អ្នក​និពន្ធ​សៀវភៅ ការ​បះបោរ​របស់​ចាម ផ្តល់​សក្ខីកម្ម

អ្នក​និពន្ធ​សៀវភៅ ការ​បះបោរ​របស់​ចាម ផ្តល់​សក្ខីកម្ម

ភ្នំពេញៈ សាក្សី​ជំនាញ​លោក​ អ៊ីសា អូស្មាន ជា​អ្នក​និពន្ធ​សៀវភៅ​ចំណង​ជើង​ថា ការបះបោរ​របស់​ចាម និង Okobah (ប្រែថា យុត្តិធម៌) ​បាន​ផ្តល់​សក្ខី​កម្ម​អំពី​ការ​ស្រាវជ្រាវ​របស់​លោក​លើ​​ការ​ធ្វើ​ទុក្ខ​ បុក​ម្នេញ​ និង​ការ​សម្លាប់​ខ្មែរ-អ៊ីស្លាម​ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ កាល​ពី​ម្សិល​មិញ។

ដោយ​ត្រូវ​បាន​​ចោទ​សួរ​​ជា​បឋម​​ដោយ​​ លោក និល ណុន ប្រធាន​អង្គ​ជំនុំ​​ជម្រះ ​ លោក អូស្មាន បាន​ពន្យល់​ពី​មូល​ហេតុ​ដែល​លោក​បាន​និពន្ធ​​សៀវ​ភៅ​របស់​លោក។

លោកថ្លែង​ថា​៖ «ខ្ញុំ​ជា​​មនុស្ស​ម្នាក់​ក្នុង​ចំណោម​​ខ្មែរ​អ៊ី​ស្លាម​ដែល​ជា​ជន​រង​គ្រោះ ​​ក្នុង​រប​ប​នេះ​ ​សាច់​ញាតិ​របស់​ខ្ញុំ​ភាគ​ច្រើន​ បាន​បាត់​បង់​ជីវិត​​ក្នុង​របប​នេះ ហើយ​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា​ ប្រជា​ជន​​ខ្ញុំ​រាប់​ពាន់​នាក់​ ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត​ផង​ដែរ»។

គោល​នយោ​បាយ​​របស់​ខ្មែរ​ក្រហ​ម​ ដែលតម្រង់​គោល​ដៅ​លើ​​ខ្មែរ​អ៊ី​ស្លាមដែល​បាន​រក្សា​នូវ​ភាសា សម្លៀក​បំពាក់ និង​វប្ប​ធម៌​របស់​ខ្លួន ​គឺ​ជា​​មូល​ដ្ឋាន​​នៃការ​ចោទ​ប្រកាន់​​ពី​បទ​​ប្រល័យ​ពូជ​សាសន៍​ ​ក្នុង​រឿង​ក្តី ០០២/០២ ប្រឆាំង​នឹង​សហ​ចុងចោទ​លោក ខៀវ សំផន និង លោក នួន ជា។

លោក អូស្មាន បន្ថែម​ថា៖ «ខ្ញុំ​ត្រូវ​​ស្រាវ​ជ្រាវ​​ស្វែង​រក​ការ​ពិត​ពី​មូលហេតុឬ​ហេតុ​ផល​ នៃ​ការ​សម្លាប់​ប្រជាជន​របស់​ខ្ញុំ​ ហើយ​ការ​និពន្ធ​សៀវ​ភៅ​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​ប្រវត្តិ​សាស្រ្ត​ដែល​ បាន​កើត​ឡើង​ ដើម្បី​​កុំ​ឲ្យ​ប្រវត្តិសាស្រ្ត​ដដែល​កើត​ឡើង​ជា​ថ្មី​នៅ​ថ្ងៃ​អនាគត»។
យោង​តាម​ការ​គណនា​រប​ស់លោ​ក អូស្មាន ​មាន​ខ្មែរ​អ៊ី​ស្លាម​ចំនួន ៧ សែន​នាក់ ក្នុង​ប្រទេស​កម្ពុ​ជា​ នៅ​មុន​ឆ្នាំ ១៩៧៥។

លោក​អូស្មាន​​បាន​បន្ត​ថា៖ «តួលេ​ខ​នេះ​ធ្លាក់​ចុះ​មក​ត្រឹមខ្មែរ​អ៊ី​ស្លាម​រស់​រាន​មាន​ជីវិត​ចំនួន ២ សែន​នាក់​»។

លោក​បញ្ជាក់ថា ខណៈ​ដែល​​ស្ថិតិ​មុន ​និង​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​​នៅ​​មាន​កម្រិត​ ឬ ​ខ្វះ​ខាត​ លោក​បាន​​រក​ឃើញ​តួលេខ​ទាំង​នេះតាម​រយៈ​ការ​រួម​ប​ញ្ចូល​គ្នា​នូវចម្លើយ​ របស់​សាក្សី និង​​ការ​ស្ទង់​ចំនួន​ប្រជា​ពល​រដ្ឋ​ដែល​មាន​ក្នុង​ឯកសារ​។

ដោយ​​ត្រូវ​បាន​សួរ​ដោយ​​ព្រះ​រាជ​អាជ្ញា​ លោក Nicholas Koumjian លោកអូស្មាន ​បាន​ការពារ​ស្ថិតិ​​របស់​ខ្លួន ​​ ដែល​ខុស​ពី​តួលេខ​ប៉ាន​ប្រមាណ​របស់​អ្នក​ប្រវតិ្តសាស្រ្ត Michael Vickery និង Ben Kiernan ។ ​លោក Michaelនិ​ង ​លោក ​Kiernan ​ពឹង​ផ្អែក​ខ្លាំង​លើឯ​កសារ​ជំរឿនឆ្នាំ ១៩៣៦ និងឆ្នាំ ១៩៦២ ដែល​ពុំ​វែក​ញ៉ែក​រវាង​ពូជ​សាសន៍​ទេ បើ​យោង​តាម​លោក​អូស្មាន។

នៅ​ពេល​លោក Koumjian សួរ​អំពី​ភូមិ​ចំនួន ១០ ​ដែល​ខ្មែរ​អ៊ី​ស្លាម ​«​ស្ទើរ​តែ​បោស​សំអាត​ទាំង​ស្រុង​នោះ» លោក​ អូស្មាន បាន​បញ្ជាក់​ថា៖ «​ក្នុង​ភូមិ​ខ្មែរ​អ៊ី​ស្លាម​មួយ​ចំនួន ​​អ្នកភូមិ​ខ្លះ​វិល​មក​វិញហើយ​ពួកគេ​បាន​រង់​ចាំតែ​គ្មាន​អ្នក​ណា​វិល​មក​ វិញ​ទេ​» ក្រោយ​ពី​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ ហើយ​ក្រោយ​មក​ភូមិ​ទាំង​នោះ​ត្រូវ​បាន​គេ​បះ​បង់​ចោល​ហើយ​ប្រជា​ជន​ខ្មែរ​មក ​តាំង​លំនៅ​​វិញ​។

មុន​ពេល​បញ្ចប់​សវនា​ការ ​លោក អូស្មាន បាន​ផ្តល់​សក្ខី​កម្ម​អំពី​​អស្ថិរភាព​នៃ​គោល​នយោ​បាយ​ខ្មែរ​ក្រហ​ម​ដែល​​ កម្ទេចចោល ​គ្មាន​សល់​នូវខ្មែរ​អ៊ី​ស្លាមដែល​នៅ​សល់នៅ​ឆ្នាំ ១៩៧៧ ​ដែល​ពួកគេ​បាន​ប្រាប់​ខ្មែរ​អ៊ី​ស្លាមឲ្យ​វិល​ទៅ​ភូមិ​កំណើត​របស់​ខ្លួន​ វិញ ដើម្បី​រួប​រួម​ជាមួយ​នឹង​គ្រួសារ​របស់​ពួកគេ។

លោក អូស្មាន បាន​បន្ថែម​ថា៖ «​ខ្មែរ​អ៊ី​ស្លាម​សប្បាយ​ចិត្ត​​ពេល​ឮ​ដំណឹង​នេះ​។ បន្ទាប់​ពី​ខ្មែរ​ក្រហម​បាន​ឃើញ​ពួក​គេ​ទាំង​អស់​គ្នា​​វិល​ត្រ​ឡប់​ទៅភូ​ មិកំ​ណើត​របស់​ពួក​គេ​វិញពួក​គេ​ទាំង​អស់​ត្រូវ​​បាន​​ប្រមូល​ផ្តុំ​​ដោយ​ គ្មាន​ការ​រើស​អើង​ថា​តើ​ ​ជា​ស្ត្រីឬ​កុមារ​ទេហើយ​ពួកគេ​​ទាំងអស់​គ្នា​ត្រូវ​បាន​ប្រមូល​ផ្តុំដើម្បី ​យក​ទៅ​សម្លាប់​ចោល​« នៅ​កន្លែង​ផ្សេង​ៗ ដូច​ជាភូមិទ្រានិងវត្តអូ​ត្រកួន។

លោក​បាន​បន្ត​ថា៖ «មាន​​ខ្មែរ​អ៊ី​ស្លាម​​មួយ​ចំនួន​ ដែល​មិន​បាន​វិល​ត្រឡប់​ទៅ​ភូមិ​កំណើត​វិញ… តាម​ពិត​ទៅ គឺ​ខ្មែឬ​ជា​អ្នក​ប្រាប់​ពួកគេ​ឲ្យ​ឈប់ ហើយ​កុំ​វិល​ទៅ​ភូមិ​វិញ … ពួកគេ​​បាន​រស់​រាន​មាន​ជីវិត»៕

ថ្ងៃទី១០ខែកម្ភៈឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment