រោងចក្រ​ស្ករស​តម្លៃ ៣៦០ លាន​ដុល្លារ​របស់​ចិន​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ

រោងចក្រ​ស្ករស​តម្លៃ ៣៦០ លាន​ដុល្លារ​របស់​ចិន​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ

ព្រះវិហារៈ ក្រុមហ៊ុន​ចិន​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ ​ស្ករស​ដែល​គេ​អះអាង​ថា​ធំ​ជាង​គេ​នៅ​អាស៊ី​តម្លៃ ៣៦០ ដុល្លារ​ក្នុង​ខេត្ត​ព្រះវិហារ​បន្ទាប់​ពី​ចំណាយ​រយៈពេល ៦ ឆ្នាំ​ក្នុង​ការ​រៀបចំ​ដី​សម្រាប់​ការ​ដាំដុះ និង​រយៈពេល​ពីរ​ឆ្នាំ​ក្នុង​ការ​សាងសង់​រោងចក្រ​ស្ករស​នេះ។

ក្រុមហ៊ុន Rui Feng (Cambodia) International Co Ltd ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ដែល​ជាប់​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​នឹង​ ក្រុមហ៊ុន​ចិន​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​រួម​គ្នា​នៅ​ក្នុង​ខេត្ត​ ព្រះវិហារ​លើ​ផ្ទៃ​ដី​សរុប ៨ ៨៤១ ហិកតា​បាន​ប្រកាស​បើក​ដំណើរការ​រោងចក្រ​ស្ករស​របស់​ខ្លួន​ជាមួយ​នឹង​ សមត្ថភាព​គាប​អំពៅ​បាន ២០ ០០០ តោន​ក្នុង​មួយ​ថ្ងៃ។ នេះ​បើ​តាម​ប្រភព​ក្រុមហ៊ុន។

លោក គុយ យឿន ជំនួយការ​រដ្ឋបាល​ក្រុមហ៊ុន​បាន​ថ្លែង​ថា​ក្រុមហ៊ុន​មិន​គ្រាន់​តែ​ផលិត​ ស្ករស​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​អេតាណុល ជីកំប៉ុស និង​អគ្គិសនី​ផង​ដែរ។

លោក​ថ្លែង​ថា៖ «យើង​នឹង​ចាប់​ផ្ដើម​គាប​អំពៅ ២០ ០០០ តោន​នៅ​ពេល​ដំបូង [ក្នុង​មួយ​ថ្ងៃ] និង​បន្ទាប់​ពី​រយៈពេល​មួយ​ឆ្នាំ​យើង​នឹង​ចាប់ផ្ដើម​ផលិត​អេតាណុល​ជាមួយ​នឹង ​សមត្ថភាព ៥០ ០០០ លីត្រ​ក្នុង​មួយ​ឆ្នាំ»។

តាម​ឯកសារ​បាន​ផ្ដល់​ដោយ​ក្រុមហ៊ុន​ក្រុមហ៊ុន​នេះ​នឹង​វិនិយោគ​ទឹកប្រាក់ ១ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​សួន​កសិកម្ម​ឧស្សាហកម្ម​នៅ​ក្នុង​ខេត្ត​ ព្រះវិហារ​ក្នុង​ចំនួន​នោះ​ទឹកប្រាក់ ៣៦០ លាន​ដុល្លារ​បាន​វិនិយោគ​រួច​ហើយ​នៅ​ក្នុង​រោងចក្រ​ស្ករស​ដំបូង​នេះ។ រោងចក្រ​ដំបូង​នេះ​មាន​សមត្ថភាព​ក្នុង​ការ​ផលិត​ស្ករស ៣៦ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​អេតាណុល​បាន ៥ ម៉ឺន​លីត្រ និង​សមត្ថភាព​លក់​ថាមពល​អគ្គិសនី ៩ មេហ្កាវ៉ាត់។

ក្រុមហ៊ុន​គ្រោង​សាងសង់​រោងចក្រ​ពីរ​ទៀត​ពេល​អនាគត។ ជាមួយ​រោងចក្រ​ស្ករ​ទាំង​នេះ​ក្រុមហ៊ុន​មាន​បំណង​ផលិត​ស្ករស ១ លាន​តោន​ក្នុង​មួយ​ឆ្នាំ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ធ្វើ​ជា​អធិបតី​បើក​សម្ពោធ​រោងចក្រ​នេះ​បាន​ថ្លែង​កាលពី​ថ្ងៃ​ ម្សិលមិញ​ថា​រោងចក្រ​នេះ​នឹង​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ។

យោង​តាម​លោក​នាយក​រដ្ឋមន្ដ្រី​មាន​ក្រុមហ៊ុន​ស្ករស ៥ បាន​វិនិយោគ​នៅ​កម្ពុជា​ដែល​មាន​សមត្ថភាព​ផលិត​ស្ករស​បាន ១,៨ លាន​តោន​ក្នុង​មួយ​ឆ្នាំ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពួកគេ​អាច​ផលិត​បាន​ តែ​ ៤៤០ ០០០ តោន​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

រដ្ឋាភិបាល​បាន​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច ៨៨៤១ ហិកតា​ដល់​ក្រុមហ៊ុន Rui Feng ពី​ឆ្នាំ ២០១១ សម្រាប់​ការ​ដាំដុះ​អំពៅ កៅស៊ូ និង​អាកាស្យា។

ផ្ទៃដី​សរុប​ត្រូវ​បាន​កាត់​បន្ថយ​ជា​បន្ត​បន្ទាប់​មក​នៅ​ប្រហែល ១០០០ ហិកតា​ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ជម្លោះ​ជាមួយ​អ្នក​ កំពុង​រស់នៅ​លើ​ដី​នោះ។ ដីសម្បទាន​សេដ្ឋកិច្ច​រួម​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សម្ព័ន្ធ​របស់ Rui Feng រួម​មាន Lan Feng ក្រុមហ៊ុន Heng You ក្រុមហ៊ុន Heng Rui និង Heng Nong៕

ថ្ងៃទី២០ខែមេសាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment