង​ចែក​ចាយ​សូហ្វវែរ​កាស៊ីណូ​អន​ឡាញ​ដែល​អាច​ប្រតិ​បត្តិ​ការ​បាន​ រួម​មាន​ផលិត​ផល​ស្លាកសញ្ញា​ពណ៌ស ​ដែល​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អន្តរជាតិ​។​

ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​នេះ បាន​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ឆ្នាំ ២០១១ ក្នុង​នាមជា​ក្រុម​ហ៊ុន​បុត្រ​​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​ Lucky​89 ​Group​ ដែល​ប្រតិបត្តិ​ការ​កាស៊ីណូ​នៅ​នឹង​កន្លែង​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ចំនួន​ ពីរ​កន្លែង​នៅទី​ក្រុង​បាវិត​។

លោក ​Jonny​ Ferrari ​នា​យក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ Start Live ​ឲ្យ​ដឹង​ថា ប្រតិ​បត្តិករ​កាស៊ីណូ​នេះ​បាន​ប្រឈ​ម​នឹង​ការប្រកួត​ប្រជែង​ខ្លាំង​ពី​កា​ ស៊ី​ណូ​ភ្នាល់​ល្បែង​ផ្សេង​ទៀត​ជិត ១២ កន្លែ​ង​នៅក្នុង​ទីក្រុង​ក្បែរ​ព្រំដែន​មួយ​នេះ ​ដែលបាន​ជំរុញ​​ឲ្យ​ក្រុមហ៊ុន​នេះ​ដាក់​បន្ថែម​ប្រតិប​ត្តិការអន​ឡាញ​ ដោយ​ផ្តល់​លទ្ធភាព​ឲ្យ​ក្រុម​ហ៊ុន​នេះ​ទាក់​ទាញ​អ្នក​ភ្នាល់​ល្បែង​​នៅ​បរ​ ទេស​បាន។​

លោក​ Ferrari ​បន្ត​ថា៖ «​​ឧស្សា​ហកម្ម​កាស៊ីណូ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។ ដើម្បី​​បន្ត​ទាក់​ទាញ​អតិថិជន កា​ស៊ី​ណូ​​ត្រូវ​​ស្វែរង​រក​យុទ្ធ​សាស្រ្ត​ថ្មី ​ដើម្បី​ទាក់​ទាញ​​បន្ថែម​ទៀត ​ហើយ​កា​ស៊ី​ណូ​អនឡាញ​នេះគឺ ជា​យុទ្ធសាស្រ្ត​មួយ​ក្នុង​ចំណោម ​យុទ្ធ​សាស្រ្ត​ទាំង​នោះ»។

​ជា​បឋម​ក្រុម​ហ៊ុន​បាន​ជួល​ក្រុម​ការ​ងារ​ប្រតិ​បត្តិ​ការ​កាស៊ី​ណូអន​ ឡាញ​របស់​ខ្លួន​ពី​ខាង​ក្រៅ ហើយ​ក្នុងពេល​ឆាប់ៗ​នេះ​ ក្រុម​ហ៊ុន​នឹង​ស្វែរង​រកម​ធ្យោបាយ​ដើម្បី​លើក​កម្ពស់​ផលិតផល​​នេះ​ ហើយ​ចាប់​ផ្តើម​បង្កើត​កម្មវិធី​សូហ្វ​វែររបស់​ខ្លួន​ផ្ទាល់​។ ដោយ​សារលទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​របស់​ខ្លួន​ផ្ទាល់ ​ក្រុម​ហ៊ុនបាន​ចាប់​ផ្តើម​ផ្តល់​អាជ្ញា​ប័ណ្ណ​សូហ្វវែរ​របស់​ខ្លួន​ដល់​ ក្រុម​ហ៊ុន​ផ្សេង​ទៀត​ក្នុង​ឧស្សា​ហកម្ម​នេះ​។​

បច្ចុប្បន្ន​ក្រុម​ហ៊ុន​បង្កើត​កម្មវិធី​ដែល​​អាច​ប្រតិប​ត្តិការ​បាន​ ដោយ​ផ្ទាល់​ ដោយ​មាន​ជំនាញ​ផ្នែក​ប្រព័ន្ធ​ចែក​សន្លឹក​បៀ​អន​ឡាញ​ ដែល​ផ្តល់​លទ្ធភាព​ឲ្យ​ក្រុម​​អ្នក​ភ្នាល់​ល្បែង​នៅ​តាម​ប្រទេស​ផ្សេង​ទៀត​ ភ្នាល់ល្បែង​បាន​ងាយ​ស្រួល​ជា​មួយ​នឹង​អ្នក​ចែក​សន្លឹកបៀ​អនឡាញ​នៅ​តាម​ ទីតាំង​កាស៊ី​ណូ​តាមរយៈ​ម៉ាស៊ីន​ថត​តាម​ប្រព័ន្ធ​ អ៊ីធឺ​ណិត (webcam)។អតិថិ​ជន​របស់​ក្រុម​ហ៊ុន​ Start Live ជា​ច្រើន​ជា​ក្រុមហ៊ុន​កាស៊ីណូ​មាន​ទីតាំង​ច្បាស់​លាស់ ​ដែល​ការ​ដាក់​បន្ថែមការ​ភ្នាល់​ល្បែង​អន​ឡាញ​នេះ​ដំបូង​​ទទួល​បរាជ័យ។

យោង​តាម​លោក​ Ferrari រូប​មន្ត​ឈ្នះ​ការ​ភ្នាល់ល្បែង​សម្រាប់​កម្មវិ​ធី​កាស៊ីណូ​អន​ឡាញ​នេះ គឺងាយ​ស្រួល​ ពោល​គឺ​ការ​តភ្ជាប់​ឆាប់​រហ័ស​ គ្មាន​បញ្ហាលំបាក​សម្រាប់​អ្នក​លេង​ល្បែង ​និង​ការ​ទូទាត់​ប្រាក់​ងាយស្រួល​»។​ ​

លោក​បន្ត​ថា៖ «​​វិធីសាស្រ្ដ​​ទូទាត់​ប្រាក់​ទាំង​អស់​ធ្វើ​ឡើង​តាម​រយៈ​ការ​គ្រប់គ្រង​ដ៏ ​ត្រឹម​ត្រូវ ​ហើយ​យើង​បាន​បង្កើត​វិធី​សាស្រ្ដ​នេះ​ឡើង​ក្នុង​នាម​ជា​កម្មវិធី​ពេញ​លេញ​ មួយ​សម្រាប់​ភាគី​ទាំង​អស់​របស់​យើង​»។ លោក​បន្ដ​ថា៖ ​«​ហេតុ​នេះ​ហើយ ​អាជីវ​កម្ម​រប​ស់យើង​គឺ​ស្មោះ​ត្រង់​ជា​និច្ច​»​។

​ក្រុមហ៊ុន​នេះ​ផ្តល់​កម្មវិធី​សូហ្វ​វែរ​ដល់​អតិថិ​ជន​ជា​កាស៊ីណូ​អន​ ឡាញចាស់​ៗ ជា​ថ្នូរ​នឹង​ប្រាក់​ចំណេញ ៣ ភាគ​រយ។ ក្នុង​ករ​ណី​បង្កើត​កាស៊ីណូ​អន​ឡា​ញ​ថ្មី​មួយ​ក្រុម​ហ៊ុន​នឹងយក​ថ្លៃ​សេវា​ បង្កើត​ក្រុម​ហ៊ុន​តែ​ម្តង​គត់ ឬ​បង្កើត​ក្រុមហ៊ុន​បណ្តាក់​ទុន​រួមគ្នា​ដើម្បី​ចែក​ប្រាក់​ចំណេញ​ជា​មួយ​ អតិថិជន។​

លោក ​Ferrari​ អះ​អាង​ថា ​កម្មវិធី​ភ្នាល់​ល្បែង​អន​ឡាញ​ ដែល​​ Start Live បង្កើ​ត​ឲ្យ​អតិថិជន​របស់​ខ្លួន​នេះ​ អាច​រក​ប្រាក់​ចំណូល​ជា​មធ្យម​ ២ លាន​ដុល្លារ​ក្នុង​មួយ​ខែ​​ឲ្យ​អតិថិ​ជន។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​អតិថិ​ជន​អន្តរ​​ជាតិ​​ចំនួន ​១១​ ដែល​ប្រើប្រាស់​ផលិ​តផល​ស្លាក​សញ្ញា​ពណ៌​ស​​របស់​ខ្លួន ​ដែល​គ្រប់គ្រង​ប្រតិ​បត្តិការ​ការ​ភ្នាល់​ល្បែង​អន​ឡាញ​របស់​អតិ​ថិជន ​រួមមានល្បែង​ចែក​សន្លឹក​បៀ​អន​ឡាញ ​ល្បែង​ស្លត ការ​ភ្នាល់​កីឡា ​និង​ឆ្នោត​ជា​ដើម​។​

គេហទំព័រ​ភ្នាល់​ល្បែង​កីឡា​អន​ឡាញ​របស់​ប្រទេស​កេន​យ៉ា​គឺ​គេហទំព័រ​ Lucky2U.co.ke គឺ​ជា​អតិថិ​ជន​មួយ​ក្នុង​ចំណោម​អតិថិ​ជន​ដំបូង​របស់​ក្រុម​ហ៊ុន​​ Start Live ដែល​បានងាក​មក​ប្រើ​ប្រាស់​កម្មវិធី​សូហ្វវែរ​របស់​ក្រុម​ហ៊ុន​នេះ ​បន្ទាប់​ពី​កម្មវិធី​សូហ្វវែរចាស់​ ដែល​ក្រុម​ហ៊ុន​របស់​ខ្លួន​បាន​ប្រើ​ប្រាស់​មាន​បញ្ហា​។​

លោក Dunstan Santa Maria ម្ចាស់​គេហទំព័រ Lucky​2​U site នេះ បាន​ឲ្យ​ដឹងថា៖ «​​ទីបំផុត​ ដោយ​សារ​បញ្ហា​ជាមួយ​នឹង​ប្រព័ន្ធ​សូហ្វវែរ ​ផ្សេង​ទៀត យើង​បាន​ស្រាវ​ជ្រាវ​រក​ប្រព័ន្ធ​សូហ្វវែរ ដែល​មាន​គុណភាព​ល្អប្រសើរ និង​ងាយ​ស្រួល​ប្រើ​ប្រាស់​ជាង​នេះ​»។

លោកបាន​បន្ត​ថា៖ «​ការ​ស្រាវ​ជ្រាវ​របស់​យើង បាន​នាំ​យើង​មក​រក​កម្មវិធី ibet​789 ជា​កម្មវិធី​របស់​ក្រុម​ហ៊ុន​ Start Live ដែល​យើង​អាច​ប្រតិបត្តិ​ការ​ស្រដៀង​នឹង​កម្មវិធី​សូហ្វវែរ​ចាស់​របស់​យើង​។ ទោះ​ជា​យ៉ាង​​នេះក្តី ​កម្មវិធី ibet789 បាន​បង្ហាញ​ប្រជា​ប្រិយ​ភាព​កាន់​តែខ្លាំង​ចំពោះ​អតិថិ​ជន​របស់​យើង​»។​

បច្ចុប្បន្ន​គេហ​ទំព័រ Lucky2U បាន​បង្កើន​អ្នក​ប្រើ​ប្រាស់​ដែល​បាន​ចុះ​បញ្ជីចំនួន ៣ ម៉ឺន​នាក់ ដែល​ក្រុមហ៊ុន​ Santa Maria ព្យាករ​ថា​អាច​នឹង​កើន​ឡើង​ដល់ ១,៥ លាន​នាក់ ដោយសារ​ក្រុមហ៊ុន​របស់​លោក​បន្ត​ដាក់​បន្ថែម​ផលិតផល​របស់​ក្រុមហ៊ុន​ Start Live។

លោក​បន្ត​ថា​ ចំពោះ​ប្រតិបត្តិករ​កាស៊ីណូ​ ដែល​មាន​កម្មវិធី​សូហ្វ​វែរអន​ឡាញ​ល្អ អាច​កាត់​បន្ថយ​បញ្ហាចំណាយ និង​បញ្ហា​គ្រប់​គ្រង​ ដោយ​បង្កើន​ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន។​ ​

លោក​បន្ថែម​ថា៖ «​វា​កាន់​តែ​ងាយស្រួល និង​ចំណា​យ​តិច​ក្នុង​ការ​ប្រតិប​ត្តិការ​អន​ឡាញ​ ខណៈ​កាស៊ីណូ​ដែល​មាន​​ទីតាំង​ច្បាស់​លាស់ មាន​បញ្ហា​ច្រើន​ចំពោះ​​សន្តិ​សុខ​ ថ្លៃ​ឈ្នួល​ ប្រាក់​បៀវត្សរ៍ ​ព្រមទាំង​ម្ហូប​​អា​ហារ ​និង​ភេស​ជ្ជៈ​បន្ថែម​»។

លោក​បន្តថា៖«​កម្មវិធី​សូហ្វវែរ​ផ្តល់​ជូន​ប្រតិ​បត្តិករ​នូវ​ចក្ខុវិស័យ ​កាន់​តែ​ប្រសើរ​​នៃ​តម្លៃ​របស់​អតិថិជន ដូច្នេះ​យើង​មាន​លទ្ធ​ភាព​ផ្តល់​រង្វាន់​ដល់​អតិថិ​ជន​របស់​យើង​កាន់តែមាន​ ប្រសិទ្ធភាព និង​ស្មើ​ភាព​ ដោយ​សារ​កម្មវិធី​សូហ្វវែរ​ផ្តល់​កំណត់​ត្រា​អតិថិ​ជន​របស់​យើង​ពិត​ប្រាកដ និង​ត្រឹម​ត្រូវ​ និង​ទាន់​ពេលវេលា​ផង​ដែរ​»។

​លោក Eric Mizrachi ស្ថាប​​និក​ និង​នាយក​ប្រតិ​បត្តិ​គេហ​ទំព័រ ​getluckypoker.com បាន​ប្រើ​ប្រាស់​កម្មវិធី​សូហ្វវែរ​របស់​ក្រុម​ហ៊ុន​ Start Live សម្រាប់​គេហទំព័រ​ល្បែង​ poker ​អន​ឡាញ​របស់​ខ្លួន​អស់​រយៈពេល ៦ ខែ​មក​ហើយ។

ក្រុម​ហ៊ុន​ដែល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋអាមេរិក​មួយ​នេះ បាន​ឲ្យ​ដឹងថា ​ប្រតិបត្តិ​ការ​របស់​ខ្លួន​នៅ​តែមាន​ទំហំ​តូច​ ដោយ​មាន​អ្នក​ភ្នាល់​ល្បែង​ប្រចាំ​​ថ្ងៃ​ត្រឹមតែ​ ២០ ទៅ ៣០ នាក់​ប៉ុណ្ណោះ ​ប៉ុន្តែ​កំពុង​កើន​ឡើង​ជា​បន្ត​តាម​រយៈ​យុទ្ធសាស្រ្ត​ទីផ្សារ​តម្លៃ ១០ ម៉ឺន​ដុល្លារ ​ដែល​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សូហ្វវែរថ្មីនេះ។​

លោក​ថ្លែងថា៖«​បើ​យើង​មាន​អតិថិជន​កាន់​តែ​ច្រើន ​យើង​នឹង​រកប្រាក់​​បានកាន់​តែ​ច្រើន ​ហើយ​វា​អាច​កើន​ឡើង​ដោយ​គ្មានការ​គ្រោង​ទុក​»។​ លោកប​ន្តថា៖«​អ្នក​ភ្នាល់​ល្បែង​ម្នាក់ អាច​ចាញ់​ប្រាក់​រាប់​ពាន់​ដុល្លារ ឬ​ម៉ឺន​ដុល្លារ ហើយ​អ្នក​ភ្នាល់​ល្បែង​មួយ​ចំនួន​ ​អាច​ឈ្នះប្រាក់​រាប់​រយ ឬ​រាប់​ពាន់​ដុល្លារ​»៕

ថ្ងៃទី០១ខែកម្ភះឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment