ភ្នំពេញៈ ក្រសួង​ធម្មការ និង​សាសនា​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ពី​តួនាទី​ ភារកិច្ច និង​ក្រម​សីលធម៌​ទៅ​ដល់​អាចារ្យ​ដែល​រៀបចំ​ពិធី​មង្គលការ និង​ពិធី​បុណ្យ​ផ្សេងៗ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពិធី​ទាំង​នោះ​ស្រប​ទៅ​តាម​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​ខណៈ​ដែល​ក្រសួង​សង្កេត​ឃើញ​ថា​បច្ចុប្បន្ន​មាន​មង្គលការ​ មួយ​ចំនួន​បាន​តម្រូវ​ឱ្យ​កូន​ក្រមុំ​លាង​ជើង​ឱ្យ​កូន​កំលោះ និង​មង្គលការ​ផ្សេង​ទៀត​តម្រូ​វឱ្យ​កូន​ក្រមុំ​ពាក់​កម្រង​ផ្កា​ជំនួស​​វិញ​ ។ សេចក្តី​ណែនាំ​របស់​ក្រសួង​ធម្មការ និង​សាសនា​ចុះ​ថ្ងៃ​ទី ១១ ខែ មករា​ឱ្យ​ដឹង​ថា​ក្រសួង​នឹង​រៀបចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​ពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​របស់​អាចារ្យ​ខ្មែរ​វគ្គ​ទី ២២ រយៈពេល ១០ ថ្ងៃ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​ ១៦ ដល់​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ​ដើម្បី​ឱ្យ​ស្រប​តាម​

ភ្នំពេញៈ ក្រសួង​ធម្មការ និង​សាសនា​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ពី​តួនាទី​ ភារកិច្ច និង​ក្រម​សីលធម៌​ទៅ​ដល់​អាចារ្យ​ដែល​រៀបចំ​ពិធី​មង្គលការ និង​ពិធី​បុណ្យ​ផ្សេងៗ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពិធី​ទាំង​នោះ​ស្រប​ទៅ​តាម​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​ខណៈ​ដែល​ក្រសួង​សង្កេត​ឃើញ​ថា​បច្ចុប្បន្ន​មាន​មង្គលការ​ មួយ​ចំនួន​បាន​តម្រូវ​ឱ្យ​កូន​ក្រមុំ​លាង​ជើង​ឱ្យ​កូន​កំលោះ និង​មង្គលការ​ផ្សេង​ទៀត​តម្រូ​វឱ្យ​កូន​ក្រមុំ​ពាក់​កម្រង​ផ្កា​ជំនួស​​វិញ​ ។

សេចក្តី​ណែនាំ​របស់​ក្រសួង​ធម្មការ និង​សាសនា​ចុះ​ថ្ងៃ​ទី ១១ ខែ មករា​ឱ្យ​ដឹង​ថា​ក្រសួង​នឹង​រៀបចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​ពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​របស់​អាចារ្យ​ខ្មែរ​វគ្គ​ទី ២២ រយៈពេល ១០ ថ្ងៃ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​ ១៦ ដល់​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ​ដើម្បី​ឱ្យ​ស្រប​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល និង​ធានា​បាន​នូវ​ការ​ឯកភាព​គ្នា​ក្នុង​ការ​ដឹកនាំ​កម្មវិធី​បុណ្យ​ផ្សេងៗ និង​អាពាហ៍ពិពាហ៍។ ក្រសួង​ក៏​បាន​ស្នើ​ឱ្យ​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ​រាជធានី-ខេត្ត សហការ​ជាមួយ​មេគណ​រាជធានី-ខេត្ត ជ្រើសរើស និង​បញ្ជូន​ឈ្មោះ​អាចារ្យ​ដែល​ស្ម័គ្រចិត្ត​តាម​វត្ត​នីមួយៗ​មក​ចូលរួម​ ក្នុង​វគ្គ​បណ្តុះបណ្តាល​ឱ្យ​បាន​មុន​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ឆ្នាំ ២០១៥។

អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​លោក សេង សុមុនី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​បច្ចុប្បន្ន​អាចារ្យ​មួយ​ចំនួន​បាន​ប្រារព្ធ​ ពិធី​បុណ្យ​ផ្សេងៗ និង​ពិធី​មង្គលការ​ខុសៗ​គ្នា​គឺ​ធ្វើ​ទៅ​តាម​តំបន់​នីមួយៗ​ពោល​គឺ​មិន​ធ្វើ​ តាម​គោលការណ៍​រួម​ណា​មួយ​នោះ​ទេ។ តែ​លោក​ថា​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នោះ​នឹង​ណែនាំ​ដល់​អាចារ្យ​ឱ្យ​ងាក​មក​ ធ្វើ​ពិធី​បុណ្យ និង​រៀបចំ​ពិធី​មង្គលការ​ឱ្យ​ដូចៗ​គ្នា​ដើម្បី​ទុក​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ ​បាន​ស្គាល់​ពី​វប្បធម៌ និង​ប្រពៃណី​ខ្មែរ។

លោក​បន្ត​ថា​៖ «​តាម​ឯកសារ​ចាស់​ទសវត្សរ៍​ទី ៦០ ពន្យល់​ថា​អ្នក​ដែល​ទៅ​ទទួល​កូន​កំលោះ​ពេល​ដែល​​ហែ​ចូល​រោងការ​គឺ​លាង​ជើង​ ឱ្យ​កូន​កំលោះ​ហ្នឹង​មិនមែន​ជា​កូនក្រមុំ​អ្នក​លាង​ទេ​គឺ​ជា​ប្អូន​របស់​កូន ​ក្រមុំ ឬ​ក៏​ជា​ក្មួយ​របស់​កូន​ក្រមុំ​ព្រោះ​ពេល​នោះ​កូន​ក្រមុំ​មិន​ទាន់​បង្ហាញ​ មុខ​ឱ្យ​កូន​កំលោះ​ឃើញ​ទេ»​។

លោក​បន្ត​ថា៖ «កន្លែង​ខ្លះ​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ហ្នឹង (អត់​លាង​ជើង​ទេ) តែ​កន្លែង​ខ្លះ​បាន​ឱ្យ​កូន​ក្រមុំ​មក​ទទួល​កូន​កំលោះ​ដូចជា​ពាក់​កម្រង​ ផ្កា​ដែល​នេះ​​ជា​ទំនៀម​ទម្លាប់​ស្រុក​ភូមិ​របស់​គាត់​ដែល​បាន​អនុវត្ត»។

តែ​លោក​ថា ​អ្វី​ដែល​ជា​ច្បាប់​នោះ​ក្រសួង​នឹង​លើក​យក​ឯកសារ​ពាក់ព័ន្ធ​បង្ហាញ​ទៅ​ដល់​ អាចារ្យ​ដែល​ចូលរួម​ដើម្បី​ឱ្យ​ពួកគាត់​ពិចារណា​ក្នុង​ការ​កែសម្រួល​នូវ​ អ្វី​ដែល​ធ្លាប់​បាន​ធ្វើ​នឹង​ឈាន​ទៅ​រក​ការ​អនុវត្ត​រួម​គ្នា​នៅ​ក្នុង​ ពិធី​មង្គលការ​នីមួយៗ​។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​លោក សំបូរ ម៉ាណារ៉ា បាន​ថ្លែង​ថា​តាម​ពិត​ក្រសួង​ធម្មការ​មាន​វិធានការ​គ្រប់គ្រាន់​សម្រាប់​ ណែនាំ​ដល់​អាចារ្យ​ឱ្យ​មាន​ក្រមសីលធម៌​រួច​រាល់​អស់​ហើយ​។ តែ​អ្វី​ដែល​សំខាន់​គឺ​ទំនៀម​ទម្លាប់​មាន​ការ​អនុវត្ត​ខុស​គ្នា​ទៅ​តាម​ តំបន់​នីមួយៗ​គឺ​ក្រសួង​មិន​អាច​បង្ខំ​ឱ្យ​អាចារ្យ​អនុវត្ត​តាម​បាន​ទេ។

លោក​ថា៖ «ទម្លាប់​កើត​ចេញ​ពី​ការ​អនុវត្ត​​ជាក់ស្តែង​ឥឡូវ​បើ​សិន​ជា​អាចារ្យ​ ទាំងអស់​ស្ថិត​នៅ​ភូមិ​ណា​មួយ​ ខេត្ត​ណា​មួយ​គាត់​ពិតជា​មាន​ទំនៀម និង​ទម្លាប់​តាម​ភូមិ​របស់​គាត់។

លោក​ថា៖ «រឿង​កូន​ក្រមុំ​លាង​ជើង ឬ​កូន​កំលោះ​ត្រូវ​បាន​ពាក់​កម្រង​ផ្កា​វា​មិន​ទាក់ទង​នឹង​ប្រវត្តិ​នោះ​ទេ​ តែ​មនុស្ស​គេ​ចង់​ធ្វើ…»។

លោក​បញ្ជាក់​ថា ​​វា​មិនមែន​មាន​ន័យ​ថា​ស្រី​លាង​ជើង​ឱ្យ​បុរស​ហ្នឹង​អន់​ទេ។ «សម្រាប់​ទស្សនៈ​របស់​ខ្ញុំ​ស្រី​លាង​ជើង​ឱ្យ​ប្រុស​ហ្នឹង​បាន​ន័យ​ថា​ស្រី​ ជា​មង្គល​គឺ​អ្នក​គ្រប់គ្រង​មាន​ន័យ​ថា​អ្នក​ឯង (កូន​កំលោះ​មក​មិន​ស្អាត) គឺ​ត្រូវ​លាង​សម្អាត​ចោល»៕

18 January 2016

From: Postkhmer


Leave a Comment