SOCFIN មក​វិនិយោគ​កៅស៊ូ​នៅ

SOCFIN មក​វិនិយោគ​កៅស៊ូ​នៅ​កម្ពុជា​គឺ​ក្នុង​រយៈពេល​វែង

ភ្នំពេញៈ តម្លៃ​កៅស៊ូ​នៅលើ​ទីផ្សារ​ពិភពលោក​កំពុង​ធ្លាក់ចុះ​ដែល​មួយ​ផ្នែក​ធំ​ត្រូវ​ បាន​ស្តី​បន្ទោស​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​ទាប​របស់​ចិន ដែលជា​ប្រទេស​ប្រើប្រាស់​កៅស៊ូ​ធំ​ជាង​គេ​របស់​ពិភពលោក​។ រដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បានផ្តល់​ដី​ សម្បទាន​សេដ្ឋកិច្ច​ជាច្រើន​ម៉ឺន​ហិកតា​សម្រាប់​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​។ អ្នក​យក​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍​បាន​ជួប​ជាមួយ​លោក Jef Boedt នាយក​គ្រប់គ្រង​ក្រុមហ៊ុន​កៅស៊ូ SOCFIN Cambodia ដើម្បី​ពិភាក្សា​ពី​ដំណើរការ​អាជីវកម្ម​កៅស៊ូ​នៅ​កម្ពុជា​។​

ហេតុអ្វី​បានជា SOCFIN សម្រេច​ចិត្ត​វិនិយោគ​លើ​ចម្ការ​កៅស៊ូ​នៅ​កម្ពុជា​?​

​យើង​គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​កសិ-ឧស្សាហកម្ម​ចាស់​ជាង​ គេ​នៅ​ក្នុង​ពិភពលោក​។ យើង​បាននិងកំពុង​ធ្វើ​រឿងនេះ​រយៈពេល​១២០​ឆ្នាំ​។ បច្ចុប្បន្ន​យើង​កំពុងធ្វើការ​ងារ​ក្នុង​ប្រទេស​ចំនួន​១០ ដែល​ភាគច្រើន​នៅក្នុង​ប្រទេស​អ្រា​ហ្វិ​ក និង​អាស៊ីអាគ្នេយ៍​។ នៅ​កម្ពុជា​យើង​ចាប់ផ្ដើម​កាលពី ២០០៨ ហើយ​យើង​មាន​ចម្ការ​កៅ​ស៊ី​ពីរ​នៅ​ខេត្តមណ្ឌលគិរី​។ យើង​បាន​ដាំ​ដើម​កៅស៊ូ​សរុប​លើ​ផ្ទៃដី ៧៥០០​ហិកតា​។ យើង​បាន​វិនិយោគ​ទឹកប្រាក់​៨០​លាន​ដុល្លារ​អាមេរិក​រួចហើយ​។ ហើយ​សម្រាប់​បញ្ហា​នោះ​យើង​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ដ៏​ធំ​មួយ​។ បច្ចុប្បន្ន​យើង​មាន​បុគ្គលិក​៦០០​នាក់ ហើយ​យើង​នឹងមាន​បុគ្គលិក​២ ០០០​នាក់​។

​តើ​ប្រតិបត្តិការ​របស់​អ្នក​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ដូច​ម្តេច​ដែរ​?​

​ស្ថានភាព​នៅ​ពេល​បច្ចុប្បន្ន​គឺថា យើង​នៅតែ​កំពុងស្ថិត​ក្នុងដំណាក់កាល​វិនិយោគ​។ យើង​បានបញ្ចប់​ការដាំដុះ​ហើយ​។ ប៉ុន្តែ​សម្រាប់​កៅស៊ូ​វា​គឺជា​អាជីវកម្ម​រយៈពេល​វែង​។ អ្នក​ដាំ​កៅស៊ូ​មួយ​ដើម ហើយ​វា​ត្រូវការ​រយៈពេល​៦​ឆ្នាំ​ទើប​ប្រមូល​ផល​បាន​។ យើង​កំពុងស្ថិត​លើ​កម្រិត​ខ្ពស់​នៃ​ការផ្លាស់ប្តូរ​ពី​ដំណាក់កាល​វិនិយោគ​ ទៅជា​ការផលិត​។ គិត​មក​ត្រឹម​ពេលនេះ យើង​កំពុង​ផលិត​លើ​ផ្ទៃដី​៥០០​ហិកតា​។ សម្រាប់​ពួកយើង​នោះ​គឺ​នៅតែ​តូច​ហើយ​វា​ជាការ​ធ្វើតេស្ដ​លើកដំបូង ដោយសារតែ​យើង​មាន​រដូវប្រាំង​រយៈពេល​វែង​នៅ​កម្ពុជា​។ ប្រសិនបើ​អ្នក​អនុវត្តតាម​ដំណាក់កាល​វិនិយោគ​របស់​យើង យើង​បាន​ដាំ​លើ​ផ្ទៃដី​ប្រហែល​១ ០០០​ហិកតា ដូច្នេះ​បើ​អ្នក​គណនា​នៅក្នុង​រយៈពេល​៦​ឆ្នាំក្រោយ យើង​នឹង​ស្ថិតនៅក្នុង​ការផលិត​ពេញលេញ​។​

​​បច្ចុប្បន្ន​តម្លៃ​កៅស៊ូ​ពិភពលោក​ធ្លាក់ចុះ​។ អ្នក​ចូល​មក​ក្នុង​ដំណាក់​កាល​ពេល​តម្លៃ​ទាប​។ តើ​អ្នក​យល់ឃើញថា​បញ្ហា​នេះ​នឹង​បញ្ចប់​ទេ​?​

​ជា​អកុសល យើង​នឹងធ្វើ​ការ​ផលិត​នៅ​ពេល​តម្លៃ​ទាប​។ ប៉ុន្តែ​យើង​ដឹងថា យើង​នៅទីនេះ​ក្នុង​រយៈពេល​វែង ហើយ​យើង​ដឹងថា តម្លៃ​កៅស៊ូ​កំពុង​ធ្លាក់ចុះ​។ នៅក្នុង​ផែនការអាជីវកម្ម​រប​ស់​យើង យើង​បានរៀបចំ​សម្រាប់​បញ្ហា​នោះ និង​ថា​មិន​ផ្លាស់ប្តូរ​ផែនការ​របស់​យើង​នោះទេ​។ យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ធ្វើ​ឲ្យ​កាន់តែ​ច្បាស់លាស់​លើ​ការចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ធ្វើការ​ផ្លាស់ប្តូរ​តិចតួច​នៃប្រតិបត្តិ​ការ​នេះ​។ វា​មាន​បញ្ហា​ច្រើន​សម្រាប់​ចម្ការកៅស៊ូ​ផ្សេងទៀត​ដែល​បាន​គ្រប់គ្រង​ដោយ​ ក្រុមហ៊ុន​នៅក្នុង​ប្រទេស​អ្រា​ហ្វិ​ក ដែល​ការចំណាយ​លើ​ការផលិត​ត្រូវ​បានកំណត់​នៅក្នុង​កម្រិត​ជាក់លាក់ ហើយ​វា​ត្រូវ​ជាប់ទាក់ទង​ខ្លាំង​ជាមួយនឹង​តម្លៃ​។ បច្ចុប្បន្ន​ទោះបីជា​តម្លៃ​ខ្ពស់​ក៏ដោយ ក៏​យើង​[​នៅក្នុង​ប្រទេស​កម្ពុជា​] នឹងមិន​រកបាន​ប្រាក់ចំណេញ​នោះទេ​។ ប្រាក់ចំណេញ​នៅក្នុង​ផែនការអាជីវកម្ម​រប​ស់​យើង​ត្រូវបាន​ព្យាករ​ប្រហែល​១២ ឬ​១៣​ឆ្នាំ​។​

​តើ​អ្វី​ជាការ​រំពឹងទុក​របស់​អ្នក​សម្រាប់​តម្លៃ​កៅស៊ូ​?​

​ស្ថិតក្នុង​អាជីវកម្ម​កៅស៊ូ ខ្ញុំ​តែងតែ​សង្ឃឹមថា​តម្លៃ​កៅស៊ូ​នឹង​កើនឡើង​យ៉ាង​រហ័ស​។ ប៉ុន្តែ​តម្លៃ​កៅស៊ូ​ទាំងនេះ​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​វត្ថុធាតុ​ដើម​ ដែលមាន​តម្លៃ​ទាប​ផងដែរ​។ ហើយ​ខ្ញុំ​មិន​គិតថា​នឹងមាន​ការផ្លាស់ប្តូរ​ជាបន្ទាន់​នឹង​កើតឡើង​ក្នុងពេល​ ឆាប់ៗ​នេះ​ទេ ហើយ​វា​នឹង​នៅ​ឆ្នាំ​២០១៨ ឬ​ឆ្នាំ​២០១៩ ដែល​ពេលនោះ​អ្វីៗ​នឹង​កាន់តែ​ច្បាស់លាស់​។​

​​រដ្ឋាភិបាល​ថៃ​បានផ្ដល់​យោបល់​ពី​ការធ្វើអន្តរាគមន៍ និង​ទិញ​កៅស៊ូ​ពី​កសិករ​នៅក្នុង​អត្រា​តម្លៃ​ដែល​បានកំណត់​។​តើ​វា​គួរតែ​ ត្រូវបាន​ពិចារណា​នៅក្នុង​ប្រទេស​កម្ពុជា​?​

​វា​នឹង​ជួយ​បាន​មួយចំនួន​បើ​រដ្ឋាភិបាល​នឹងដាក់​តម្លៃ​កំណត់​ដែល​ ខ្ពស់ជាង​តម្លៃ​ទីផ្សារ​។ ប៉ុន្តែ​នៅពេលនោះ វា​ពិបាក​ខ្លាំងណាស់​ក្នុងការ​ប្រៀបធៀប​ប្រទេស​ថៃ​ជាមួយនឹង​កម្ពុជា​។ នៅក្នុង​ប្រទេស​ថៃ វា​មាន​ច្រើន​ទៀត ពិសេស​កសិករ​មាន​ដើម​ទុន​តិច ហើយ​មិនមែនជា​ក្រុមហ៊ុន​ដែល​ត្រូវការ​ដូចនេះ​។ ប្រសិនបើ​អ្នក​សម្លឹង​មើល​រយៈពេល​នៃ​តំបន់​អ្នក​កាន់កាប់​មាន​ដើមទុន​តិច វា​មាន​១៨០ ០០០​ហិកតា​នៅ​កម្ពុជា ចំណែកឯ​នៅ​ក្នុង​ប្រទេស​ថៃ មាន​ប្រហែល​២​លាន​ហិកតា​។ ខ្ញុំ​មិន​គិតថា វិធានការ​ប្រភេទ​នេះ​នឹង​ត្រូវបាន​អនុវត្ត​នៅ​ក្នុង​កម្ពុជា​នោះទេ ទោះបីជា​តាមពិត​អ្នកមាន​ដើមទុន​តិច​ក៏ដោយ​។​

​​ហេតុ​អ្វី​បាន​សម្បទាន​ដី​នៅ​កម្ពុជា​ជាប់​ពាក់ព័ន្ធ​នឹង​ បញ្ហា​សិទ្ធិ​កាន់កាប់​ដី ពិសេស​ជាមួយ​ជនជាតិ​ភាគ​តិច និង​សហគមន៍​ជនជាតិ​ភាគ​តិច ដែល​ក្រីក្រ​?​

​ពេលនេះ​ប្រសិនបើ​អ្នក​ពិនិត្យ​មើល​គំរូ​នៅក្នុង​គម្រោង​របស់​យើង​ នៅក្នុង​ខេត្តមណ្ឌលគិរី វា​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​នេះ ហើយ​វា​ត្រូវបាន​ជំរុញ និង​បាន​គ្រប់គ្រង​ស្ថិតក្រោម​ការពិនិត្យ​ដោយ​អាជ្ញាធរ​។ វា​មាន​សារៈសំខាន់​ក្នុងការ​និយាយថា ដី​សម្បទាន​ទាំងនេះ​អ្នកគ្រប់គ្រង​គឺ​រដ្ឋាភិបាល ហើយ​វា​គឺ​រដ្ឋាភិបាល​ដែល​សម្រេច​លើ​អ្វី​នឹង​កើតឡើង​នៅលើ​ដី​នោះ​។ សម្រាប់​ពួកយើង ចាប់តាំងពី​ការចាប់ផ្ដើម​គម្រោង​នេះ យើង​បាន​ពិភាក្សា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជាជន និង​អាជ្ញាធរ​។ មាន​កិច្ចប្រជុំ​ជា​សាធារណៈ និង​ការជូនដំណឹង ការយល់ព្រម​ត្រូវបាន​ធ្វើឡើង​។ ជា​អកុសល វា​មិន​កើតឡើង​គ្រប់​ទីកន្លែង​នោះទេ ដែល​ពួកគេ​កំពុង​អនុវត្តតាម​ផែនការមេ​របស់ខ្លួន​។ ហើយ​នោះ ជា​មូល​ហេតុដែល​ដី​សម្បទាន​សេដ្ឋ​ក​ចិ្ច ELC ត្រូវបាន​រិះគន់​ខ្លាំងៗ​នៅពេល​បច្ចុប្បន្ន ដោយសារ​ម្ចាស់​មិនបាន​គោរព​តាម​ផែនការមេ​របស់ខ្លួន​។​

​​មានការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង SOCFIN ថា​ក្រុមហ៊ុន​នេះ​បានធ្វើ​ឲ្យ​ប្រជាជន​ចុះហត្ថលេខា​លើ​ឯកសារ​ដោយ​មិន​បាន​ ដឹង​ពី​មាតិកា ឬ​បាន​ឈូសឆាយ​ដីធ្លី​របស់​ពួកគេ​។ តើ​អ្នក​ឆ្លើយតប​យ៉ាងណា​ចំពោះ​បញ្ហា​នេះ​?​

​ការស្នើសុំ​ដោយ​ប្រជាជន​សម្រាប់​ប្រាក់​សំណង​មាន​សំណើ​ចំនួន​៨៤៦ មកពី​គ្រួសារ​ចំនួន​៤៩២​។​យើង​ទទួលបាន​សំណើ​៨១៩ ហើយ​សំណើ​នោះ​យើង​មិនបាន​ធ្វើ​នោះទេ ដោយសារ​រាល់​ការស្នើសុំ​ត្រូវបាន​សិក្សា ហើយ​យើង​បាន​បង្កើត​រដ្ឋបាល​ពិសេស​ដើម្បី​សម្ភាស​ប្រជាជន និង​ទៅ​មើល​ដី​របស់​ពួកគេ និង​បាន​វាស់វែង​។ យើង​ទទួលរង​ការវាយប្រហារ​ដែលថា​យើង​បាន​បង្ខំ​ប្រជាជន ប៉ុន្តែ​ការពិត​មិនមែន​គ្រប់​ជម្រើស​ទាំងអស់​សុទ្ធតែ​ទទួលយក​នោះទេ​។ អាចមាន​ប្រជាជន​ដែល​ប្រតិកម្ម​មិន​យល់ព្រម​ជាមួយនឹង​សំណង​នេះ​។ តំបន់​នេះ​កំពុង​បង្ហាញ​ពី​ការ​កេង ប្រវ័ញ្ច​ដី​យ៉ាងខ្លាំង​ក្លា ហើយ​បញ្ហា​នេះ​ត្រូវតែ​ដាក់​នៅក្នុង​ចក្ខុវិស័យ​។ ទាក់ទង​នឹង​ការទាមទារ​ទាំងនេះ ដោយសារ​ការធ្វើ​ចំណាកស្រុក​នៅពេល​បច្ចុប្បន្ន​របស់​ប្រជាជន​មកពី​ដី​ទំនាប​។ ពួកគេ​រស់នៅ​ដោយ​ខ្លួនឯង​នៅលើ​ចំណែក​ដី និង​លក់​បន្ត​ក្នុងតម្លៃ​ខ្ពស់​។ ប៉ុន្តែ​បញ្ហា​នេះ​មិនមែន​មានតែ​នៅ​លើដី​សម្បទាន​របស់​យើង​នោះ​តែ ប៉ុន្តែ​មាននៅ​គ្រប់​ទីកន្លែង​៕

 

ថ្ងៃទី២៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment