អាជ្ញាធរ​អប្សរា​​ បើក​សារ​មន្ទីរ​វាយ​នភ័ណ្ឌ​ប្រពៃណី​អាស៊ី

អាជ្ញាធរ​អប្សរា​​ បើក​សារ​មន្ទីរ​វាយ​នភ័ណ្ឌ​ប្រពៃណី​អាស៊ី

ភ្នំពេញៈ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រកាស​ដាក់ ​លក់​សំបុត្រ​ចូល​ទស្សនា​សារ​មន្ទីរ​វាយនភ័ណ្ឌ​ប្រពៃ​ណីអា​ស៊ីដែ​ល​ជា​ផ្នែក ​មួយ​នៃ​ការ​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវទេសចរ។

យោង​តាម​​សេចក្តី​ជូន​ដំណឹ​ង​​សារ​មន្ទីរវាយន​ភ័ណ្ឌ​ប្រពៃណី​អាស៊ី ​ជាសារមន្ទីរ​វាយនភ័ណ្ឌ​ប្រពៃណី​លើកទី ១​ និង​ដំបូង​របស់​គម្រោង​នៃ​កិច្ចសហប្រតិបត្តិការ​ទន្លេមេ​គង្គទន្លេ​គង្គា​ ដែលតាំង​បង្ហាញ​វាយនភ័ណ្ឌ​ប្រពៃណី​មក​ពី​ប្រទេសតំបន់​ទន្លេមេ​គង្គ​ ដែល​មាន​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​តំបន់​ទន្លេ​មេ​គង្គ​ មាន​ប្រទេស​កម្ពុជា​ ថៃ​ មីយ៉ាន់​ម៉ា ​វៀត​ណាម ​និងឡាវ។

សារ​មន្ទីរ​ដែល​មាន​ទីតាំងស្ថិត​ក្នុង​ភូមិ​បឹង​ដូនប៉ា ​សង្កាត់​ស្ល​ក្រាម​ ក្រុងសៀមរាប​ បាន​បើក​ជាផ្លូវ​ការ​ចាប់​ពី​ថ្ងៃទី ១ ខែ​កុម្ភៈ ឆ្នាំ ២០១៦​។​

នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​។តម្លៃប័ណ្ណ​​ចូល​ទស្សនា​មាន​ចាប់​ពី​ តម្លៃ ៣ ដុល្លារ​សម្រាប់​ ភ្ញៀវ​អន្ដរជាតិ ​និង​តម្លៃ ​១០០០ ​រៀល​ ភ្ញៀ​វជាតិ​ ដោយ​ឥតគិត​ថ្លៃ​សម្រាប់​កុមារ​អាយុ ១២ ឆ្នាំ​ចុះ។​

សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​អប្សរា​នេះ​ជា​ការ​ជូន​ដំណឹង​ដល់​ស្ថាប័ន​ ពាក់​ព័ន្ធក្នុង​វិស័យ​ទេសចរណ៍ ​ដូចជា​ ក្រសួង ​មន្ទីរ ស្ថា​ប័ន​​ជាតិ ​អន្ដរ​ជាតិ​ ទី​ភ្នាក់​ងារ​ទេស​ចរណ៍ ​សមាគម​មគ្គុ​ទ្ទេស​ក៍​​ទេសចរណ៍ ​មគ្គុ​ទ្ទេស​ក៍​ទេសចរណ៍ សមាគម​សណ្ឋា​គារ​ ក្រុម​ហ៊ុន​ទេស​ចរណ៍ ​សមាគម​ដឹកជញ្ជូន​​ភ្ញៀវ​ទេសចរ​ អ្នក​ដឹក​ភ្ញៀវ​​ទេសចរ​ សាធារ​ណៈជន​ជា​​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្ដរ​ជាតិ​អំពី​ការបើកដំណើរ​ការ​នេះ។​​

សារមន្ទីរ​នេះ​តាំង​បង្ហាញ​វាយន​ភ័ណ្ឌ​ប្រពៃណី​បែប​បុរាណ សហ​សម័យ​ វត្ថុ​ធាតុ​ដើម​ ឧបករណ៍​សម្រាប់​ផលិត​វាយនភ័ណ្ឌ ​និង​ដំណើរការ​ផលិត​ ដែល​បង្ហាញ​ពីការប្រា​ស្រ័យ​ឆ្លង​គ្នា​ទៅវិញ​ទៅ​មក​រវាង​វប្ប​ធម៌ ​របស់កម្ពុជា ​ឥណ្ឌា​ ថៃ មី​យ៉ាន់​ម៉ា វៀត​ណាម ​និងឡាវ ​តាមរយៈ​វិស័យ​វាយ​នភ័ណ្ឌ​ ​តាំង​ពី​សម័យ​បុរាណ​ រហូត​ដល់​សម័យ​បច្ចុប្បន្ន​៕

 

ថ្ងៃទី០៣ខែកម្ភៈឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment