នគរបាលអន្តោប្រវេសន៍ បណ្តេញចេញជនជាតិវៀតណាម ៨នាក់តាមច្រកទ្វារអន្តរជាតិក្អមសំណរ

នគរបាលអន្តោប្រវេសន៍ បណ្តេញចេញជនជាតិវៀតណាម ៨នាក់តាមច្រកទ្វារអន្តរជាតិក្អមសំណរ

(ភ្នំពេញ)៖  អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានធ្វើការបណ្តេញចេញ ជនជាតិវៀតណាមចំនួន៨នាក់ ស្រី២ នាក់ តាមច្រកទ្វារអន្តរជាតិក្អមសំណរ ។

លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃបានប្រាប់ថា ជនជាតិវៀតណាម ទាំង៨នាក់នេះ បានលួចឆ្លងដែនដោយខុសច្បាប់ចូលតាមច្រករបៀង ជ្រៃធំ  ដោយជិះម៉ូតូឌុបលួចឆ្លងដែន ដោយប្រាក់ក្នុងម្នាក់ចំនួន ២៥ម៉ឺនដុង ចូលមកស្នាក់នៅធ្វើការដោយខុសច្បាប់នៅក្នុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

 

ថ្ងៃទី០២ខែកម្ភះឆ្នាំ២០១៦

ប្រភពៈ កោះសន្តិភាព


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment