ភ្នំពេញៈ អង្គការ​អភិរក្ស​សត្វព្រៃ​មួយ​ ​កំពុង​ធ្វើ​យុទ្ធនាការ​សាធារណៈ​មួយ ​ក្នុង​ការ​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ធ្វើ​ការ​បិទ​សួន​សត្វ​ពីរ​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ចោទ​ប្រកាន់​សួន​សត្វ​ទាំង​ពីរ​នោះ​ថា ទុក​ឲ្យ​សត្វ​របស់​ខ្លួន​រស់​នៅ​ក្នុង​លក្ខខណ្ឌ​យង់​ឃ្នង។

ក្រុម​អភិរក្ស​សត្វ​ដំរី EARS Asia ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ បាន​ធ្វើ​យុទ្ធនាការ​មួយ​ឈ្មោះ​ថា «Zoo Watch» កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ស្វែង​រក​យុត្តិធម៌​ឲ្យ​ដល់​សត្វ​ព្រៃ​ដែល​កំពុង​តែ​រង់​ភាព​ឈឺ​ចាប់ ​ដោយ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​សួន​សត្វ ដោយ​ចាប់​ផ្តើម​ពី​សួន​សត្វ​ទឹក​ឈូ នៅ​ខេត្ត​កំពត និង​សួន​សត្វ​នៅ​ព្រៃវែង ដែល​ទាំង​ពីរ​នេះ​គឺ​ជា​កម្មសិទ្ធិ​​របស់​លោក ញឹម​ វ៉ាន់ដា ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

គេហទំព័រ​របស់ Zoo Watch ដែល​ព័ត៌មាន​ទាំង​ឡាយ​ត្រូវ​បាន​បង្ហោះ​ចូល​ដោយ​ភ្ញៀវ​ទេសចរ និង​អ្នក​ដែល​បាន​ទៅ​ទស្សនា​នៅ​សួន​សត្វ​នានា មាន​បង្ហាញ​រូប​ថត​ជាច្រើន​ដែល​ពិពណ៌នា​ពី​សត្វ​ព្រៃ​ដែល​ស្គម​ស្គាំង​ព្រោះ ​គ្មាន​អាហារ​ស៊ី​គ្រប់គ្រាន់​ និង​មាន​ជម្ងឺ​ កំពុង​រស់​ក្នុង​ទ្រុង​ដ៏​កខ្វក់ និង​ចង្អៀត។​

អ្នកស្រី Fiona Hardie ជា​សប្បុរសជន​ និង​ជា​នាយក​ផ្នែក​សុខមាលភាព​សត្វព្រៃ​ប្រចាំ​អង្គការ EARS បាន​ឲ្យ​ដឹង​ថា៖ «មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ផ្ញើ​ជា​យោបល់ រូបថត និង​ការ​ត្អូញ​ត្អែរ​មក​កាន់ EARS អំពី​ស្ថានភាព​រស់​នៅ​របស់​សត្វ​នៅ​សួន​សត្វ​ទាំង​នោះ។ ជម្រើស​ដែល​ល្អ​បំផុត​គឺ យើង​ចង់​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ជួយ​អន្តរាគមន៍​នឹង​បញ្ឈប់​ទង្វើ​បែប​នេះ ពីព្រោះ សួនសត្វ​ទាំង​ពីរ ​គឺ​ជា​កម្មសិទ្ធិ​​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល»។

អង្គការ​ EARS Asia ធ្លាប់​មើល​ការ​ខុសត្រូវ​ទៅ​លើ​ការ​ថែរក្សា​សត្វ​ដំរីពីរ​ក្បាល គឺ​ឈ្មោះ គិរី និង សិលា អំឡុង​ពី​ឆ្នាំ ២០១២ ដល់​ ២០១៥ នៅ​ក្នុង​សួន​សត្វ​ទឹក​ឈូ តែ​អង្គការ​នេះ​ត្រូវ​បាន​ដក​សិទ្ធិ​​វិញ​កាល​ខែ​កញ្ញា​ឆ្នាំ​មុន ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ផ្លាស់​ប្តូរ​សត្វព្រៃ​ជាមួយ​នឹង​ សួន​សត្វ​ Hirakawa របស់​ប្រទេស​ជប៉ុន ដោយ​យក​ដំរីទៅ​ដូរ​ជាមួយ​នឹង​សត្វ​ដទៃ​ទៀត អាច​រួម​មាន​សត្វ​ខ្លា ស ​ជាដើម។

អ្នក​ស្រី​ Hardie ថ្លែង​ថា៖ ​«ដោយ​សារ​តែ​សួន​សត្វ​បាន​ដក​សិទ្ធិ​​មើល​ថែ​ទាំ​ដំរីពី អង្គការ​ EARS យើង​មាន​អារម្មណ៍​ថា​ វា​ត្រូវ​តែ​មាន​ការ​ផ្តោត​ទៅ​លើ​សត្វ​ និង​អ្វី​ដែល​កើត​ឡើង​នៅ​សួន​សត្វ​នោះ»។​

រូបថត​មួយ​បាន​បង្ហាញ​ពីសត្វ​អូទ្រីស​មួយដែល​ជ្រុះ​រោម​អស់​ជិត​ពាក់​ កណ្តាល​ខ្លួន ហើយ​រូបថត​មួយ​ទៀត​បាន​ឲ្យ​ឃើញ​ពី​សត្វ​កាំ​ប្រមា​មួយ​ក្បាលក្នុង​សួន​សត្វ​ ព្រៃវែង ​កំពុង​ដេក​ជិត​គំនរ​ដបប្លាស្ទិក និង​កំប៉ុង​ស្រាបៀរ។

ក្រុម​អ្នក​សារព័ត៌មាន​ ភ្នំពេញ ប៉ុស្តិ៍ ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​សួន​សត្វ​ទឹក​ឈូ​ កាល​ពី​ខែ​សីហា​ ក៏​បាន​ឃើញ​ស្ថាន​ភាព​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​សត្វ​ដែល​នៅ​ក្នុង​ទ្រុង​ពុំ​ត្រូវ​បាន​គេ​ដាក់​ទឹក​ឲ្យ​ផឹក ហើយ​ពួក​វា​ជាច្រើន​មាន​រូបរាង​កាយ​ស្គម​ស្កាំង។

ទោះជាយ៉ាង​នេះ​ក្តី លោក ញឹម​ វ៉ាន់ដា ជា​ម្ចាស់​សួនសត្វ​បាន​បដិសេធ​ចំពោះ​ពាក្យ​ចោទ​ប្រកាន់​ទាំង​នេះ ព្រម​ទាំង​បាន​អះអាង​ថា ស្ថានភាព​របស់​សត្វ​នៅ​ក្នុង​សួន​សត្វ​របស់​លោក​មាន​ការ​រីក​ចម្រើន​ច្រើន​ ហើយ​ចាប់​តាំង​ពី​រូប​ថត​នេះ​ត្រូវ​បាន​ថត​មក។

លោក​​និយាយថា៖ ​​«​សព្វ​ថ្ងៃ​នេះ យើង​កំពុង​តែ​មើល​ថែ​សត្វទាំង​នោះ​បាន​យ៉ាង​ល្អ។ ជួនកាល​ មាន​ភ្ញៀវ​ចូល​មក​លេង​នៅ​សួនសត្វ​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​មាន​សម្រាម​នៅ​ក្នុង​សួន។ ដូច្នេះយើង​បាន​ជំរុញ​ពួកគាត់​ឲ្យ​ជួយ​សម្អាត​សម្រាម​នៅ​ក្នុង​សួនសត្វ​របស់ ​ខ្ញុំ»។​​

លោក វ៉ាន់ដា ​បញ្ជាក់​ទៀត​ថា លោក​បាន​ដកសិទ្ធិ​​មើល​ថែ​ដំរី​ EARS Asia មែន តែ​លោក​បាន​ប្រគល់​សិទ្ធិ​នោះ​ទៅ​ឲ្យ​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ជំនួស​វិញ ដោយ​កាត់​អាច​ធានា​បាន​ថា យើង​នឹង​ពុំ​មាន​បណ្តាបញ្ហាដែល Zoo Watch បាន​លើកឡើង»៕​

18 January 2016

From: Postkhmer

Leave a Comment