ស្លាក​សញ្ញា​ទូរទស្សន៍​ឌីជីថល One TV។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​រ៉ូយ៉ាល់គ្រុប​ទិញ​ភាគហ៊ុន​ ១០០ ​ភាគរយ។ ស្លាក​សញ្ញា​ទូរទស្សន៍​ឌីជីថល One TV។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​រ៉ូយ៉ាល់គ្រុប​ទិញ​ភាគហ៊ុន​ ១០០ ​ភាគរយ។ ផា លីណា រ៉ូយ៉ាល់គ្រុប​ទិញ​ភាគហ៊ុន One TV ទាំង​ស្រុង

រ៉ូយ៉ាល់គ្រុប​ទិញ​ភាគហ៊ុន One TV ទាំង​ស្រុង

ភ្នំពេញៈ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់​​លោក គិត ម៉េង បាន​ទិញ​យក​ភាគហ៊ុន​ទូរទស្សន៍​ឌីជីថល One TV ពី​ក្រុមហ៊ុន General Satellite Group ​នៅ​កម្ពុជា​ទាំង​ស្រុង​ដើម្បី​បង្កើន​​ទីផ្សារ​ទូរទស្សន៍​ឌីជីថល (DTT​) នៅ​ប្រទេស​កម្ពុជា​។

One TV ចាប់ផ្តើម​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១២ សម្រាប់​ទីផ្សារ​អន្តរជាតិ​​ដំបូង​របស់​ខ្លួន​ដែល​​​មាន​បំណង​​​បង្កើត​ ផែនការ​មួយ​សម្រាប់​​ទូរទស្សន៍​ឌីជីថល​ប្រើប្រាស់​បច្ចេកវិទ្យា​បង្កើត​ឡើង​ ​ក្នុង​ស្រុក​​ក្នុង​​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ ជាមួយ​នឹង​ការ​កាន់កាប់​ភាគហ៊ុន​ ១០០ ​ភាគរយ​របស់​រ៉ូយ៉ាល់គ្រុប​ក្រុមហ៊ុន​របស់​ប្រទេស​រុស្ស៊ី​មួយ​នេះ​នឹង​បន្ត ​ផែនការ​របស់​ខ្លួន​ទៅក្នុង​ទីផ្សារ​បង់​ក្លាដែស និង​ប៉ាគីស្ថាន​។ នេះ​បើ​យោង​តាម​លោក Mark Hanna ប្រធាន​ផ្នែក​​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប​។

យោង​តាម​លោក Hanna កិច្ចព្រមព្រៀង​នេះ​សម្រេច​បាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ខណៈ​ព័ត៌មាន​ លម្អិត​ស្តីពី​ហិរញ្ញវត្ថុ​នៃ​ការ​ទិញ​នេះ​មិន​ត្រូវ​បាន​បង្ហាញ​ទេ​​។

លោក​បន្ថែម​ថា​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ដំបូង​របស់​​ក្រុមហ៊ុន General Satellite ដោយសារ​តែ​កម្ពុជា​គឺ​គម្រោង​សាកល្បង​សម្រាប់​​ក្រុមហ៊ុន​នេះ​។

លោក​ថ្លែង​ថា​៖ «​[​វិធានការ​​នេះ​] ល្អ​សម្រាប់​​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប​ដោយសារ​តែ​យើង​អាច​ទាញ​យក​គំនិត​ ផ្តួចផ្ដើម​ទាំងអស់​របស់​​ក្រុមហ៊ុន​នេះ​រួម​គ្នា​ និង​ផ្តល់​សេវា​កាន់តែ​ច្រើន​ដល់​ប្រជាជន​កាន់តែ​ច្រើន​តាមរយៈ​ការ​បង្កើន​ ទ្រព្យសកម្ម​របស់​ខ្លួន​នៅ​ក្នុង​ការ​ចែកចាយ​ និង​ទីផ្សារ​»​។

លោក​បញ្ជាក់​ថា​៖ «​យើង​នឹង​បន្ត​​ការ​ចំណាយ​របស់​យើង​លើ​គម្រោង​ទូរទស្សន៍​ហើយ​នឹង​ដាក់​ចេញ​ សេវា​ថ្មីៗ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​​មុខ​នេះ​»​។

លោក​មន្ថែម​ថា​គម្រោង​នេះ​នឹង​មិន​ផ្លាស់ប្តូរ​រាល់​ការ​ជាវ​ណា​មួយ​ដែល​​មាន​ស្រាប់​នោះ​ទេ​។

យោង​តាម​លោក Hanna សេវា One TV អាច​ទៅ​ដល់​ប្រជាជន​កម្ពុជា​ ៨០ ​ភាគរយ​ជាមួយ​នឹង​​សេវា​គ្រប​ដណ្តប់​​ដែល​​មាន​ស្រាប់​របស់​ខ្លួន​។ ជាមួយ​នឹង​កញ្ចប់​ដែល​រួមមាន​​ ៨០ ​ប៉ុស្ដិ៍​បច្ចុប្បន្ន​​ការ​ផ្ដល់​ជូន​តម្លៃ​​ក្នុង​​ការ​ដំឡើង​គឺ ៦៥ ​ដុល្លារ​សម្រាប់​​ការ​ទស្សនា​ដោយ​​មិន​គិត​​ថ្លៃ​រយៈពេល​ ៥ ខែ​ និង​ ១០០ ​ដុល្លារ​សម្រាប់​រយៈពេល​ ១ ឆ្នាំ​ហើយ​​​ពេល​ផុត​កំណត់​អតិថិជន​ត្រូវ​បង់​ ៦ ​ដុល្លារ​ក្នុង​មួយ​ខែ និង​ ១០ ​ដុល្លារ​ក្នុង​មួយ​ខែ​។

លោក Banpot Deekham ប្រធាន​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន Cambodian DTV Network Ltd ​ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​​ក្រុមហ៊ុន Thai Shin satellite បាន​ថ្លែង​ថា​លោក​មិន​បារម្ភ​ពី​ការ​ប្រកួត​ប្រជែង​ទេ​ដោយសារ​តែ​ក្រុមហ៊ុន​ របស់​លោក​ផ្ដល់​មូលដ្ឋាន​ខុស​គ្នា​សម្រាប់​ការ​ជាវ។

លោក​បាន​បន្ត​ថា​៖ «​ក្រុមហ៊ុន DTV ប្រើប្រាស់​ប្រព័ន្ធ​ខុស​គ្នា​ហើយ​យើង​​កំណត់​ទិសដៅ​តំបន់​ជនបទ​ជាមួយ​ ប៉ុស្ដិ៍​ ៤២ ទូទាំង​​ ២៤ ​ខេត្ត​»​។ ​លោក​បន្ថែម​ថា​បច្ចុប្បន្ន​អតិថិជន​មូលដ្ឋាន​របស់​ពួកគេ​កើនឡើង​ដល់​ ៣០ ម៉ឺន​គ្រួសារ​៕

ថ្ងៃទី២៨ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment