ការ​ប្រកួត​ប្រជែង​ការិយាល័យ​កម្រិត A កំពុង​លេច​ជា​រូបរាង​ឡើង​នៅ​ភ្នំពេញ

ការ​ប្រកួត​ប្រជែង​ការិយាល័យ​កម្រិត A កំពុង​លេច​ជា​រូបរាង​ឡើង​នៅ​ភ្នំពេញ

ជាមួយ​នឹង​ការ​មក​ដល់​នៃ​ក្រុមហ៊ុន​ចម្រុះ​ជាតិសាសន៍​នៅ​ទីក្រុង​ភ្នំពេញ ​ក៏​ដូចជា​ការ​ប្រកួត​ប្រជែង​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​ដើម្បី​ដំឡើង​ កិត្តិនាម​ជា​អាជីព​របស់​ពួកគេ។ បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះ​របស់ CBRE កម្ពុជា​បាន​ឲ្យ​ឃើញ​ថា​តម្រូវការ​កន្លែង​ការិយាល័យ​ល្អៗ​បាន​កើនឡើង​ក្នុង​ រយៈពេល ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ តម្រូវការ​នេះ​កំពុង​តែ​ត្រូវ​បាន​បំពេញ​ស្រប​ពេល​នឹង​ការ​ចូល​មក​ដល់​នៃ​ អគារ​ការិយាល័យ​កម្រិត A ​។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា​៖ «​អគារ​ការិយាល័យ​កម្រិត B និង C បាន​កើន​ឡើង​យ៉ាង​លឿន​​ជា​លំដាប់​ក្នុង​កម្រិតការ​ជួល​ចាប់​តាំងពី​ឆ្នាំ​ ២០១២»​។ របាយការណ៍​នេះ​ក៏​បាន​បន្ថែម​ដែរ​ថា​អត្រា​ការ​ទិញ និង​ប្រើប្រាស់​ការិយាល័យ​មួយ​ចំនួន​ធំ​គឺ​ស្ថិត​នៅ​ក្នុង​ក្រុម C ដែល​ស្មើ​នឹង ៥២ ​ភាគរយ​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ការ​ផ្គត់ផ្គង់​ការិយាល័យ​កម្រិត A មាន​ចំនួន​ស្មើ​នឹង ១៥ ​ភាគរយ​នៃ​កន្លែង​ជួល​សរុប​ដែល​មាន​តម្លៃ ២៨ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​បើ​យោង​តាម​របាយការណ៍​។ ប៉ុន្តែ​ក៏​នៅ​មាន​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ពន្យល់​ពី​ប្រព័ន្ធ​បែងចែក ​ចំណាត់​ថ្នាក់​ដែល​ទាមទារ​តម្លៃ​ថ្លៃ​ជួល​ខ្ពស់​ជាង​មុន​ផង​ដែរ​។

លោក Chris Hobden អ្នក​គ្រប់គ្រង CBRE Cambodia បាន​ថ្លែង​ថា​៖ «​បើ​ទោះ​ជា​មិន​មាន​ប្រព័ន្ធ​ចំណាត់ថ្នាក់​អគារ​ការិយាល័យ​មួយ​ដែល​ត្រូវ​ បាន​ទទួល​ស្គាល់​ជា​សាកល​ក៏ដោយ​អគារ​កម្រិត A (​អគារ​ការិយាល័យ​ល្អ​ជាង​គេ​) ជាទូទៅ​គឺ​សំដៅ​ទៅលើ​អគារ​ប្រណីត និង​ត្រូវ​​បាន​គេ​ស្គាល់​ដែល​ជា​ផ្នែក​មួយ​នៃ​អគារ​ខ្ពស់ៗ​របស់​ទីក្រុង​ក៏ ​ដូចជា​មាន​កត្តា និង​ស្តង់ដារ​កំណត់​ជាច្រើន​ទៀត​ផង​ដែរ​»​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​លោក​​បាន​បន្ត​ថា​វា​មិន​មាន​មូលហេតុ​ណា​មួយ​ដែល ​កំណត់​ថា​អគារ​ដែល​មាន​រចនាប័ទ្ម​ល្អ ទំហំ​តូច​ដែល​ជា​ផ្នែក​នៃ​អគារ​ការិយាល័យ​ធំ​ដូចជា​អគារ​កាណាឌីយ៉ា (​កម្រិត B) អគារ Phnom Penh Tower (​កម្រិត B) និង​អគារ​វឌ្ឍនៈ (​កម្រិត A) មិន​អាច​បំពេញ​តាម​តម្រូវការ​នៃ​កម្រិត A ហើយ​ទាក់ទាញ​អ្នក​ជួល​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ក៏​ដូចជា​ទាមទារ​នូវ​ តម្លៃ​ជួល​ដែល​មាន​តម្លៃ​ប្រហាក់​ប្រហែល​នោះ​ដែរ​។

លោក Hobden បាន​ពន្យល់​ថា ៖ «​អ្នក​ជួល​ជារឿយៗ​គិត​ថា​តើ​អគារ​មួយ​អាច​ឆ្លុះ​បញ្ចាំង​ពី​កិត្តិនាម​របស់ ​ពួកគេ​បាន​ដែរ​ឬ​យ៉ាង​ណា​ហើយ​តើ​វា​ដើរ​តួ​បែប​ណា​ក្នុង​ការ​ទាក់ទាញ និង​រក្សា​ទុក​បុគ្គលិក​ (​ល្អៗ​)?»​។

ខណៈ​ពេល​ដែល​អគារ​គួរ​កត់សម្គាល់​នៅ​ទីក្រុង​ភ្នំពេញ​មាន​ភាព​ងាយស្រួល​ ក្នុង​ការ​បែងចែក​នៅ​ពេល​ដែល​សម្លឹង​ទៅ​ជើង​មេឃ​នៃ​ទីក្រុង​គម្រោង​ដែល​ពុំ​ សូវ​មាន​គេ​ដឹងឮ​មួយ​ចំនួន​កំពុង​តែ​រៀបចំ​ឈាន​ជើង​ចូល​ទៅក្នុង​វិស័យ​ ការិយាល័យ​។

ក្រុមហ៊ុន​វិនិយោគ​ក្នុង​ស្រុក Urbanland បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​អំពី​ពាក្យ​ចចាម​អារ៉ាម​និយាយ​ពី​ការ​ឈាន​ជើង​ ដំបូង​របស់​ពួកគេ​ទៅ​ក្នុង​ទីផ្សារ​អគារ​ការិយាល័យ​ពាណិជ្ជកម្ម​បន្ទាប់​ពី​ គម្រោង​លំនៅឋាន​ពីរ​របស់​ពួកគេ​គឺ Embassy Residences និង Embassy Central​៕

លោក ហុក កាង នាយក​គ្រប់គ្រង​របស់ Urbanland បាន​និយាយ​ថា​៖ «​ការ​វិនិយោគ​លក្ខណៈ​បូទិក​នេះ​គឺជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​ឆ្ពោះ​ទៅ​ កន្លែង​ការិយាល័យ​ដែល​ផ្តោត​លើ​ការ​រចនាប័ទ្ម និង​សហគមន៍​ដើម្បី​ដើរតួ​ជា​សហគមន៍​រស់​រវើក​សម្រាប់​សហគ្រិន និង​អ្នក​អាជីព​ផ្សេងៗ​»​។

ដោយ​ប្រាថ្នា​ចង់​ប្រើប្រាស់​គុណភាព​ដែល​ជា​អត្តសញ្ញាណ​នៃ​គម្រោង​ លំនៅឋាន​របស់​ពួកគេ​គម្រោង​ការិយាល័យ​ចុង​ក្រោយ​របស់ Urbanland ដែល​ពួកគេ​ពុំ​ទាន់​បាន​បង្ហើប​ពី​ឈ្មោះ ឬ​ទីតាំង​ពិតប្រាកដ​ណា​មួយ​នៅ​ឡើយ​នោះ​ទេ​នឹង​បូក​បញ្ចូល​គ្នា​រវាង​ បទពិសោធរ​ចនាប័ទ្ម​ពី​ទីក្រុង​ឡុងដ៍​ កូឡាឡាំពួ និង Miami ជាដើម​។ នេះ​បើ​តាម​សម្តី​របស់​លោក កាង​។

បើ​ទោះ​ជា​មាន​សភាព​ខុស​គ្នា​ពី​អគារ​ការិយាល័យ​ធំៗ​ដែល​មាន​គុណភាព​ កម្រិត A ដូចជា​អគារ​វឌ្ឍនៈ​ក៏ដោយ​អគារ​ដែល​មាន​ប្រាំ​ជាន់​នេះ​នឹង​មាន​ទីតាំង​នៅ​ ជិត​កណ្តាល់​ទីក្រុង​។

ជាមួយ​ការ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​លោក កាង បាន​និយាយ​ថា​៖ «​វា​គឺជា​អគារ​កម្រិត A បើ​តាម​និយមន័យ​របស់​ពួកយើង​ដោយ​យើង​គិត​ទៅ​លើ​គុណភាព​ការ​គ្រប់គ្រង​ អចលនទ្រព្យ គ្រឿង​បរិក្ខារ ស្តង់ដារ​សុខភាព និង​សុវត្ថិភាព​ក៏​ដូចជា​រចនាប័ទ្ម​បែប​សិល្បៈ​»​។

លោក Hobden បាន​បញ្ជាក់​ដែរ​ថា​៖ «​អគារ​ការិយាល័យ​កម្រិត A តែ​មួយ​គត់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​គឺមាន​តែ Land’s Exchange Square របស់​ហុងកុង​ដែល​ជា​ការ​វិនិយោគ​ចម្រុះ​ដែល​មាន​ការិយាល័យ​ជួល​ដែល​មាន​ទំហំ ​សរុប ១៨០០០ ​ម៉ែត្រការ៉េ​ក៏​ដូចជា​យូនីត​លក់​រាយ​ដែល​មាន​ទំហំ​សរុប ៨០០០ ​ម៉ែត្រការ៉េ​»​។

លោក​បាន​បន្ត​ថា ​ការ​វិនិយោគ​ទាំង​នេះ​ដែល CBRE នឹង​ដើរតួ​ជា​ភ្នាក់ងារ​ជួល​គឺ​កំពុង​តែ​មាន​ដំណើរការ​ហើយ​សង្ឃឹម​ថា​នឹង​ បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០១៦ ​នេះ​។

លោក​បាន​និយាយ​ថា​៖ «​អ្នក​អាច​ឃើញ​ឧទាហរណ៍​ច្បាស់លាស់​អំពី​អគារ​ដែល​ត្រូវ​បាន​រចនា​ជា​លក្ខណៈ ​អន្តរជាតិ ឬ​មាន​ទីតាំង​ជាពិសេស​ក្នុង​គោលបំណង​ទាក់ទាញ​វិស័យ​ ឬ​ឧស្សាហកម្ម​ជាក់លាក់​ណា​មួយ​»​។

ជាមួយ​នឹង​គម្រោង​ការ​មក​ដល់​នៃ​ការ​ផ្គត់ផ្គង់​ការិយាល័យ​កម្រិត A ស្រប​ពេល​នឹង​ការ​លូតលាស់​នៃ​ទីផ្សារ​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​វា​ ហាក់បី​ដូចជា​មាន​ដៃគូ​ប្រកួត​ប្រជែង​ថ្មី​ដែល​នឹង​ចូល​មក​ប្រជែង​ជាមួយ​នឹង ​អគារ​វឌ្ឍនៈ៕

ថ្ងៃទី៣ខែមិនាភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment