ក្រុមហ៊ុន JATIA GROUP ដ៏​ល្បី​របស់​ឥណ្ឌា ចាប់​អារម្មណ៍​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា

ក្រុមហ៊ុន JATIA GROUP ដ៏​ល្បី​របស់​ឥណ្ឌា ចាប់​អារម្មណ៍​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា

ក្រុមហ៊ុន SUPREME HOLDINGS & HOSPITALITY (INDIA) LIMITED គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន JATIA GROUP នៅ​ប្រទេស​ឥណ្ឌា​ នឹង​មក​ដល់​ ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​ស្វែង​រក​ឱកាស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សណ្ឋាគារ​ដែល​មាន​គុណភាព​ល្អ​ជាង​គេ​នៅ​កម្ពុជា​។​

ខណៈ​ពេល​ដែល​កំពុង​ស្វែងរក​ឱកាស​វិនិយោគ នាយក​គ្រប់គ្រង​របស់ Supreme Holdings India សូម​ធ្វើ​គាវរ​កិច្ច​ស្វាគមន៍​អាណិកជន​ជនជាតិ​ឥណ្ឌា​រស់នៅ​កម្ពុជា ដើម្បី​ចូលរួម​ជា ពិសេស​នូវ​ព្រឹត្ត​ការណ៍​រាត្រី​ប្រជុំ​អ្នក វិនិយោគ​ឥណ្ឌា (Indian Investors Night) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍​ទី​ ១៩ ខែ​មីនា វេលា​ម៉ោង​ ៦:៣០-៨:៣០ ​ល្ងាច នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra បន្ទប់ Ballroom 2 ដោយ​មាន​អាហារ​សម្រន់​រួម​ទាំង​ភេសជ្ជៈ​សម្រាប់​បម្រើ​ជូន​ភ្ញៀវកិត្តិយស​ ដែល​អញ្ជើញ​ចូលរួម​។

ក្រុមហ៊ុន Supreme Holdings បាន​ចាប់​ផ្តើម​សហ​ដំណើរការ​កាល​ពី​ឆ្នាំ​១៩៨២ ហើយ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ភាគហ៊ុន​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​ ១៩៩៤​។

Supreme Holding មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ ជំនួញ និង​ការ​គ្រប់គ្រង​អភិវឌ្ឍ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ និង​ការ​អភិវឌ្ឍ​អចលនទ្រព្យ (​រួម​ទាំង​ការ​ផ្តល់​ជូន​និង​ឥណទាន​របស់​ធនាគារ​) ការ​ធ្វើ​ពាណិជ្ជកម្ម​អាហារ និង​ភេសជ្ជៈ រួម​ទាំង​ការ ​បណ្តាក់​ទុន​ជាច្រើន​ផ្នែក​ទៀត​ផង​ដែរ។

ការ​វិនិយោគ​ធំៗ​របស់​ពួក​គេ​រួម​មាន Asian Hotels Limited ជា​ប្រតិបត្តិ​ករ​គ្រប់គ្រង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ដែល​ត្រូវ​បាន​បង្កើត​ក្នុង​ឆ្នាំ ​១៩៨០ រួច​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​តាំងពី​ឆ្នាំ​១៩៨៣​មក​ម្ល៉េះ។ រហូត​មក​ដល់​ពេល​នេះ​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ធំៗ​ចំនួន​ប្រាំ បាន​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ និង​គ្រប់គ្រង​ដោយ Asian Hotels Limited ក្នុងនោះ​មាននៅ​ទីក្រុង Delhi, Mumbai និង Kolkata ជា​សរុប​មាន​បន្ទប់​រហូត​ដល់​ចំនួន ១២៣៤​បន្ទប់​។

Asian Hotels ជា​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​ភាគហ៊ុន​សាធារណៈ ដែល​មាន​ឈ្មោះ​នៅ​លើ​បញ្ជី Bombay Stock Exchange​។ Asian Hotels ក៏​ជា​ប្រតិបត្តិ​ករ​សណ្ឋាគារ​ដំបូង​គេ​ដោយ​ធ្វើ​ការ​សហការ​ជាមួយ Hyatt International Hotels ផង​ដែរ។

លំនៅ​ឋាន Belmac គឺជា​គម្រោង​ចុង​ក្រោយ​របស់ The Jatia Group ដែល​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្រិត​កំពូល​នៅ​ទីក្រុង Pune នៃ​ប្រទេស​ឥណ្ឌា​។ ការ​សាង​សង់​នៃ​គម្រោង​លំនៅឋាន Belmac ទាំង​អស់ ទើប​តែ​ត្រូវ​បាន​ចាប់​ផ្តើម​ហើយ​គេ​គ្រោង​ថា នឹង​បញ្ចប់​រួចរាល់​ក្នុង​រយៈពេល​ ៣០​ខែ​។

តម្លៃ​នៃ​គម្រោង​សាងសង់​គឺ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ជា​ទឹក​ប្រាក់ INR ៤ ២០០ ​លាន (៧០​ លាន​ដុល្លារ​អាមេរិក​)។

គម្រោង​លំនៅឋាន Belmac នឹង​មាន​រួម​បញ្ចូល​ផ្ទះ​ល្វែង​បែប​បូទិក ចំនួន ២៤០​ យូនីត​ (​ខ្នង​ផ្ទះ​) ស្ថិត​នៅ​ក្នុង​អគារ​ដែល​មាន​កម្ពស់​៦​ជាន់ ខណៈ​អគារ​ទាំង​មូល​នី​មួយៗ​មាន​កម្ពស់​៥០​ម៉ែត្រ​។ ការ​អភិវឌ្ឍ​នឹង​រំលេច​ចេញ​នូវ​ការ​ទទួល​បាន​ភាព​ឆើតឆាយ​នៃ​ជីវិត​រស់​នៅ​ដ៏ ​ទំនើប​មួយ ដោយ​រួម​បញ្ចូល​នូវ​ផ្ទះ​ក្លិប មជ្ឈ​មណ្ឌល​កីឡា អាង​ហែល​ទឹក និង​ភាព​លម្អ​ទេសភាព​ដ៏​សុខសាន្ត នៃ​ពហុ​មណ្ឌល​នៅ​ជាន់​ផ្ទាល់​ដី​។

លើស​ពីនេះ​អគារ​ទាំងអស់​នៅ​ក្នុង​គម្រោង​លំនៅឋាន Belmac នឹង​រួម​បញ្ចូល​នូវ​ការ​បញ្ចប់ និង​ការ​តុបតែង​ផ្នែក​ខាង​ក្នុង​ដែល​មាន​គុណភាព​ខ្ពស់​បំផុត​។

Supreme Holding មាន​ដី​អភិវឌ្ឍន៍​ដ៏​ល្អ​មួយ​កន្លែង​នៅ​ចំ​កណ្តាល​ទីក្រុង Pune ដែល​មាន​ចម្ងាយ​ប្រហែល ១៥០ ​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​ទីក្រុង Mumbai​។ ទីនេះ​នឹង​ក្លាយ​ជា​ទីតាំង​នៃ​គម្រោង Belmac Residences​។ ទីក្រុង Pune ជាទី​ក្រុង​ធំ​ទី​២ នៃ​រដ្ឋ Maharashtra, ដែល​ជា​មជ្ឈមណ្ឌល​អប់​រំ និង​វប្បធម៌ នៃ​ប្រទេស​ឥណ្ឌា ហើយក៏​ជាទី​ក្រុង​ដែល​ល្បី​ខាង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​មាន​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​នៅ​ជាយ​ក្រុង​នេះ​ផង​ដែរ​។

អតិថិជន​ដែល​ទិញ​គេហដ្ឋាន​នៅ​គម្រោង​លំនៅឋាន Belmac ដោយ​គ្រាន់​តែ​តម្រូវ​ឲ្យ​បង់​ប្រាក់​២០​ភាគ​រយ ជា​មុន​នៅ​ពេល​ចុះ​ហត្ថលេខា​នៃ​ការ​សម្រេច​ទិញ​។

ចំណែក​ចំនួន​នៅ​សល់ ៨០​ភាគរយ​ទៀត គឺ​នឹងត្រូវ​បង់​នៅ​ពេល​ការ​សាងសង់​ត្រូវបាន​ចប់​រួចរាល់ ដើម្បី​ទទួល​សិទ្ធិ​ពេញលេញ​របស់​អ្នក​ទិញ​។ គម្រោង​នេះ​ផ្តល់​នូវ​សក្តានុពល​សម្រាប់​អ្នក​ទិញ ដែល​ជា​ជនជាតិ​ឥណ្ឌា ជាមួយ​នឹង​ទុន​វិនិយោគ​ទាប​រយៈ​ពេល​ខ្លី និង​គួរ​ឲ្យ​មាន​ទំនុកចិត្ត​។

ទុន​ទាំង​នេះ​ត្រូវ​បាន​ការពារ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏​ល្បី​ល្បាញ​ មួយ​។ Supreme Holdings ក៏​ផ្តល់​ផង​ដែរ​នូវ​ជម្រើស​ហិរញ្ញវត្ថុ​ដ៏​ប្រកួត​ប្រជែង​មួយ។ សម្រាប់​អ្នក​ដែល​កំពុង​ពិចារណា​នូវ​កម្ចី​ទិញ​ផ្ទះ​នៅ​ប្រទេស ​ឥណ្ឌា ដើម្បី​គាំទ្រ​ដល់​ការ​វិនិយោគ​របស់​ពួក​គេ ហើយ Supreme Holdings ផ្តល់​នូវ​ជម្រើស​ហិរញ្ញវត្ថុ​ជាច្រើន​ជាមួយ​នឹង​ដៃគូ​ធនាគារ​ផ្សេងៗ ដូចជា​ស្ថាប័ន​ហិរញ្ញវត្ថុ ICICI, HDFC, SBI, AXIS និង LnT ជាដើម​។​

យើង​សូម​ស្វាគមន៍​ចំពោះ​ប្រជា​ពលរដ្ឋ​ឥណ្ឌា​រស់​នៅ​ប្រទេស​កម្ពុជា​ទាំង​អស់ ដើម្បី​ចូលរួម​ជាមួយ​រាត្រី​អ្នក​វិនិយោគ​ជនជាតិ​ឥណ្ឌា។​

នាយក​គ្រប់គ្រង​របស់ SupremeHoldings ក៏​ទទួល​ការ​ណាត់ជួប​ពិភាក្សា​​ផ្ទាល់​ជា​លក្ខណៈ​ឯកជន នៅ​រវាង​ថ្ងៃ​អង្គារ ​ទី​១៥ ដល់​ថ្ងៃ​អាទិត្យ ​ទី​២០ ខែ​មីនា​៕

ថ្ងៃទី១៧ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment