វិនិយោគិន​ថៃ​ បង្កើន​ស្វែងរក​ដៃគូ​នៅ​ កម្ពុជា

វិនិយោគិន​ថៃ​ បង្កើន​ស្វែងរក​ដៃគូ​នៅ​ កម្ពុជា

ភ្នំពេញៈ ថៃ​កំពុង​បង្កើន​ឱកាស និង​ស្វែងរក​ដៃគូ​វិនិយោគ​នៅ​កម្ពុជា​ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស ​ទាំង​ពីរ​បន្ត​កើនឡើង​ជា​បន្តបន្ទាប់​។

នៅក្នុង​ពិព័រណ៍​ទំនិញ​ថៃ​នៅ​កោះពេជ្រ​ចាប់​ពី​ថ្ងៃ​ទី​ ៣ ដល់​ថ្ងៃ​ទី​ ៧ កុម្ភៈ​មាន​​ក្រុមហ៊ុន​ជាង​​ ២០០​ បាន​ចូលរួម​ដាក់​តាំង​ផលិតផល​ក្នុង​នោះ​មាន​ស្តង់​ផលិតផល​ជិត​ ៣០០ ដែល​រាប់​ចាប់ពី​សម្ភារ​សំណង់​គ្រឿង​បន្លាស់​​ម៉ាស៊ីន​ឧបករណ៍​អេឡិច​ត្រូនិក ​ដល់​អាហារ​ និង​ភេសជ្ជៈ សម្លៀកបំពាក់ គ្រឿង​សម្អាង​ និង​ឧបករណ៍​ផ្ទះ​បាយ​។

ពិព័រណ៍​ទំនិញ​ថៃ​នៅ​ពេល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​ទំនាក់​ ទំនង​ពាណិជ្ជកម្ម​រវាង​​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ និង​បើក​ចំហ​ឱកាស​ពាណិជ្ជកម្ម​សម្រាប់​វិនិយោគិន​ក្នុង​ស្រុក​​។

អ្នក​រៀបចំ​ពិព័រណ៍​បាន​ឲ្យ​ដឹង​ថា​ក្រៅពី​ការ​បង្កើន​ទំនាក់​ទំនង​​ ពាណិជ្ជកម្ម​មាន​ឱកាស​សម្រាប់​វិនិយោគិន​ជនជាតិ​ខ្មែរ​ក្នុង​ការ​ស្វែងរក​ ដៃគូ​ដោយ​ផ្ទាល់​មកពី​ប្រទេស​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។

លោក​ថ្លែង​ថា​៖ «​ព្រឹត្តិការ​​នេះ​បើក​ចំហ​សម្រាប់​គំនិត​ថ្មី ​គំនិត​​ទាន់​សម័យ​ទទួល​បាន​បទពិសោធ​ពី​​ផលិតផល​ល្អៗ​មកពី​ប្រទេស​ថៃ​»​។

លោកស្រី​ Pornpen Saelim ប្រធាន​គ្រប់គ្រង​គម្រោង ​(​ទីផ្សារ) ​​សម្រាប់​ក្រុមហ៊ុន​បៃតង​របស់​ xcon ​ដែល​ជា​ក្រុមហ៊ុន​ឌីហ្សាញ​​ការ​តាំង​ពិព័រណ៍ និង​សំណង់​ឈាន​មុខ​គេ​បាន​ប្រាប់​​​ភ្នំពេញ​ប៉ុស្ដិ៍​ថា​ក្រុមហ៊ុន​នេះ​​ កំពុង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​កម្ពុជា​​ដើម្បី​ចែកចាយ​ ផលិតផល​របស់​ខ្លួន​ព្រម​ទាំង​ស្វែងរក​ឱកាស​សម្រាប់​ការ​នាំ​ចេញ​​​ផលិតផល​ កម្ពុជា​ទៅ​ប្រទេស​ថៃ​សហភាព​អឺរ៉ុប​ និង​ជប៉ុន​ផង​ដែរ​​។

លោកស្រី​លើក​​ឡើង​ថា​៖ «​​កម្ពុជា​​នាំ​ចូល​ផលិតផល​ថៃ​ជាច្រើន​។ ពេល​អនាគត​យើង​​នឹង​​មាន​ការ​វិនិយោគ​រួម​ និង​វិនិយោគ​ជាមួយ​កម្ពុជា​។​ យើង​នឹង​បង្ហាញ​​ការ​ឌីហ្សាញ​ទាន់​សម័យ​នៅ​ទី​នេះ​ហើយ​ផលិតផល​ភាគច្រើន​បាន​ ​ទទួល​ពាន​រង្វាន់​សម្រាប់​ការ​​បង្កើត​ថ្មី​មកពី​ប្រទេស​ថៃ​យើង​​ចង់​​ ផ្សព្វផ្សាយ​នៅ​ទី​នេះ​ និង​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​»​​។

លោក Natthapat Thanaphoson នាយក​ទីផ្សារ​ និង​ទំនាក់​ទំនង​សាធារណៈ​នៅ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ និង​ផ្គត់ផ្គង់​ Achilles ​ដែល​ស្វែងរក​ក្រុមហ៊ុន​ចែកចាយ​​ដំបូល​ស័ង្កសី និង​ក្បឿង​បាន​ថ្លែង​ថា​ទីផ្សារ​កម្ពុជា​សម្រាប់​ផលិតផល​ដូច​នោះ​គឺ​ធំណាស់​ ដោយសារ​តែ​ប្រទេស​នេះ​អភិវឌ្ឍ​ច្រើន​លើ​វិស័យ​ឧស្សាហកម្ម​ និង​លំនៅឋាន​។

លោក​ថ្លែង​ថា​៖ «​​ទីផ្សារ​កម្ពុជា​គឺ​ធំ​ខណៈ​ដែល​​​​ប្រទេស​នេះ​អភិវឌ្ឍ​​លើ​វិស័យ​​ ឧស្សាហកម្ម​ដែល​ប្រាកដ​ជា​មាន​តម្រូវការ​សម្រាប់​ផលិតផល​នេះ​។ យើង​កំពុង​ស្វែងរក​ដៃគូ​ដើម្បី​ចែកចាយ​ផលិតផល​​ក្នុង​ស្រុក​នៅ​កម្ពុជា​រហូត ​​មក​ដល់​ពេល​នេះ​មាន​ប្រជាជន​ជាច្រើន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ ពួកគេ​លើ​ការ​សហការ​»​។

ពាណិជ្ជកម្ម​សរុបរ​វាង​​​ថៃ​​ និង​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៥ មាន​ចំនួន​ ៥ ៥៩៧ ​លាន​ដុល្លារ​កើនឡើង​​ ៩,៤២ ​​ភាគរយ​ធៀប​នឹង​​ ៥១១៥ ​​​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​ ២០១៤។

ប្រទេស​ថៃ​នាំ​ចេញ​មក​កម្ពុជា​​​ ៤ ៩៥៨ លាន​ដុល្លារ​កើនឡើង​​ ៦,៣២ ​ភាគរយ​ខណៈ​កម្ពុជា​នាំ​​ចេញ​ទៅ​ថៃ​មាន ៦៣៩,២៦ លាន​ដុល្លារ​កើនឡើង​ ៨,៤០ ​ភាគរយ​។ ​នេះ​បើ​យោង​តាម​តួលេខ​សា្ថនទូត​ថៃ​។

ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ថៃ​ធំៗ​សរុប​​នៅ​កម្ពុជា​រហូត​​មក​ដល់​​ពេល​ នេះ​មាន​ក្រុមហ៊ុន (SCG) ​​ជា​ក្រុមហ៊ុន​រោងចក្រ​ស៊ីម៉ងត៍​ ក្រុមហ៊ុន C.P. Cambodia ​រោងចក្រ​ Feed Farm Food ​ក្រុមហ៊ុន​ Thai Nakorn Patana ជា​ក្រុមហ៊ុន​ផលិតផល​ថ្នាំ​ពេទ្យ​សណ្ឋាគារ​សូហ្វីតែល ក្រុមហ៊ុន​ទឹក​បរិសុទ្ធ លីយ៉ុង ក្រុមហ៊ុន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​ ៥ ក្រុមហ៊ុន​ TCC Group ដាំ​ដូងប្រេង ​ក្រុមហ៊ុន Industrial Park ក្រុមហ៊ុន​ OMP Port​៕

 

ថ្ងៃទី០៥ខែកម្ភៈឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment