រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ឆ្នេរ

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ឆ្នេរ

ភ្នំពេញៈ រដ្ឋាភិបាល​​កម្ពុជា​បាន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​​ដើម្បី​គាំទ្រ​ដល់ ​ការ​អនុវត្ត​ផ្ទាល់​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ។ ​នេះ​បើ​តាម​អនុក្រឹត្យ​ចុះ​ហត្ថលេខា​​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ​។

ក្រុម​ការងារ​ពិសេស​នេះ​មាន​ភារកិច្ច​គាំទ្រ​ដល់​ការ​អនុវត្ត​ផ្ទាល់​ របស់​​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ​ក្នុង​ការ​​គ្រប់គ្រង​​ និង​ការ​អភិវឌ្ឍ​ឆ្នេរសមុទ្រ​ខេត្ត​ ព្រះសីហនុ​ ក្នុង​​នោះ​ករណី​បឹងព្រែកទប់​ត្រូវ​ចុះ​សិក្សា​កំណត់​អត្តសញ្ញាណ​អ្នក​​ កាន់កាប់​ដី​អនាធិបតេយ្យ​ និង​កំណត់​និយាម​ច្បាស់លាស់​ដើម្បី​ស្នើ​ដាក់​បឹងព្រែកទប់​ជា​តំបន់​​ អភិរក្ស​ដោយ​ព្រះរាជក្រឹត្យ​។ ​នេះ​បើ​តាម​អនុក្រឹត្យ​។

ករណី​ឆ្នេរ​ឯករាជ្យ​ឆ្នេរ​អូរត្រេះ ឆ្នេរ​អូរឈើទាល សុទ្ធតែ​ត្រូវ​ស្ថិត​​ក្នុង​ករណី​ត្រូវ​ពិនិត្យ​ឡើង​​វិញ​ទាក់ទង​នឹង​ការ​ សាងសង់​ចូល​ឆ្នេរ​។ ​នេះ​បើ​តាម​អនុក្រឹត្យ។

បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​មាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​រួច​ហើយ​ស្ថិត​ក្រោម​ក្រសួង​ដែនដី៕

 

ថ្ងៃទី០៣ខែកម្ភៈឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment