អ្នក​អភិវឌ្ឍ​បុរី​នានា​មិន​ទាន់​បង្ហាញ​គម្រោង​ច្បាស់លាស់​សម្រាប់​ឆ្នាំ​នេះ

កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ AVA ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ខែ​ឧសភា​ឆ្នាំ​ខាង​មុខ​នេះ

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅក្នុង​សមាជ​ប្រជុំ​កំពូល​លើក​ ទី​ ១៩ របស់​សមាគម​អ្នក​វាយតម្លៃ​អចលនទ្រព្យ​អាស៊ាន (Asean Valuers Associations – AVA) ដែល​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​ ៤ ដល់​ថ្ងៃ​ទី​ ៦ ខែ​ឧសភា ឆ្នាំ​ ២០១៦ នៅ​រាជធានី​ភ្នំពេញ។

សមាជ​ប្រជុំ​នេះ​នឹង​ក្លាយ​ជា​កិច្ចប្រជុំ​ទី​ ១ ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​គណៈប្រតិភូ​មកពី ៨ ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​​​អ្នក​តំណាង​មកពី​ប្រទេស​ឡាវ និង​ភូមា​ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ដោយ​ប្រធាន AVA ថ្មី​គឺ​លោក គីម ហ៊ាង ឲ្យ​មក​ធ្វើ​ជា​អ្នក​ឃ្លាំមើល​នៅ​ក្នុង​អំឡុង​នៃ​កិច្ចប្រជុំ​នេះ​។ លោក ហ៊ាង គឺជា​ប្រធាន​នៃ​ក្រុម​អ្នក​វាយតម្លៃ​នៅ​កម្ពុជា និង​សមាគម​ភ្នាក់ងារ​អចលនទ្រព្យ​ផង​ដែរ​។

សមាជិក​ទាំងអស់​របស់ AVA គួរ​តែ​ចូលរួម​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ អចលនទ្រព្យ និង​គោលការណ៍​នៅ​ក្នុង​ការ​វាយតម្លៃ​ស្តង់ដារ និង​បច្ចេកទេស​ដែល​ត្រូវការ​ជា​ចាំបាច់​នៅក្នុង​ការងារ​ពាក់ព័ន្ធ​ទាំងឡាយ។

ប្រធាន​បទ​សម្រាប់​កិច្ចប្រជុំ​នេះ​គឺ «​អាស៊ាន​តែ​មួយ​គំរូ​តម្លៃ​តែ​មួយ»​។

លោក គីម ហ៊ាង ប្រធាន AVA បាន​មាន​ប្រសាសន៍​ថា «AVA នឹង​បន្ត​ពង្រឹង​ចំណងមិត្តភាព​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ឲ្យ​បាន​ប្រសើរ​ច្បាស់លាស់​នឹង​មាន​តម្លាភាព​ថែម​ទៀត​ដើម្បី ​ធានា​ឲ្យ​បាន​ថា​ពួកយើង​អាច​ក្លាយ​ជា​គ្រឹះស្ថាន​នាំ​មុខ​គេ​មួយ​នៅ​ក្នុង​ សហគមន៍​អាស៊ាន​នា​ពេល​អនាគត​»​។

សមាគមន៍ AVA ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៨១ ដែល​មាន​សមាជិក​ជា​ស្ថាបនិក​ចំនួន ៥ គឺ​ប្រទេស​ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ ហ្វីលីពីន សិង្ហបុរី និង​ប្រទេស​ថៃ​។ AVA បាន​ពង្រីក​សមាជិកភាព​របស់​ខ្លួន​ដោយ​បាន​បញ្ចូល​ប្រទេស​ប្រ៊ុយណេ​នៅ​ក្នុង​ ឆ្នាំ​ ១៩៩០ ប្រទេស​វៀតណាម​នៅ​ក្នុង​ឆ្នាំ​ ១៩៩៧ និង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ ២០០៩។

ដោយ​ឡែក​ប្រទេស​ឡាវ និង​ភូមា​គឺជា​ប្រទេស​ពីរ​ចុង​ក្រោយ​ក្នុង​សហគមន៍​អាស៊ាន​ដែល​មិន​ទាន់​បាន​ ក្លាយ​ជា​សមាជិក​ជា​ផ្លូវការ​របស់​សមាគម​នេះ​នៅ​ឡើយ​ដោយ​ហេតុ​ថា​ពួកគេ​ គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ណា​មួយ​ក្នុង​ការ​វាយតម្លៃ​អចលនទ្រព្យ​ទាំង​នោះ​ នៅក្នុង​ប្រទេស​របស់​ពួកគេ​។ ដូច្នេះ​សម្រាប់​កិច្ចប្រជុំ​នៅ​ឆ្នាំ​នេះ​ប្រទេស​ឡាវ និង​ភូមា​នឹង​ត្រូវ​ចូលរួម​ក្នុង​នាម​ជា​អ្នក​ឃ្លាំមើល​នៃ​សមាគម AVA នៅ​ឡើយ​៕

ថ្ងៃទី២៨ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏

 


Was This Post Helpful:

1 votes, 4 avg. rating

Leave a Comment