Renailssance បង្ហាញ​ពី​ការប្រែប្រួល​អណ្តូងរ៉ែ​អូរ​ខ្វាវ​

Renailssance បង្ហាញ​ពី​ការប្រែប្រួល​អណ្តូងរ៉ែ​អូរ​ខ្វាវ​

រតនគិរីៈ ក្រុមហ៊ុន Renai ssance ឲ្យ​ដឹង​ក្នុងការ​ប្រកាស ទៅ​កាន់​ផ្សារ​ហ៊ុន ​ASX កាលពី​ថ្ងៃ​ពុធ​ថា Renaissance Minerals ដែល​ជា​ក្រុមហ៊ុន​រុករក​រ៉ែ​របស់​ប្រទេស​អូស្ត្រាលី​បាន​រកឃើញ​ភាព​ ប្រែប្រួល​ក្នុង​អំឡុង​ការ​អង្កេត​ភូគព្ភ​រូបវន្ត​របស់​អណ្ដូងរ៉ែ Samnang របស់​ខ្លួន​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​ដែល​បង្ហាញ​ពី​ទីតាំង​រ៉ែ​មាស​ ទ្រង់ទ្រាយ​ធំ​ដែល​អាច​ធ្វើបាន​។​

​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ការអង្កេត​ធ្វើឡើង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ 3D នៅ​ទីតាំង​អូរ​ខ្វាវ​របស់ខ្លួន​នៅ​ខេត្ត​មណ្ឌលគិរី​បាន​រកឃើញ​កំហាប់​ខ្ពស់​ នៃ​លោហធាតុ ដែល​ចង្អុលបង្ហាញ​ពី​រូបរាង​សារធាតុ​ស៊ុ​ល​ហ្វ័​រ​ជាច្រើន​។ ការ​ខួង​ដី​ធ្វើ​តេស្ដ​ជម្រៅ​រាក់​លើក​មុន​បាន​បងា្ហញ​លទ្ធផល «​លើក​ទឹក​ចិត្ត​កាន់តែ​ខ្ពស់​» ជាមួយនឹង​រ៉ែ​មាស​រហូត​ដល់​៦,៦​ក្រាម​ក្នុង​មួយ​តោន​។​

​លទ្ធផល​ការអង្កេត​ដែលមាន​កម្រិត​នេះ​ស្ថិត​ក្នុងការ​ស្មាន​ក្នុង​កម្រិត ​ខ្ពស់​នៅឡើយ​។ ប៉ុន្តែ​ភាពប្រែប្រួល​ក្នុង​ចម្ងាយ​កន្លះ​គីឡូម៉ែត្រ​នៃ​អណ្ដូង​រ៉ែ​អូរ​ ខ្វាវ​របស់​ក្រុមហ៊ុន Renaissance ដែល​ការអង្កេត​បានកំណត់​ធនធាន​មាស​១,១៣​លាន​អោន​ស៍​។​

​ប្រសិនបើ​អណ្ដូងរ៉ែ Samnang គឺជា​រចនា​សម្ព័ន្ធ​ដ៏​ធំ​មួយ​ដែល​កំណត់​អណ្ដូងរ៉ែ​អូរ​ខ្វាវ​នោះ ក្រុមហ៊ុន Renaissance អាច​នឹង​សម្លឹង​មើល​ចំណែក​អចលនទ្រព្យ​ដ៏​មានតម្លៃ​នេះ​។​

​លោក Justin Tremain នាយក​គ្រប់គ្រង​ក្រុមហ៊ុន Renaissance ថ្លែងថា ការ​ខួង​ធ្វើតេស្ដ​ជម្រៅ​រាក់​នៃ​អណ្ដូងរ៉ែ Samnang ធ្វើ​ឡើង​ជាច្រើន​ឆ្នាំ​មកនេះ «​ទទួលបាន​លទ្ធផល​ចម្រុះ​»​។ ការ​អង្កេត​ដាច់​ដោយ​ឡែក​ពីគ្នា​ដែល​ធ្វើ​ដោយ​ប្រព័ន្ធ​3D​ថ្មី​ផ្ដល់​ រូបភាព​ភូគព្ភ សាស្ដ្រ​កាន់​តែ​ច្បាស់ ពិសេស​នៅ​ក្នុង​ជម្រៅ​។​

​លោក Tremain បាន​ថ្លែងថា ការ​ខួង​ដី​ធ្វើ​តេស្ដ​បន្ថែម​នឹង​ចាំបាច់​ក្នុងការ​កំណត់​ធនធាន​មាស​ដ៏​មាន ​សក្ដានុពល ប៉ុន្តែ​ការ​រក​ឃើញ​ចុង​ក្រោយ​បាន​ផ្ដល់​ឱកាស​ឲ្យ​មាន​សុទិដិ្ឋ​និយម​។

លោក​បាន​បន្តថា​៖ «​ពេលនេះ​ដោយ​សារ​តែ​យើង​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​នៅ​ក្នុង​ការ​រុករក ​រ៉ែ​ដែល​មាន​ការ​រក​រ៉ែ​ស៊ុលហ្វ័រ​ដ៏​សំខាន់ ហើយ​យើង​មានការ​លើក​ទឹក​ចិត្ត​មួយ​ចំនួន ទោះបី​មាន​លទ្ធផល​ចម្រុះ​បាន​ពី​ការ​ខួង​ដី​ធ្វើ​តេស្ដ​ជម្រៅ​រាក់​លើក​មុន​ ក៏​ដោយ យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ជាមួយ​នឹង​សក្តានុពល​រ៉ែ​ទាំង​នេះ​»​។ ក្រុមហ៊ុន Renaissance ដែល​បាន​ចុះបញ្ជី​បាន​បង្កើន​ប្រាក់​១,៧​លាន​ដុល្លារ​កាលពី​ខែ​សីហា​ ក្នុងការ​ស្វែងរក​មូលនិធិ​ដើម្បី​គាំទ្រ​ដល់​ធនធាន​អណ្ដូងរ៉ែ​អូរ​ខ្វាវ​ របស់ខ្លួន​៕

ថ្ងៃទី២៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment