កម្ពុជា​ស្ថិត​នៅ​ចំណុច​ទាប ក្នុង​បញ្ជី​ចង់​បាន​របស់​ឈ្មូញ​លក់​រាយ

កម្ពុជា​ស្ថិត​នៅ​ចំណុច​ទាប ក្នុង​បញ្ជី​ចង់​បាន​របស់​ឈ្មូញ​លក់​រាយ

របាយការណ៍​ថ្មី​មួយ ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​របស់​សហរដ្ឋ​អាមេរិក ហៅថា CBRE បាន​បង្ហាញ​ថា កម្ពុជា​ស្ថិត​នៅ​ពិន្ទុ​ក្រោម​គេ ក្នុង​ចំណោម​ទីកន្លែង​ដែល​គួរ​ឲ្យ​ចង់​បាន​បំផុត សម្រាប់​ការ​វិនិយោគទុន​ពី​បរទេស​នៅ​អាស៊ី​អាគ្នេយ៍​។

លទ្ធផល​នេះ គឺ​យោង​ទៅ​លើ​ការ​ចុះ​ផ្សាយ​លើក​ទី​៧ របស់​របាយការណ៍ «​តើ​ឈ្មួញ​លក់​រាយ​នៅ​លើ​សកល​លោក​មាន​សកម្មភាព​យ៉ាង​ណា​?» របស់​ក្រុមហ៊ុន​នេះ​តែ​ម្ដង​។

របាយការណ៍​នេះ​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ឈ្មួញ​លក់​រាយ​ទាំងអស់​នៅ លើ​ពិភពលោក​ដែល​ត្រូវ​បាន​គេ​ស្ទង់​មតិ ២៦​ភាគរយ បាន​កំណត់​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ជា​គោល​ដៅ​ទីផ្សារ​សម្រាប់​ឆ្នាំ​២០១៦​នេះ​។

ប្រទេស​កម្ពុជា ត្រូវ​បាន​កំណត់​ជា​គោលដៅ​ប្រកប​ដោយ​សក្ដានុពល​មួយ​តាម​រយៈ​តួលេខ​តែ ២​ភាគ​រយ​ប៉ុណ្ណោះ​។ យ៉ាង​ណា​ក៏​ដោយ​តួ​លេខ​នេះ​គឺ​ច្រើន​ជាង​តួ​លេខ​របស់​ប្រទេស​ឡាវ ដែល​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ឈ្មួញ​លក់​រាយ​ទាំង​នោះ​តែ​១​ភាគរយ​ ប៉ុណ្ណោះ​។

ផ្ទុយ​ពី​ប្រទេស​ទាំង​ពីរ​នេះ​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​បាន ទាក់ទាញ​តួលេខ​ខ្ពស់​ណាស់​ដែរ​។

នាំ​មុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​សិង្ហ​បុរី បាន​ទាក់​ទាញ​ដល់​ទៅ ២១ ​ភាគរយ នៃ​ក្រុមហ៊ុន​លក់​រាយ​ផ្សេងៗ​។ បន្ទាប់​មក​គឺ​ប្រទេស​ម៉ាឡេស៊ី ដែល​ទាក់​ទាញ ១០​ ភាគរយ ហើយ​បន្ត​មក​ទៀត​គឺ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ទាក់​ទាញ ៩​ ភាគរយ​។

ប្រទេស​បន្ត​បន្ទាប់​ក្នុង​បញ្ជី គឺ​ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ភីលីពីន ដែល​ប្រទេស​នីមួយៗ​បាន​ទាក់ទាញ​បាន ៨​ភាគរយ​។

គួរ​បញ្ជាក់​ផងដែរ​ថា ឈ្មួញ​លក់​រាយ​ដែល​ត្រូវ​បាន​ស្ទង់​មតិ​ចំនួន ៤៨​ ភាគរយ មាន​ប្រភព​មក​ពី​អឺរ៉ុប ឯ ៣៣​ភាគរយ​ទៀត មក​ពី​អាមេរិក។

តួ​លេខ ២៣​ភាគរយ ក្នុង​ចំណោម​ពួក​គេ គឺជា​ក្រុមហ៊ុន​ដែល​ជាប់​ទាក់ទង​នឹង​ពាណិជ្ជកម្ម​សម្លៀក​បំពាក់​តម្លៃ​មធ្យម ហើយ ២៣​ ភាគរយ​ទៀត ត្រូវ​គេ​ពណ៌នា​ថា ស្ថិត​នៅ​ក្រោម​ប្រភេទ «ប្រណីត​ភាព និង​ពាណិជ្ជកម្ម​»​។ រីឯ ១៨​ ភាគរយ​ទៀត ត្រូវ​បាន​គេ​ហៅថា «​សម្លៀក​បំពាក់​ជំនាញ» ហើយ​ ១០ ​ភាគរយ​ទៀត គឺ «សុខ​ភាព និង​សម្រស់​»​។

ក្រុមហ៊ុន CBRE បាន​ថ្លែង​ថា៖ «​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​តែ​ត្រូវ​បាន​ប្រកាន់​ខ្ជាប់​» ព្រម​ជា​មួយ​នឹង​ឈ្មួញ​លក់​រាយ​ដែល​ត្រូវ​បាន​គេ​ស្ទង់​មតិ​មួយ​ភាគ​ធំមាន​ គម្រោង​នឹង​បើក​ហាង​ចំនួន​តិច​ជាង​ដប់ នៅ​ក្នុង​ប្រទេស​ណាមួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ​។

អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុមហ៊ុន CBRE នៅ​ប្រទេស​កម្ពុជា លោក Chris Hobden បាន​មាន​ប្រសាសន៍​ថា តាម​ពិត​ទៅ តួ​លេខ​ខាង​លើ​នេះ មិន​មែន​បង្អាក់​ទឹក​ចិត្ត​ដូច​ពី​ពេល​ដំបូង​ដែល​គេ​អាន​វា​នោះ​ទេ​។

លោក​បន្ត​ថា​ ៖ «ទោះ​ជា​កម្ពុជា មិន​ទាន់​មាន​លទ្ធភាព​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ ដែល មាន​ភាព​អភិវឌ្ឍ​ជាង​ខ្លួន​ក៏​ដោយ តែ​តួ​លេខ ២​ ភាគរយ​នេះ បាន​កត់​សម្គាល់​​ប្រទេស​នេះ ជា​គោល​ដៅ​ទីផ្សារ​សម្រាប់​ឆ្នាំ​នេះ ជា​ពិសេស​ ជា​មួយ​នឹង​ការ​មក​ដល់​ថ្មី​នូវ ផ្សារ​ទំនើប​គុណភាព​ខ្ពស់​ជា​ច្រើន ព្រម​ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​ប្រាក់​ចំណូល​ក្នុង​ស្រុក​ផង​ដែរ​។ កត្តា​ទាំង នេះ​នឹង​បន្ត​ជំរុញ​ដ៏​សំខាន់​សម្រាប់​ ការ​ប្រកួត​ប្រជែង​ក្នុង​ឆ្នាំ​ ២០១៦ ​នេះ​»​។

លោក​បន្ថែម​ទៀត​ថា​ ៖ «ការ​ដែល​ក្រុមហ៊ុន​លក់រាយ​ដែល​ត្រូវ​បាន​ស្ទង់​មតិ ចំនួន​ដល់​ទៅ ​២៦ ​ភាគរយ បាន​ធ្វើ​ការ​ជ្រើសរើស​តំបន់​អាស៊ី​អាគ្នេយ៍​ជា​គោលដៅ​ពង្រីក​ទីផ្សារ​ សម្រាប់​ឆ្នាំ​ ២០១៦​ នេះ គឺជា​ការ​លើក​ទឹក​ចិត្ត​ខ្ពស់​ណាស់​ដែរ ជា​ពិសេស​ជា​មួយ​នឹង​ការ​បង្ហាញ​ចំណាប់​អារម្មណ៍ អំពី ក្រុមហ៊ុន​លក់រាយ​នូវ​សម្លៀក​បំពាក់​តម្លៃ​មធ្យម និង​តម្លៃ​ខ្ពស់​នានា​របស់​អឺរ៉ុប​តែ​ម្ដង​»​។

របាយការណ៍​ស្ទាប់ស្ទង់​មតិ​អំពី​បរិយាកាស និង​ស្ថានភាព​ពាណិជ្ជ​កម្ម​ការ​លក់​រាយ​របស់​ទីក្រុង​ភ្នំពេញ ដែល​ធ្វើ​ឡើង​ កាលពី​ចុង​ឆ្នាំ​ ២០១៥ បាន​បង្ហាញ​ថា ចំនួន​លម្ហរ​សម្រាប់​បើក​ហាង នឹង​មាន​ការ​កើន​ឡើង​រហូត​ទៅ​ដល់​ ១១២​ ភាគរយ​។ ករណី​នេះ​នឹង​អាច​ទៅ​រួច​បាន នៅ​ចុង​ឆ្នាំ​ ២០១៧ ដោយ​សារ​ការ​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​ហាង​ទំនើប Parkson’s Phnom Penh City Centre និង​ ហាង​ទំនើប Lion Centre ព្រម​ទាំង​ហាង​ទំនើប Hongkong Land’s Exchange Square ផង​ដែរ​។

ហាង​ទំនើប​ទាំង​នេះ​មាន​គម្រោង​នឹង​ចូលរួម​ពាណិជ្ជកម្ម​ជាមួយ ផ្សារ​ទំនើប Aeon Mall ដែល​នឹង​ធ្វើ​ការ​អបអរ​ខួប​ពីរ​ឆ្នាំ​នៃ​ដំណើរ​ការ​មក​ដល់​ពេល​នេះ​ផ្សារ​ ទំនើប​នេះ​អាច​រក្សា​បាន​នូវ​ការ​ប្ដេជ្ញា​បាន​១០០​ភាគរយ​ដដែល។ ម្យ៉ាង​វិញ​ទៀត​ផ្សារ​ទំនើប​នេះ ក៏​បាន​ប្រកាស​ពី​គម្រោង​នឹង​បើក​សាខា ​ទី​ពីរ​នៅ​ខណ្ឌ​ទួល​គោក ​ផង​ដែរ​។

អ្នក​ចាត់​ការ​របស់​ក្រុមហ៊ុន បាន​ថ្លែង​បន្ត​ថា ៖ «​ការ​ដែល Aeon Mall មាន​សមត្ថភាព​រក្សា​បាន​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​ កម្ម​លក់​រាយ​បាន​ខ្ពស់ ​ដូច្នោះ គឺ​ ព្រម​ជាមួយ​នឹង​ស្នាដៃ​ដ៏​ខ្លាំងក្លា​នៅ​តំបន់​ពាណិជ្ជកម្ម​ដែល​មាន​ភាព​ ទាក់ទាញ​ខ្លាំង (prime high-street locations) ដោយ​បាន​ចង្អុល​បង្ហាញ​ថា មូលដ្ឋាន​គ្រឹះ​នៃ​ទីផ្សារ ត្រូវ​បាន​គេ​ចាត់​ចែង​យ៉ាង​ឲ្យ​ទាក់ទាញ​នូវ​ការ​ដាក់​ទំនិញ​សម្រាប់​លក់​ រាយ​ពី​អ្នក​ផលិត សម្រាប់​ពេល​អនាគត​ដ៏​ខ្លី​និង​មាន​ប្រសិទ្ធភាព​បំផុត​»៕

ថ្ងៃទី៣ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment