PPSEZ ចាប់​ផ្តើម Bookbuilding នៅ​ថ

PPSEZ ចាប់​ផ្តើម Bookbuilding នៅ​ថ្ងៃ​នេះ

ភ្នំពេញៈ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) នៅ​ថ្ងៃ​នេះ​បាន​ចាប់ផ្ដើម​ដំណើរការ​ស្ទាបស្ទង់​តម្លៃ​មូលបត្រ (Bookbuilding) ជា​សាធារណៈ​របស់​ខ្លួន​ដើម្បី​កំណត់​តម្លៃ​ភាគហ៊ុន​សម្រាប់​ចាប់​ផ្ដើម​ការ​ បោះ​ផ្សាយ​មូលបត្រ​លក់​ជា​សាធារណៈ​លើក​ដំបូង (IPO) នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ដែល​បាន​រំពឹង​ថា​នឹង​ចុះ​បញ្ជី​លក់​នៅ​ខែ​ឧសភា​ខាង​មុខ។

ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​មាន​បំណង​លក់​ភាគហ៊ុន​ជាង ១១,៦ លាន​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ដែល​តំណាង ២០ ភាគរយ​នៃ​ភាគហ៊ុន​ដែល​ចេញ​ច្រើន​បំផុត​របស់​ខ្លួន។

PPSEZ សង្ឃឹម​ថា​នឹង​រក​បាន​ប្រាក់​ចំណេញ​ដុល​ចន្លោះ​ពី ៨,១ លាន​ដុល្លារ​ដល់ ១១,៦ លាន​ដុល្លារ​សម្រាប់​ការ​សង​បំណុល​ និង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​ជិត​ព្រំដែន​ថៃ​នៅ​ប៉ោយប៉ែត។ តម្លៃ​ដែល​បាន​ព្យាករ​ពី​ការ​ស្ទាបស្ទង់​តម្លៃ​មូលបត្រ​ជា​សាធារណៈ​នឹង​មាន​ ពី ០,៧០ ដុល្លារ​ដល់ ១ ដុល្លារ​ក្នុង​មួយ​ភាគ​ហ៊ុន។

ក្រុមហ៊ុន​នេះ​ពី​មុន​សង្ឃឹម​ថា​នឹង​រក​ប្រាក់​បាន ១៥ លាន​ដុល្លារ​ពី​ការ​ចាប់ផ្ដើម IPO ប៉ុន្តែ​បាន​កាត់​បន្ថយ​ទិសដៅ​របស់​ខ្លួន៕

ថ្ងៃទី១៨ខែមេសាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment