អាមេរិក អឺរ៉ុប​ ព្រមាន​ពី​ការ​ធ្លាក់​ចុះ​ខ្លាំង​ខាង​ពាណិជ្ជកម្

អាមេរិក-​អឺរ៉ុបៈ​ ក្រុម​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​របស់​អាមេរិក​ និង​សហភាព​អឺរ៉ុប ​បាន​ព្រមាន​មេដឹក​នាំ​របស់​ខ្លួន​ពី​ផល​អាក្រក់​ជា​ច្រើន​ចំពោះ​ក្រុម​ហ៊ុន ​និង​អតិថិជន​ បើ​ភាគី​ទាំង​ពីរ​មិន​អាច​សម្រេច​កិច្ច​ព្រម​ព្រៀង​ថ្មី​ស្តីពី​ការ​ផ្លាស់​ ប្តូរ​ទិន្នន័យ​នៅ​ចុង​ខែ​មករា​នេះ​ទេ​។

តុលាការ​សហ​ភាព​អឺរ៉ុប ​បាន​សម្រេច​កាល​ពី​ខែ​តុលា​ថា​ កិច្ច​ព្រម​ព្រៀង ​«ការ​ពារ​សុវត្ថិភាព​»​ រវាង​សហ​ភាព​អឺរ៉ុប និង​អាមេរិក ​ដែល​ផ្តល់​លទ្ធ​ភាព​ឲ្យ​ក្រុម​ហ៊ុន​ផ្លាស់​ប្តូរ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ របស់​ពលរដ្ឋ​អឺរ៉ុប ​និង​អាមេរិក​ គ្មាន​សុពលភាព ​ដោយ​សារ​កិច្ច​ព្រម​ព្រៀង​នេះ​មិន​បាន​ការ​ពារ​ទិន្នន័យ​ឲ្យ​បាន​ត្រឹម​ ត្រូវ​ពី​ទីភ្នាក់​ងារ​លួច​យក​ព័ត៌​មាន​។​

ក្រុម​មន្ត្រី​សហភាព ​អឺរ៉ុប ​និង​អាមេរិក ​បាន​រៀបចំ​កិច្ច​ពិភាក្សា​ជា​ច្រើន​លើក​អំពី​កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ​ជា ​មួយ​នឹង​ក្រុម​មន្ត្រី​សហភាព​អឺរ៉ុប​ ដោយ​សង្ឃឹម​ថា​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​ អាច​នឹង​សម្រេច​បាន​នៅ​ចុង​ខែ​មករា ​ហើយ​ក្រុម​ពាណិជ្ជករ​មក​ពី​ក្រុម​ហ៊ុន​ ៤ បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​កំណត់​នៅ​ថ្ងៃ​ទី​ ៣១ ខែ​ មករា ​ឆ្នាំ​ ២០១៦​។

ក្រុម​ហ៊ុន​ចំនួន​បួន​នេះ ​បាន​ឲ្យ​ដឹង​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​ លោក ​Jean Claude Juncker​ ប្រធាន​គណៈ​កម្មាធិ​ការ​អឺរ៉ុប ​និង​លោក ​បារ៉ាក់​ អូបាម៉ា ​ប្រធានាធិបតី​អាមេរិក​ថា៖​​ «យើង​កំពុង​សរសេរ​លិខិត​មួយ​ដើម្បី​បង្ហាញ​ពី​ភាព​ចាំបាច់​ខ្លាំង​នៃ​កិច្ច​ ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​អន្តរ​ អាត្លង់ទិក​ដែល​មាន​លក្ខណៈ​ស៊ី​ជម្រៅ និង​ប្រកប​ដោយ​និរន្តរភាព ទាក់​ទង​នឹង​ការ​ផ្លាស់​ប្តូរ​ទិន្នន័យ​នេះ​»។

លិខិត​ចម្លង​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា ​ដែល​ AFP​ ទទួល​​បាន​កាល​ពី​ថ្ងៃ​ចន្ទ​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ក្រុម​ហ៊ុន ​Business Europe​ ក្រុម​ហ៊ុន​ Digital Europe សភា​ពាណិជ្ជ​កម្ម​អាមេរិក​ និង​ក្រុម​ប្រឹក្សា​ឧស្សាហកម្ម​បច្ចេក​វិទ្យា​ព័ត៌មាន​៕

ថ្ងៃទី២០ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment