លំហូរ​ចេញ​ទុន​វិនិយោគ​របស់​ ចិន ​ឆ្នាំ ​២០១៥ ​មាន​រហូត ​$១​ពាន់​ពាន់​លាន

លំហូរ​ចេញ​ទុន​វិនិយោគ​របស់​ ចិន ​ឆ្នាំ ​២០១៥ ​មាន​រហូត ​$១​ពាន់​ពាន់​លាន

ក្រុង​ប៉េកាំងៈ លំហូរ​ចេញ​ដើម​ទុន​របស់​ចិន​កើន​ឡើង​ កាលពី​ខែធ្នូ ជាមួយ​នឹង​ការ​ប៉ាន់​ប្រមាណ​សរុប​ឆ្នាំ​ ២០១៥ រហូត​ដល់​ ១ ​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ជា​ការ​ប្រឈម​របស់​អ្នក​ធ្វើ​គោល​នយោបាយ​ដែល​ព្យាយាម​បង្កើន​តម្លៃ​ ប្រាក់​យន់​ដោយ​សារ​តែ​កំណើន​សេដ្ឋកិច្ច​កាន់​តែ​ទាប និង​ផ្សារ​ហ៊ុន​កំពុង​ធ្លាក់​ចុះ​។

​យោង​តាម​ការ​ប៉ាន់​ប្រមាណ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​សម្ងាត់ Bloomberg Intelligence លំហូរ​ចេញ​ដើមទុន​កើន​ឡើង​ដល់ ​១៥៨,៧​ ពាន់​លាន​ដុល្លារ​កាលពី​ខែធ្នូ ដែល​ជា​លំហូរ​ចេញ​ប្រចាំ​ខែ​ខ្ពស់​បំផុត​ទី​ពីរ​នៅ​ឆ្នាំ​នេះ បន្ទាប់ពី​លំហូរ​ចេញ ១៩៤,៣​ ពាន់​លាន​ដុល្លារ កាលពី​ខែ​ កញ្ញា​។

ចំនួន​សរុប​សម្រាប់​ឆ្នាំ​នេះ​បាន​កើន​ឡើង​ជាង​ ៧​ ដង​ធៀប​នឹង​ចំនួន​ ១៣៤,៣​ ពាន់​លាន​ដុល្លារ​ពេញ​មួយឆ្នាំ​ ២០១៤​។​

លំហូរ​ចេញ​ដើម​ទុន​កាលពី​ខែធ្នូ​ កើន​ឡើង​ជិត​ ៥០ ​ពាន់​លាន​ដុល្លារ​ធៀប​នឹង​ខែ​វិច្ឆិកា បន្ទាប់​ពី​ធនាគារ​កណ្ដាល​បាន​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​មាន​ទំនុក​ចិត្ត​តិចតួច ​ដោយ​ថ្លែង​ថា វា​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ​លើ​វិធានការ​របស់​ប្រាក់​យន់ ជា​ជាង​ប្រាក់​ដុល្លារ​អាមេរិក​។ លើស​ពី​នេះ ការ​ហូរ​ចេញ​ដើម​ទុន​សេដ្ឋកិច្ច ដែល​ក្រុមហ៊ុន​នាំ​ចេញ​ជាច្រើន​កំពុង​កាន់កាប់​មូលនិធិ​ជា​ប្រាក់​ដុល្លារ​ អាមេរិក​ជំនួស​ឲ្យ​ការ​ប្តូរ​រូបិយប័ណ្ណ​ទាំង​នោះ​ទៅ​ជា​ប្រាក់​យន់​។ នេះ​បើ​តាម​លោក Tom Orlik ប្រធាន​សេដ្ឋវិទូ​អាស៊ី​របស់ Bloomberg ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង​។

លោក Mark Williams ប្រធាន​សេដ្ឋវិទូ​អាស៊ី​នៅ​ក្រុមហ៊ុន Capital Economics Ltd នៅ​ទីក្រុង​ឡុង​ដ៍ដែល​លើក​មុន​បាន​ធ្វើ​ការងារ​លើ​បញ្ហា​ប្រទេស​ចិន​នៅ​ ក្រសួង​រតនាគារ​អង់គ្លេស​ថ្លែងថា​៖ «​ការ​ជំរុញ​ចំពោះ​មុខ សម្រាប់​ការ​កើន​ឡើង​លំហូរ​ចេញ​ដើម​ទុន​រហូត​ដល់​ចុង​ឆ្នាំ​នេះ​គឺ​ទំនាក់​ ទំនង​មិន​ល្អ​របស់​ធនាគារ​ប្រជាជន​ចិន​លើ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​គោល​ នយោបាយ​រូបិយប័ណ្ណ​»​។

លោក​បន្ត​ថា​៖ «​លំហូរ​ចេញ​ទំនង​ជា​នឹង​នៅ​តែ​ខ្លាំង ដោយ​សារ​តែ​ធនាគារ​ប្រជាជន​នៅ​តែ​មិន​អាច​បង្កើន​ទំនុក​ចិត្ត​ក្នុង​ចំណោម​ វិនិយោគិន​ដែល​ខ្លួន​ដឹង​ពី​អ្វី​ដែល​ខ្លួន​នឹង​ធ្វើ ឬ​ដែល​ខ្លួន​នឹង​អាច​សម្រេច​បាន​តាម​គោល​បំណង​គោល​នយោបាយ​របស់​ខ្លួន​»។

​រដ្ឋបាល​អត្រា​ប្តូរ​ប្រាក់​បរទេស​ឲ្យ​ដឹង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ កាលពី​ថ្ងៃទី​ ២១ ​ខែ​មករា​ថា ហានិភ័យ​លំហូរ​ចេញ​ដើមទុន​របស់​ប្រទេស​ចិន​អាច​គ្រប់គ្រង​បាន និង​ទុន​បម្រុង​ប្រាក់​បរទេស​របស់​ប្រទេស​នេះ​មាន​ច្រើន​ដើម្បី​ជួយ​ដល់​ ខ្លួន​ការពារ​ប្រឆាំង​នឹង​វិបត្តិ​ខាង​ក្រៅ​។

ទុន​បម្រុង​ប្រាក់​បរទេស​របស់ ចិន​ត្រូវ​បាន​មើល​ឃើញ​ការ​ធ្លាក់​ចុះ​ ៣០០​ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំនេះ​មក​នៅ​ ៣​ ពាន់​ពាន់​លាន​ដុល្លារ ដែល​ក្រុម​អ្នក​វិភាគ​ថ្លែងថា​ហានិភ័យ​កំពុង​បំផ្លាញ​ទំនុក​ចិត្ត​នៅ​ សមត្ថភាព​របស់​ធនាគារ​កណ្ដាល​ក្នុង​ការ​ការពារ​រូបិយប័ណ្ណ​នេះ​។ នេះ​បើ​យោង​តាម​ការ​អង្កេត​របស់ Bloomberg News៕

ថ្ងៃទី២៦ខែមករាឆ្នាំ២០១៦

ប្រភពៈ ​កោះសន្តិភាព


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment