មុំ សុភា៖ ក្នុង​នាម​ជា​ស្ត្រី​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​និង​ឆ្លាត​ក្នុង​ការ​ធ្វើ​អាជីវកម្ម

មុំ សុភា៖ ក្នុង​នាម​ជា​ស្ត្រី​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​និង​ឆ្លាត​ក្នុង​ការ​ធ្វើ​អាជីវកម្ម

ភ្នំពេញៈ ស្រ្ដី​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ៗ​បាន ​និង​កំពុង​កែ​ប្រែ​ទំនៀម​ទម្លាប់​ជា​ប្រពៃណី​របស់​ខ្លួន ​ដោយ​បាន​ប្រែ​ក្លាយទៅ​ជា​សហគ្រិន ​និង​ជា​អ្នក​ដឹក​នាំ​អាជីវ​កម្ម។

ស្រៀត មុំ សុភា អាយុ ៣៣ ឆ្នាំ បាន​ចាប់​ផ្ដើម​ក្រុមហ៊ុនទេស​ចរណ៍​ដំបូង​របស់​នាង​ Sophiya ​Travel &​ Tours​ ជា​មួយ​នឹង​ទឹកប្រាក់ ២ ពាន់​ដុល្លារ​ ដែល​នាង​បាន​សន្សំ​នៅ​ពេល​ធ្វើការ​ជា​អ្នក​បម្រើ​ភ្ញៀវ​លើ​យន្ដ​ហោះ​។ នៅ​ពេល​នេះ​នាង​មាន​ក្រុមហ៊ុន ៣ ជាមួយ​នឹងសាខា​ជា​ច្រើន​ និង​ការ​វិនិយោគ​ក៏​ច្រើន​ផងដែរ​។

អ្នក​យក​ភ្នំពេញ ​ប៉ុស្តិ៍ ​Ayanna Runcie ​បាន​ជួប​សម្ភាស​ន៍​ជាមួយ​ ស្រៀត​ មុំ ​សុភា​ ដើ​ម្បី​ពិ​ភាក្សា​ពីរបៀប​ដែល​នាង​បាន​ក្លាយ​ជា​សហគ្រិន​ស្ដ្រី​ដែល​​ទទួល​ បាន​ជោគ​ជ័យ​ដូច​នោះ​នៅ​កម្ពុជា​។

អ្នក​បង្កើត​​ក្រុម​ហ៊ុន​នេះ​ឡើង​ដូចម្ដេច​?

ចាប់​ពីដំបូង​កាល​ពីឆ្នាំ ២០០៥ ​ជា​មួយ​ក្រុម​ហ៊ុន​ដំណើរទេ​សចរណ៍​ Sop​hiya​ យើង​​មាន​បុគ្គលិក ៣ នាក់​ដែល​រួមទាំង​ខ្ញុំ​នៅ​​ក្នុងការ​បន្ដ​ប្រតិ​បត្តិ​ការ​នោះ​។ ខ្ញុំបាន​ធ្វើជា​អ្នក​បម្រើ​​ភ្ញៀវ​លើ​យន្ដ​ហោះ​ចាប់​ពីឆ្នាំ ២០០២​ ដល់​ឆ្នាំ ២០០៥ ​ហើយ​បន្ទាប់​មក​បាន​សម្រេច​ចិត្ដ​ចាប់​ផ្ដើម​​ក្រុម​ហ៊ុន​ផ្ទាល់​ខ្លួន​ដោយ ​មិន​ទាំង​ដឹងពីរបៀប​ត្រូវ​បង្កើត​​អាជីវកម្ម​ដូចម្ដេច​ផង។ ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ចិត្ដ​ ខ្ញុំចង់​ធ្វើជា​ម្ចាស់​របស់​អាជីវកម្ម​នេះ​ ដូច្នេះ​ខ្ញុំបាន​សម្រេច​ចិត្ត​និង​បង្កើត​ក្រុមហ៊ុន​ Sophiya។

កាល​ពីឆ្នាំ ២០០៨ ដោយ​សារ​យើង​មាន​តម្រូវ​ការ​កាន់តែ​ច្រើន​ ​យើង​បាន​ពង្រីក​ពី​បុគ្គលិក ២ ​ទៅ ៣ នាក់ ទៅ​ដល់ ១០ នាក់។ បន្ទាប់​មក​ខ្ញុំ​បាន​សម្រេច​ចិត្ដ​ពង្រីក​អាជីវ​កម្ម​ផ្សេង​ទៀត​ នោះ​គឺ​អាជីវកម្ម​ម៉ាស្សា​ និង​ស្ប៉ា You and Me Spa ដែល​យើង​នៅ​ពេល​នេះ​មាន​ហាង ៣​។

នៅ​ឆ្នាំ ២០១២ ​យើង​បាន​បង្កើត​អាជីវកម្ម​ហៅថា Sophiya Home ដែល​ផ្គត់ផ្គង់​គ្រឿង​សង្ហារិម​ និង​ឧបករណ៍​សម្រាប់​សណ្ឋា​គារ​ និង​លំ​នៅឋាន។ ​បន្ទាប់​មក​យើង​បាន​សម្រេច​ចិត្ដ​បង្កើត​ក្រុម​ហ៊ុន​ Sophiya Corporation ​ហើយ​នៅ​ពេល​នេះ​យើង​មាន​ក្រុមហ៊ុន​ទាំង​អស់ ៣​ ស្ថិត​ក្រោម​ក្រុមហ៊ុន​ Sophiya corporation​។​

តើ​អ្នក​ធ្វើ​កិច្ចការ​ផ្សេង​គ្នា​ច្រើន​បែបនេះ​មាន​តុល្យភាព​ដូចម្តេច?

នៅ​ពេល​អាជីវ​កម្ម​របស់​អ្នក​កំពុង​បង្កើត​ឡើង ​វា​​មិនមាន​ភាព​ងាយ​ស្រួល​នោះទេ​។ ខណៈ​អ្នក​មាន​បុគ្គ​លិក​កាន់​តែ​ច្រើន ​មនុស្ស​កាន់​តែ​ច្រើន​ វា​មាន​ការងារ​កាន់តែ​ច្រើន​ត្រូវធ្វើ​។ សម្រាប់​ឧស្សាហ​កម្ម​សេវាកម្ម​​អ្នកកំពុង​ទាក់ទង​ជា​​មួយ​មនុស្ស ​មិនមែន​ជា​មួយ​[បច្ចេកវិទ្យា]។ អ្នកចាំបាច់​ត្រូវ​បង្កើត​ប្រ​ព័ន្ធ​មួយ​ ដែល​មិន​ដូច​​ប្រ​ព័ន្ធ​កុំ​ព្យូទ័រ​នោះ​ទេ​ ប៉ុន្តែ​ជា​ក្រុម​ការងារ។

តើ​គុណវិបត្តិ​អ្វី​ដែល​សហ​គ្រិនស្ដ្រី​ប្រឈ​ម​បើធៀ​ប​នឹងបុរស?​

មាន​វbjbធម៌​ផ្សេង​គ្នា​ នៅពេល​ស្ត្រី​ចេញ​ធ្វើកា​រនៅ​ខាងក្រៅ​គេនឹ​ង​តាម​មើល​អ្នក​ ហើយ​អ្នក​ជិត​ខាង​តែង​តែអង្កេត​ និង​គិត​ថា​អ្នក​គឺជាស្ដ្រី​ហើយ​ចូល​ផ្ទះ​យឺត​។ប៉ុន្តែ​បុរស​មិន​រងកា​រ​គិត ​បែប​នេះទេ ហើយ​ពួកគេ​ជឿថា ​បុរស​អាចធ្វើ​ការងារ​ល្អ​ជាង​ស្រ្ដី​ទាក់ទង​នឹងការចរចា​ ទាក់ទង​នឹង​​ការ​ចេញ​ក្រៅ​ និង​ការធ្វើដំណើរ​ទៅ​ប្រទេស​ក្រៅ​។ក្នុង​នាម​ជា​​ស្ដ្រី​ អ្នក​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ ហើយ​អ្នក​ត្រូវតែ​ឆ្លាត​​ក្នុង​ការធ្វើ​អាជីវ​កម្ម​ ហើយ​គ្មាន​នរណា​ម្នាក់​អាច​ប៉ះ​ពាល់​អ្នក​បានទេ​។

ប៉ុន្តែ​ក្នុង​នាម​ជាអ្នកធ្វើ​អាជីវកម្ម ​អ្នក​អាច​និយាយ​ថា ស្ដ្រី​ខ្លាំង​ជាង​បុរស​ ធ្វើជា​ប្រពន្ធ ធ្វើជា​មេ​ផ្ទះ ​ធ្វើជា​អ្នកថែ​អ្នកជំងឺ​ ធ្វើ​ជា​អ្នក​សម្អាត​ ធ្វើជា​ពាណិជ្ជ​ករ​ស្ដ្រី​ និងធ្វើ​អ្វីៗ​គ្រប់យ៉ាង​។ ប៉ុន្តែ​បុរស​មិនអាច​ធ្វើ​ដូច​នោះ​​បានទេ​ ​ប្រសិនបើ​ពួកគេ​ជា​ពាណិជ្ជ​ករ​បុរស​ពួកគេ​​ផ្ដោត​តែ​លើ​បញ្ហា​នោះ​ប៉ុណ្ណោះ ​ហើយ​ជួន​កាល​មិនទាំង​​មាន​ពេលវេលា​សម្រាប់​កូន​ៗរបស់​ពួកគេ​​ផង​។​ ប៉ុន្តែ​ជាមួយស្ដ្រី​មិន​ថា​នៅទី​ណា​​នោះទេ អ្នក​ជា​នរ​ណា​នោះទេ អ្នកធ្វើ​ការ​ងារ​ផ្ទះសម្រាប់​កូន​ៗ​បាន។​

សហ​គ្រិន​ស្ដ្រី​ជា​ច្រើន​ត្អូញត្អែរថា​ ធនាគារ​មាន​ភាពស្ទា​ក់​ស្ទើរ​​ក្នុង​ការ​ផ្ដល់​កម្ចី​ដល់​ពាណិជ្ជករ​ស្ដ្រី​ ។ តើ​អ្នក​មាន​ជួប​បញ្ហា​នេះ​ទេ​?

កាល​ពី ៧ ឆ្នាំ​មុន ធនាគារ​នៅ​កម្ពុជា​មាន​អត្រា​ការប្រាក់​ខ្ពស់​ ​និងធនាគារ​ជា​ច្រើន​ជាទូទៅ​​មិន​ផ្ដល់​កម្ចី​ឲ្យ​ម្ចាស់​អាជីវ​កម្ម​ជា​ ស្ដ្រី​នោះទេ​។​

ដំបូង​ធនាគា​រ​អាចគិត​ថា ស្ដ្រី​មិន​មាន​កម្លាំង​ពិត​ប្រាក​ដ​ ដោយ​សារតែ​វប្បធម៌ ​ពួកគេ​គិតថា​ស្ដ្រី​​គួរតែ​ធ្វើជា​ម្ដាយ​ និង​មេ​ផ្ទះ​និង​ស្នាក់នៅ​ផ្ទះ​។ ធនាគារ​តែ​ងតែ​ពិចារ​ណាពី​អាជីវកម្ម​ដែល​មានរយៈពេល​​យូរ​ ហើយ​ពួកគេ​គិតថា​ បុរស​មាន​សមត្ថភា​ពច្រើនជាង​ ហើយ​នឹង​ប្រសើរជាង​ខាង​ការ​បង្កើត​ក្រុម​ហ៊ុន​។​ ពួកគេ​គិតថា​ស្ដ្រី​​អាច​មាន​កូន​ និងបោះ​បង់​​ក្រុម​ហ៊ុន​របស់​ខ្លួន​ ហើយ​ពួកគេ​ចាត់​ទុកបញ្ហានេះ​ថា​​មាន​ហានិភ័យ​ខ្ពស់​។ ពួកគេគិត​ថា​ បុរស​អាច​ធ្វើ​ការងារ​ខ្លាំង​ជាង ​និង​យូរជាង។ពួក​គេ​ជឿ​ជាក់​ថា ​ស្ដ្រី​អាច​ធ្វើ​ការងារ​បាន​ ​ប៉ុន្តែ​គ្រាន់តែជា​បុគ្គ​លិក​មូលដ្ឋាន ​មិន​​មែន​ជា​សហ​គ្រិន​ និង​ពាណិជ្ជ​ករ​ស្ដ្រី​នោះទេ។

ប៉ុន្តែ​បច្ចុប្បន្ន ​ប្រជាជន​​កំពុង​ចាប់​​ផ្ដើម​ផ្លាស់ប្តូរ​ផ្នត់​គំនិត​​របស់​ពួកគេ​ និង​មើល​ឃើញ​ថា ស្ដ្រីអាច​ជា​សហ​គ្រិន​ដ៏ខ្លាំ​ង​ និង​ថា​យើង​​មាន​អព្យាក្រឹត ​និងការផ្ដោត​ការយក​ចិត្ដ​ទុកដាក់​កាន់​តែច្រើន​។ ដោយ​សារតែ​យើង​មិនចេញ​ក្រៅ​ ​និង​[ចូលរួម] ​ផឹក​គ្រឿង​ស្រវឹង​ហួស​កម្រិត​។​ អ្នកអាច​​មើល​ឃើញ​ថា ស្ដ្រីមាន​ភាពចាស់​ទុំ​កាន់​តែ​ច្រើន​ និង​តាម​ពិត​ហានិ​ភ័យកាន់​តែទាប​។

តើ​អ្នក​អាច​និយាយ​ថា នេះ​ជា​​អ្វី​ដែលធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​នោះ?​

ខ្ញុំ​មិន​ចង់​​និយា​យ​នោះ​ទេ ​យើង​មិន​ទាន់​​ទទួល​បានជោគជ័យ​នៅ​ឡើយ​​ទេ ​ដោយ​សារ​តែ​រហូត​មក​ដល់​បច្ចុប្បន្ន យើង​មាន​បញ្ហា​ប្រឈម​ច្រើន​ ហើយ​នៅតែ​មាន​ដំណើរ​ផ្លូវ​ដ៏វែង​ដែល​ត្រូវ​ទៅ​។​

ឧទាហរ​ណ៍ ប្រសិន​បើតម្លៃ​របស់​ក្រុមហ៊ុន​អ្នក ១០ ០០០ នៅ​ក្នុងរយៈ​ពេល ៣ ឆ្នាំទៀត​វា​នឹង​ក្លាយជា ១៥ ០០០ ប៉ុន្តែ​ប្រសិន​បើ​ប្រាក់​ចំណូល​ទាំង​អស់​របស់​អ្នក​នៅតែ​ដដែល​មាន​ន័យ​ថាថយ ​ក្រោយ។ អ្នកតែងតែ​ចាំបាច់ត្រូវ​បង្កើន ដូច្នេះ​វា​ពិបាក​ក្នុង​ការកំណត់​ការ​ទទួល​បាន​ជោគជ័យ​៕

ថ្ងៃទី០៥ខែកម្ភៈឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment