របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ ឯករាជ្យ​​ នឹង​ត្រូវ​រើ​ចេញ​នៅ​សប្តាហ៍​នេះ

របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ ឯករាជ្យ​​ នឹង​ត្រូវ​រើ​ចេញ​នៅ​សប្តាហ៍​នេះ

ខេត្តព្រះសីហនុៈ របង​ដែល​រាំង​​​មិន​​ឲ្យ​សាធារណជន​ចូល​តាម​​បណ្ដោយ​ឆ្នេរ​ឯករាជ្យ​នឹង​ត្រូវ ​រុះរើ​នៅ​សប្តាហ៍​នេះ​​បន្ទាប់ពី​មាន​កិច្ចប្រជុំ​ក្រុម​ការងារ​ពិសេស​លើ​ បញ្ហា​ឆ្នេរ​កាលពី​ថ្ងៃ​ម្សិលមិញ​ជាមួយ​នឹង​ក្រុមហ៊ុន​។

បើ​ទោះ​បី​យ៉ាង​នេះ​មន្ដ្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ ​ថា​កិច្ចប្រជុំ​នេះ​​មិន​ទាន់​​បាន​សម្រេច​​លើ​ការ​សាងសង់ ​និង​​បញ្ហា​ដី​ដែល​បាន​គ្រប់គ្រង​ដោយ​ឯកជន​នៅ​លើ​តំបន់​ឆ្នេរ​នេះ​នៅ​ឡើយ​ ទេ​ដោយសារ​តែ​វា​ត្រូវ​ការ​សិក្សា​បន្ត​។

លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​ដោយ​ផ្អែក​តាម​ លទ្ធផល​​នៃ​កិច្ចប្រជុំ​នេះ​របង​ដែល​បាន​​បាំង​​មិន​​ឲ្យ​សាធារណជន​ចូល​​ទៅ​ ឆ្នេរ​នេះ​នឹង​ត្រូវ​បាន​រុះរើ​មុន​ពេល​ចូលឆ្នាំ​ចិន​។

លោក​ថ្លែង​ថា​៖ «​សាធារណជន​អាច​ចូល​ទៅ​តំបន់​ឆ្នេរ​នេះ​បាន​សប្បាយ​រីករាយ​ ដើរលេង ឬ​ស្ទូចត្រី​ របង​នឹង​ត្រូវ​រុះរើ​ចេញ​»​។

លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ​បញ្ជាក់​ថា​ការ​រុះរើ​របង​នេះ​អាច​ចាប់ផ្ដើម​ពី​ ថ្ងៃ​ស្អែក​។ ប៉ុន្តែ​​លោក​ថា​បញ្ហា​ជាប់​ពាក់ព័ន្ធ​នឹង​អគារ​ និង​​ការ​​គ្រប់គ្រង​ដី​នៅ​តែ​មិន​ទាន់​សម្រេច​​​នៅ​ឡើយ​ទេ។

លោក​បន្ត​ថា​៖ ​«​ចាំបាច់​ត្រូវ​ត្រួតពិនិត្យ​ឡើង​វិញ​​រាល់​ឯកសារ​ទាំងអស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ទាំង​នោះ​»។

រដ្ឋាភិបាល​បាន​បង្កើត​​ក្រុម​ការងារ​ពិសេស​នេះ​ដើម្បី​គ្រប់គ្រង​ និង​អភិវឌ្ឍ​ឆ្នេរ​ក្រុង​ព្រះសីហនុ​។ អនុក្រឹត្យ​បង្កើត​ក្រុម​ការងារ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​ នាយករដ្ឋមន្ដ្រី​កាលពី​ថ្ងៃ​ទី​ ២ ​​ខែ​កុម្ភៈ​ដើម្បី​​គាំទ្រ​ដល់​ការ​អនុវត្ត​សារាចរ​ណែនាំ​របស់​អាជ្ញាធរ​។

លោក ថោង ខុន បាន​ឲ្យ​ដឹង​​ថា​ក្រុម​​ការងារ​ពិសេស​នេះ​​នឹង​ធ្វើ​ការងារ​គាំទ្រ​ដល់​ អាជ្ញាធរ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​​រដ្ឋាភិបាល​ស្ដីពី​ការ​សម្អាត​ ឆ្នេរ​៕

 

ថ្ងៃទី០៤ខែកម្ភៈឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment