Content image - Phnom Penh Postផាក​កាហ្វេ-CL

ផាក​កាហ្វេ-CLDF ចាប់​ដៃ​គូ​ពង្រីក​ការ​វិនិយោគ!

ក្រុម​ហ៊ុន ផាក កាហ្វេ កាលពី​ម្សិល​មិញ​បាន​ចុះ​ហត្ថលេខា​ចាប់​ដៃ​គូ​វិនិយោគ​ជា​មួយ​ក្រុម​ហ៊ុន Cambodia Laos Development Fund (CLDF)​ក្នុង​រូបភាព​វិនិយោគ​រួម ដើម្បី​ពង្រីក​សាខា​ថ្មី​៤​ទៀត​បន្ថែម​លើ​សាខា​ដែល​មាន​ស្រាប់​បច្ចុប្បន្ន​ ចំនួន​៧ នៅ​ឆ្នាំ​២០១៦​នេះ។

ក្រុម​ហ៊ុនCLDFបាន​វិនិយោគ​១​លាន​ដុល្លារ​ទៅ​ក្នុង​ក្រុម​ហ៊ុន​ផាក កាហ្វេ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​ធ្លាប់​បាន​ធ្វើ​ ជា​ដៃ​គូ​គ្នា​រួច​ដោយ CLDF បាន​ផ្តល់​កម្ចី​សម្រាប់​អភិវឌ្ឍ​អាជីវកម្ម​ដល់​ ផាក​ កាហ្វេ អស់​រយៈ​ពេល​៣​ឆ្នាំ មក​ហើយ ផាក កាហ្វេ មាន​បំណង​ពង្រីក​សាខា​ឲ្យ​ដល់​ ៣៤​ កន្លែង​​ត្រឹម​ឆ្នាំ​២០២០​។ នេះ​បើ​តាម​ស្តី​ប្រកាស​ព័ត៌មាន​៕

ថ្ងៃទី២៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment