លោក គិត ម៉េង បង្ហាញ​សក្តានុពល​ផ្លូវ​ដែក​កម្ពុជា

លោក គិត ម៉េង បង្ហាញ​សក្តានុពល​ផ្លូវ​ដែក​កម្ពុជា

ភ្នំពេញៈ ប្រតិបត្តិករ​ផ្លូវ​ដែក​កម្ពុជា​គឺ​ក្រុមហ៊ុន Royal Railway កាលពី​ម្សិលមិញ​បាន​បង្ហាញ​ពី​សក្ដានុពល​វិស័យ​ផ្លូវ​ដែក​កម្ពុជា​ដល់​ក្រុម ​វិនិយោគិន​រុស្ស៊ី​ខណៈ​វា​ជា​វិស័យ​ថ្មី​មួយ​ក្នុង​សេវា​ដឹកជញ្ជូន​របស់​ កម្ពុជា។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​ជំនួប​រវាង​ប្រតិភូ​ពាណិជ្ជករ​ រុស្ស៊ី ១៦ នាក់​ជាមួយ​សមាជិក​ពាណិជ្ជករ​កម្ពុជា ២០ រូប​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ភ្នំពេញ​ពី​ម្សិលមិញ។

ជំនួប​នេះ​មាន​លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​លោក Alexander Dianov អនុប្រធាន​ទូទៅ​នាយកដ្ឋាន​តំបន់​អាស៊ី​អាហ្វ្រិក និង​អាមេរិក​ឡាទីន​របស់​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​សហព័ន្ធ​រុស្ស៊ី​ ជា​អធិបតី។

លោក គិត ម៉េង ថ្លែង​ក្នុង​អំឡុង​កិច្ចប្រជុំ​នេះ​ថា​មាន​ឱកាស​ពាណិជ្ជកម្ម​ជាច្រើន​ហើយ​ ពាណិជ្ជកម្ម​ដែល​មាន​សក្ដានុពល​នៅ​កម្ពុជា​គឺ​កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្លូវ​ដែក។ លោក​ថ្លែង​ថា៖ «សូម​ជួប​គ្នា​នឹង​ធ្វើ​ការងារ​ជាមួយ​គ្នា​លើ​សម្បទាន​ផ្លូវ​ដែក​ដោយសារ​តែ​ យើង​គ្រប់គ្រង​សម្បទាន​នេះ​ក្នុង​រយៈពេល​ខ្លី»។

លោក​បន្ត​ថា៖ «សូម​ទៅ​មើល​ផ្លូវដែក​ដើម្បី​មើល​ឱកាស​កាន់តែ​ច្រើន​ហើយ​វា​មាន​សារៈសំខាន់​ សម្រាប់​តម្រូវការ​របស់​កម្ពុជា»។ លោក​បន្ត​ថា​វិស័យ​ឯកជន​កំពុង​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការ​ជំរុញ​ សេដ្ឋកិច្ច។

លោក John Guiry អគ្គនាយក​ក្រុមហ៊ុន​ផ្លូវ​ដែក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​វា​ជា​សក្ដានុពល​ដ៏​ ល្អ​សម្រាប់​គណៈប្រតិភូ​របស់​រុស្ស៊ី​ក្នុង​ការ​ស្វែងរក​គម្រោង​ផ្លូវ​ដែក​ ដោយសារ​តែ​វា​មាន​សារៈសំខាន់​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​ព្យាយាម​លើក ​កម្ពស់​ការ​ដឹក​ជញ្ជូន។

លោក​ថ្លែង​ថា៖ «ផ្លូវ​ដែក​របស់​យើង​នៅ​ពេល​នេះ​កំពុង​ដំណើរការ​ប៉ុន្តែ​វា​មាន​ការ​យឺតយ៉ាវ ​បន្តិច​ដូច្នេះ​វា​ពិត​ជា​មាន​សារៈសំខាន់​ដែល​មាន​ការ​គាំទ្រ​របស់​ប្រទេស​ រុស្ស៊ី​ដល់​ពួកយើង​ដើម្បី​ពង្រីក​គម្រោង​ផ្លូវដែក​នេះ»។

លោក​បន្ត​ថា៖ «ដំបូង​បង្អស់​យើង​នឹង​ពន្យល់​ពួកគេ​ឲ្យ​យល់​ពី​ការ​តភា្ជប់​ផ្លូវ​ដែក​ ជាមួយ​នឹង​ការ​ដឹក​ជញ្ជូន​ និង​តុល្យភាព​របស់​ឧស្សាហកម្ម​ដែល​ជា​ចំណុច​ដ៏សំខាន់»។

លោក Alexander Dianov អនុប្រធាន​ទូទៅ​នាយកដ្ឋាន​អាស៊ី អាហ្វ្រិក និង​អាមេរិក​ឡាទីន​បាន​ថ្លែង​ថា​ពាណិជ្ជករ​របស់​ប្រទេស​រុស្ស៊ី​កំពុង​ ស្វែងរក​កិច្ចសហប្រតិបត្តិការ​វិនិយោគ ពាណិជ្ជកម្ម សេវាកម្ម និង​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​កម្ពុជា។

លោក​បន្ត​ថា៖ «យើង​សង្ឃឹម​ថា​ជំនួប​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ និង​រុស្ស៊ី​នឹង​ផ្ដល់​ឱកាស​ដ៏ល្អ​សម្រាប់​ប្រជាជន​រុស្ស៊ី​យើង​នឹង​ ចែករំលែក​បទពិសោធ​ និង​ព័ត៌មាន​របស់​យើង​ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នៅ​ក្នុង​ រយៈពេល​ពីរ​ថ្ងៃ​នេះ»។

នៅ​ថ្ងៃ​នេះ​រដ្ឋាភិបាល​កម្ពុជា និង​រុស្ស៊ី​នឹង​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដែល​នឹង​ធ្វើ​ឡើង​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ កម្ពុជា​លោក ហោ ណាំហុង និង​លោក នីកូឡាយ នីគីហ្វូរ៉ូវ រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍ និង​ព័ត៌មាន​រុស្ស៊ី៕

ថ្ងៃទី២៩ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment