កម្ពុជា ​ជាប់​ចំណាត់​ថ្នាក់​ពុករលួយ​ធ្ងន់ធ្ងរ​នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន

ថវិកា ៥៨.៨ លាន​ដុល្លារ សម្រាប់​ចំណាយ​នៅ​សាលាក្តី​ខ្មែរ​ក្នុង​ឆ្នាំ ២០១៦-១៧

ភ្នំពេញៈ សាលាក្តី​ខ្មែរក្រហម ឬ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) កាល​ពី​ម្សិល​មិញ បាន​ធ្វើ​ការ​​​អនុម័ត​ទៅ​លើ​គម្រោង​ថវិកា​ររបស់​ខ្លួន​សម្រាប់​រយៈពេល​ ពីរឆ្នាំ(២០១៦-២០១៧) ដែល​មាន​ទំហំ​ទឹក​ប្រាក់​ ៥៨.៨ លាន​ដុល្លារ​អាមេរិក ខណៈ​តួលេខ​នេះ​មាន​ការ​ធ្លាក់​ចុះ​បន្តិច​បើ​ធៀប​ទៅ​នឹង​ថវិកា​ចំនួន ៦០.៥ លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០១៤-២០១៥។

យោង​តាម​ការ​បែង​ចែក​នៃ​ថវិកា​នេះ ចំណែក​ថវិកា​ចំនួន ១៣.០១ លានដុល្លារ​នឹង​ត្រូវ​បាន​រ៉ាប់រង​ដោយ​រដ្ឋាភិបាល​ថវិកា​កម្ពុជា និង​ក្រៅ​ពី​នេះ​នឹង​ត្រូវ​ទទួល​បាន​ពី​ភាគី​អន្តរជាតិ។ ថវិកា​ដែល​នឹង​ត្រូវ​ចំណាយ​នៅ​ក្នុង​ឆ្នាំ ២០១៦ មាន ៣២.២ លាន​ដុល្លារ និង ឆ្នាំ ២០១៧ មាន ២៦.៥ លាន​ដុល្លារ។

អ្នក នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម លោក Lars Olsen បាន​ឲ្យ​ដឹង​ថា កាប្រែ​ប្រួល​នៃ​ការ​ចំណាយ​ ផ្សារភ្ជាប់​ទៅ​នឹង​ដំណាក់​កាល​នៃ​ការ​ជំនុំ​​ជម្រះ​នៅ​ក្នុង​សំណុំ​រឿង​ នានា។

លោក​ Olsen ​បន្ត​ថា ដោយ​សារ​តែជនជាប់​ចោទ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​បាន​ចោទ​ប្រកាន់ ការិយា​ល័យ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត និង​អង្គ​បុរេ​ជំនុំជម្រះ កំពុង​តែ​ធ្វើ​ការ​ដើម្បី​បញ្ចប់​រឿង​ក្តី។

គម្រោង​ថវិកា​ក្នុង​ឆ្នាំ ២០១៧ ត្រូវ​បាន​ផ្អែក​ទៅ​លើ​​គម្រោង​កាល​វិភាគ​មួយ ដែល​ត្រូវ​​បាន​គេ​ព្យាករណ៍​ថា​នឹង​ត្រូវ​ពន្យា​ពេល ក៏​ប៉ុន្តែ លោក Olsen បាន​អះ​អាង​ថា ការ​កែ​សម្រួល នៅ​តែ​មាន​សភាព «ជាធម្មតា»។

សាលា​ក្តី​ខ្មែរ​ក្រហម​ធ្លាប់​បាន​ទទួល​ការ​រិះ​គន់​ជា​ញឹកញយ ចំពោះ​ការ​ចំណាយ​ខ្ពស់ តែ​មាន​ចំនួន​នៃការ​ផ្តន្ទាទោស​តិច។ ក៏ប៉ុន្តែ លោក Jon Silverman អ្នក​ស្រាវជ្រាវ​ទៅ​លើ​សាលាក្តី​ជំនុំ​ជម្រះ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​បាន​ បញ្ជាក់​ថា នេះ​គឺ​ជា​វិធី​សាស្រ្ត​ដ៏​ត្រឹម​ត្រូវ​មួយ​សម្រាប់​ការ​ធានា​ប្រសិទ្ធ​ភាព​ ក្នុង​យុទ្ធធម៌​អន្តរជាតិ៕

ថ្ងៃទី២៧ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment