កម្ពុជា​ អាច​ជា​គោលដៅ​ថ្មី​សម្រាប់​និវត្ដ​ជន​ជប៉ុន

កម្ពុជា​ អាច​ជា​គោលដៅ​ថ្មី​សម្រាប់​និវត្ដ​ជន​ជប៉ុន

លោក គីម ហ៊ាង ប្រធាន​នៃ​ក្រុម​អ្នក​វាយតម្លៃ​នៅ​កម្ពុជា និង​សមាគម​ភ្នាក់ងារ​អចលនទ្រព្យ (CVEA) ដែល​តំណាង​ឲ្យ​សមាជិក​ក្នុង​សមាគម​ទាំងអស់​បាន​ប្រកាស​ជំរុញ​ឲ្យ​រដ្ឋាភិបាល ​ដាក់​ចេញ​នូវ​បទ​បញ្ជា​លើ​ជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ​ទៅ​ក្នុង​ច្បាប់​ ស្តីពី​ការ​គ្រប់គ្រង​ដែល​នឹង​ត្រូវ​ប្រកាស​នា​ពេល​ខាង​មុខ​នេះ។

គំនិត​ផ្តួចផ្តើម​នេះ​អាច​នឹង​អនុវត្ត​តាម​ទ្រឹស្តី​នៃ​ជំនួញ​អចលនទ្រព្យ ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ត្រូវ​មាន​ក្រុមហ៊ុន​ អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​ឈ្មោះ​ត្រឹមត្រូវ​មក​ធ្វើការ​កំណត់​តម្លៃ​លើ​ អចលនទ្រព្យ​របស់​ខ្លួន​មុន​ពេល​ពួកគេ​ធ្វើការ​ដាក់​លក់​នៅ​លើ​ទីផ្សារ​។

លិខិត​ស្នើសុំ​នេះ​មាន​គោលបំណង​ជំរុញ​ឲ្យ​មាន​ការ​គ្រប់គ្រង​លើ​ការ​កើន​ ឡើង​តម្លៃ​នៃ​អចលនទ្រព្យ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នៅ​លើ​ទីផ្សារ​ ក្នុង​ស្រុក​។ ភាព​ត្រឹមត្រូវ​នៃ​ការ​វាយតម្លៃ​ទ្រព្យសម្បត្តិ​អចលនទ្រព្យ​ទាំង​នោះ​អាច​ ជំរុញ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​នេះ​មាន​ស្ថិរភាព​ជាង​នេះ​ក៏​ដូចជា​ការ​ បង្កើន​នូវ​ទំនុក​ចិត្ត​ក្នុង​ការ​វិនិយោគទុន​នៅ​ក្នុង​វិស័យ​នេះ​ពី​សំណាក់ ​អ្នក​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស​ផង​ដែរ។ នេះ​បើ​តាម​សម្ដី​របស់​លោក ហ៊ាង​។

លោក ហ៊ាង បាន​បន្ថែម​ថា៖ «​សព្វ​ថ្ងៃ​នេះ​ម្ចាស់​អចលនទ្រព្យ​ទាំង​នោះ​អាច​បញ្ជា​ឲ្យ​ធ្វើ​ស្លាក​ សញ្ញា “​ផ្ទះ​សម្រាប់​លក់​” របស់​ខ្លួន​បាន​យ៉ាង​ងាយ​ស្រួល»។

«​ជាទូទៅ​នៅ​ពេល​ដែល​ម្ចាស់​អចលនទ្រព្យ​ឯកជន​ទាំង​នោះ​ចង់​ដាក់​លក់​ អចលនទ្រព្យ​របស់​ខ្លួន​តម្លៃ​ដែល​ពួកគេ​ចង់​បាន​គឺ​ខ្ពស់​ជាង​តម្លៃ​ក្នុង​ ទីផ្សារ​អចលនទ្រព្យ​ពី ៣០ ទៅ ៥០ ​ភាគរយ​»​។

លោក ហ៊ាង បាន​បន្ត​ទៀត​ថា​វា​បាន​បង្ក​ភាព​លំបាក​ដល់​ទាំង​ការ​ទិញ និង​ការ​លក់​ចេញ​ហើយ​វា​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ប៉ាន់ស្មាន​តម្លៃ​មួយ​មិន​ ច្បាស់លាស់​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ទាំង​នេះ​ផង​ដែរ​។

ដូច្នេះ CVEA បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើការ​ផ្សព្វផ្សាយ​នឹង​ណែនាំ​ដល់​ទីផ្សារ​ ក្នុង​ស្រុក​ឲ្យ​បាន​ជ្រាប​ពី​បញ្ហា​ទាំង​នេះ​ហើយ​ក្នុង​នោះ​ផង​ដែរ​ក៏​ ធ្វើការ​ពិនិត្យ​លើ​នីតិវិធី​ច្បាប់​ដែល​ពាក់ព័ន្ធ​មុន​ពេល​ពួកគេ​ប្រកាស​ ដាក់​ចេញ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អចលនទ្រព្យ​ថ្មី​នៅក្នុង​ប្រទេស​ កម្ពុជា​៕

ថ្ងៃទី២៨ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment