អង្គរ​សង្ក្រាន្ត​​ ទាក់ទាញ​ទេសចរ​ក្នុង​ស្រុក​ច្រើន

អង្គរ​សង្ក្រាន្ត​​ ទាក់ទាញ​ទេសចរ​ក្នុង​ស្រុក​ច្រើន

ភ្នំពេញៈ អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​ដែល​ធ្វើ​ឡើង​​នៅ​សៀមរាប​បាន​ទាក់ទាញ​ភ្ញៀវ​ ទេសចរ​ក្នុង​ស្រុក​ភាគ​ច្រើន​បំផុត។ ​នេះ​បើ​តាម​មន្ត្រី​ទេសចរណ៍​។

ភ្ញៀវទេសចរ​កម្ពុជា ១,៣ ​លាន​នាក់​បាន​ទៅ​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត​ដែល​ចំនួន​ បាន​កើន​ឡើង​ ៣០ ​ភាគរយ​ធៀប​​នឹង​ឆ្នាំ​មុន។

ដោយ​ឡែក​សម្រាប់​ភ្ញៀវទេសចរ​បរទេស​វិញ​មាន​ចំនួន ៣០ ០០០ ​នាក់​ដែល​កើនឡើង​ ៩ ​​ភាគរយ​ធៀប​នឹង​​ឆ្នាំ​មុន​។​ នេះ​បើ​តាម​មន្ត្រី​ទេសចរណ៍​ខេត្ត​។

ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែល​មាន​រយៈពេល​ ៤ ​ថ្ងៃ​កាលពី​សប្តាហ៍​មុន​គឺជា​ការ​ទាក់ទាញ​ខាង​វប្បធម៌​ធំ​​ជាង​គេ​បំផុត​ របស់​ប្រទេស​កម្ពុជា​ខណៈ​ដែល​​​សេវា​ស្នាក់​នៅ​ត្រូវ​បាន​ជួល​ពេញ​។

នេះ​ជា​លើក​ទី​ ៤ ​ហើយ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។

រយៈពេល​ ៤ ថ្ងៃ​នៃ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​នេះ​តំបន់​ទេសចរណ៍​សំខាន់ៗ​ស្ទើរ​​គ្រប់​ កន្លែង​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​រាយការណ៍​ថា​ទទួល​បាន​ការ​ទស្សនា​​ ពី​​ទេសចរ​ក្នុង​ស្រុក​ជាពិសេស​តំបន់​ទេសចរណ៍​ដែល​​មាន​ទឹក​ខណៈ​អាកាសធាតុ​ បាន​ឡើង​កម្តៅ​ពី​ ៤០ ទៅ​​ ៤១ អង្សា។​

ក្នុង​អំឡុង​ពេល​នេះ​ក៏​មាន​ការ​លើក​ឡើង​ និង​រិះគន់​​ពី​ការ​បង្កើន​ថ្លៃ​ស្នាក់នៅ​ និង​​ម្ហូប​អាហារ​ហួស​ហេតុ​ពី​អ្នក​ដើរ​កម្សាន្ត​ផង​ដែរ​៕

ថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment