ពរជ័យ​ប្រេង​របស់ ​រុស្ស៊ី​ បាន​ក្លាយ​ទៅ​ជា​បណ្តាសា

ពរជ័យ​ប្រេង​របស់ ​រុស្ស៊ី​ បាន​ក្លាយ​ទៅ​ជា​បណ្តាសា

ក្រុងម៉ូស្គូៈ កំណប់​ប្រេង និង​ឧស្ម័ន​ដ៏​ច្រើន​គឺជា​ការ​ជូនពរ​មួយ​ដល់​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ពួក​គេ​នៅ​ពេល​នេះ​វា​ហាក់​ដូច​ជា​មាន​អារម្មណ៍​ថា​បាន​ក្លាយ​ជា​ បណ្ដា​សា​ទៅវិញ ដោយ​សារ​តែ​តម្លៃ​ទាប បាន​ជំរុញ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ​ដែល​មិនមាន​សញ្ញា​បង្ហាញ​ពី​ការ​ចុះ​ថយ​នោះ​ទេ​។

តម្លៃ​ប្រាក់​រូប​បាន​ធ្លាក់​ចុះមក​នៅ​ត្រឹម​កម្រិត​ទាប​ខ្លាំង​នៅ​ សប្ដាហ៍​កន្លង​មក​នេះ ដោយ​សារ​តែ​តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​កម្រិត​ទាប​រយៈពេល​ ១២​ឆ្នាំ ដែល​បង្ហាញ​ភ្លាមៗ​ពី​ភាព​ងាយ​ទទួល​រង​គ្រោះ​របស់​ប្រទេស​រុស្ស៊ី​ដោយ​សារ​ តែ​ការ​ផ្លាស់​ប្តូរ​តម្លៃ​ប្រេង និង​ការ​ពិត​ដែល​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី លោក Vladimir Putin បាន​ខ្ជះខ្ជាយ​ឱកាស​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។

ទោះ​បី​ជា​ តម្លៃ​ប្រាក់​រូប​ល​បាន​កើន​ឡើង​វិញ​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​ការ​ ស្ទុះ​ងើប​ឡើង​វិញ​តិចតួច​របស់​ទីផ្សារ​ប្រេង​ក៏​ដោយ ក៏​លោក​ស្រី Elvira Nabiullina ប្រធាន​ធនាគារ​កណ្ដាល​របស់​ប្រទេស​រុស្ស៊ី​បាន​អំពាវនាវ​ជា​សាធារណៈ «​ខិតខំ​ប្រឹង​ប្រែង​ជា​រចនា​សម្ព័ន្ធ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ សេដ្ឋកិច្ច​»​។

លោក​ស្រី​បន្ត​ថា​៖ «​យើង​មិន​គួរ​រំពឹង​ថា​នឹង​មើល​ឃើញ​តម្លៃ​ប្រេង​ត្រឡប់​ទៅ​រក​កម្រិត​ខ្ពស់​វិញ​នោះ​ទេ​»​។

ការ​អំពាវនាវ​ឲ្យ​មាន​ការ​អភិវឌ្ឍ​វិស័យ​ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ រយៈ​យូរ​របស់​សេដ្ឋកិច្ច​នេះ ធ្វើ​ឡើង​ខណៈ​រដ្ឋាភិបាល​ប្រឈម​នឹង​សម្ពាធ​ដែល​ចេះ​តែ​កើន​ឡើង​ក្នុង​ការ​ ប្រតិកម្ម​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​ជាប់គាំង​ដែល​បាន​មើល​ឃើញ​ ការ​កើន​ឡើង​អតិផរណា និង​អំណាច​ទិញ​របស់​ប្រទេស​រុស្ស៊ី​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

ការ​កើន​ឡើង​តម្លៃ​ប្រេង​នៅ​ក្នុង​ទសវត្សរ៍ ​២០០០ នៅ​ពេល​លោក Putin បាន​ឡើង​កាន់​អំណាច​បាន​ជួយ​បំពេញ​កេស​ប្រាក់​រដ្ឋ និង​បាន​បើក​ឡើង​នូវ​សករាជ​ដ៏​រុងរឿង​មួយ​។​

ទ្រព្យ​សម្បត្តិ​ប្រេង ដែល​បាន​នាំ​ឲ្យ​មាន​កម្រិត​ជីវភាព​រស់​នៅ​កាន់​តែ​ខ្ពស់ បន្ទាប់ពី​ការ​ផ្លាស់​ប្តូរ​ដ៏​ច្របូក​ប្រចល់​របស់​ប្រទេស​នេះ​ទៅរក​មូលធន​ និយម​កាល​ពី​ទសវត្សរ៍​ ១៩៩០ បាន​បង្កើន​ប្រជាប្រិយភាព​របស់​លោក Putin ផង​ដែរ​។

​ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​( IMF) បាន​ជំរុញ​ឲ្យ​ប្រទេស​រុស្ស៊ី​ប្រើប្រាស់​ប្រាក់​ចំណូល​ប្រេង​របស់​ខ្លួន​ ដើម្បី​គាំទ្រ​ដល់​ការ​កែ​លម្អ​វិស័យ​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​មើល​រំលង​ ចាប់​តាំង​ពី​ការ​ដួល​រលំ​របប​សហភាព​សូវៀត​។

ដោយ​ជំរុញ​ឲ្យ​ប្រទេស​រុស្ស៊ី​កែលម្អ​បរិយាកាស​អាជីវកម្ម​របស់​ខ្លួន និង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​បរទេស លោក Antonio Spilimbergo ប្រធាន​បេសកកម្ម​របស់ IMF ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី​បាន​ព្រមាន​កាល​ពី​ឆ្នាំ​ ២០១២ ថា​៖ «​ប្រេង​ជា​ការ​ជូនពរ​និង​បណ្ដាសា​»​។

​វិមាន​ក្រឹម​ឡាំង​បាន​ទទួល​ស្គាល់​តម្រូវការ​ការ​ផ្លាស់​ប្តូរ​នេះ​ផង​ ដែរ​។ នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា ​ឆ្នាំ​ ២០០៦ របស់​លោក​ប្រធានាធិបតី​ជូន​ដល់​ជន​រួម​ជាតិ លោក Putin បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ត្រូវ​រៀបចំ​រចនា​សម្ព័ន្ធ​ សេដ្ឋកិច្ច​ជាថ្មី​ដើម្បី​ផ្ដោត​លើ​បច្ចេកវិទ្យា​ថ្មី​៕

ថ្ងៃទី២១៥ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment