ក្រុម​ហ៊ុន​ក្នុង​ស្រុក​ធ្វើ​ "​ដំណើរ​កម្មសិក្សា​" ​ចូលទៅ​ក្នុង​ការ​ប្រកួត​ល្បែង​ខុនដូរ​បស់​វិនិយោគិន

ក្រុម​ហ៊ុន​ក្នុង​ស្រុក​ធ្វើ​ “​ដំណើរ​កម្មសិក្សា​” ​ចូលទៅ​ក្នុង​ការ​ប្រកួត​ល្បែង​ខុនដូរ​បស់​វិនិយោគិន

រៀងរាល់ខែ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​ព្រឹត្តិការណ៍​បណ្តាញ​អចលនទ្រព្យ​ជាច្រើន​បាន​ប្រារព្ធ​ធ្វើ​ឡើង ដើម្បី​កសាង​ទំនាក់ទំនង​រវាង​អ្នក​អភិវឌ្ឍន៍​ក្រុមហ៊ុន​សំណង់ និង​ភ្នាក់ងារ។ នេះ​បើយោង​តាម​លោក Alexander Evengroen អនុប្រធាន​ជាន់ខ្ពស់​នៃ​ក្រុម​ហ៊ុន​អចលនទ្រព្យ Key និង​ប្រធាន​ទីប្រឹក្សា​ដើម្បី​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា និង​សមាគម​ភ្នាក់ងារ​អចលន​ទ្រព្យ (CVEA)។​

ជា​ញឹកញាប់​នៅក្នុង​ដំណើរ​កម្មសិក្សា​ដែលមាន​ទម្រង់​បែប​នេះ ព្រឹត្តិការណ៍​ទាំងនេះ មាន​គោល​បំណង​ដើម្បី​ពន្យល់​ឲ្យបាន​ច្បាស់​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​តាមរយៈ ​ដំណើរ​ទេសចរណ៍​តំបន់ និង​ការ​ទស្សនា​អគារតាំង​បង្ហាញ​ក្នុង​គោលបំណង​ទាក់ទាញ​ភ្នាក់ងារ ដើម្បី​បង្កើត​ភាព​ជាដៃគូ​នៅក្នុង​ការលក់យូនីត (ឯកតា​) លំនៅឋាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​។

លោក Evengroen និយាយ​ថា៖ «​ព្រឹត្តិការណ៍​ទាំងនេះ​ជា​ការល្អ​សម្រាប់​ភ្នាក់ងារ ដើម្បី​ចូលរួម និង​បង្ហាញ​ពីពួកគេ​នៅ​គ្រប់​ទីកន្លែង ដូច្នេះ​ពួកគេ​អាចធ្វើឲ្យ​មានការ​ទាន់សម័យ​ជានិច្ច​លើ​គម្រោង​ផ្សេងៗ​គ្នា ទៅតាមប្រភេទ​នៃ​ការអភិវឌ្ឍ និង​អ្វី​ដែលជា​តម្រូវការ​នៃទីផ្សារ​នាពេល​បច្ចុប្បន្ន​»។

លោក​បន្ត​ថា៖ «​សម្រាប់ព្រឹ​ត្ដិការណ៍​ម្តង​ហើយ​ម្តងទៀត ដែល​ធ្វើឡើងដោយ​អ្នក​អភិវឌ្ឍន៍​ដូចគ្នា​នេះ វា​គឺជា​ការល្អដើម្បី​ឲ្យដឹង​ជានិច្ច​ពី​ដំណើរការ​នៃ​ការ​សាងសង់ និង​ការលក់ដូរ​ជាទូទៅ​»​។​

ជាឧទាហរណ៍​កាលពី​ថ្ងៃ​សៅរ៍មុន ក្រុម​អ្នក​អភិវឌ្ឍន៍​ជប៉ុន (Japanese developer Creed Group) បានរៀបចំ​ពិធី​បណ្តាញ​មួយ​ដើម្បី​ឲ្យមាន​ជា​សារចេញ​ទៅ​ដល់​ ក្រុមហ៊ុនអចលនទ្រព្យ​ឈាន​មុខ​គេ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​ស្ថិតក្រោម​សមាគម CVEA​។

សារ​នោះចង់​បង្ហាញថា ខុន​ដូ​ប្រណីត​ជា​លើកដំបូង​របស់ខ្លួន​គឺ Bodaiju Residences ឥឡូវនេះ​គឺ​បើក​ឱកាស​សម្រាប់​ភ្នាក់ងារ​នៅក្នុង​ស្រុកសម្រាប់​ធ្វើការ​លក់ ហើយ​មិន​បន្ត​ក្នុងការ​រក្សាទុកភាព​ផ្តាច់​មុខ​ទៅឲ្យ​ក្រុមហ៊ុន ឬ​ភ្នាក់ងារ​តែមួយណា​នោះឡើយ​។​

លោក ហេង ពណ្ណារាយ អ្នក​គ្រប់​គ្រង​ការអភិវឌ្ឍ​អាជីវកម្ម​នៃ Creed Group Cambodia Bodaiju បាន​ឲ្យ​ដឹងថា ពួកគេ​បាន​លក់រួច​ទៅហើយ​នូវ​ចំនួន ៩០ ភាគរយ នៃ​ប្លុក​ដំបូង​ពីររបស់​ខ្លួន គឺ​មុននឹង​កម្មវិធី​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​បើកឡើង​។

លោក​ថ្លែងថា​៖ «​ថ្ងៃនេះ​មិនមែន​ជាព្រឹត្តិការណ៍​ធំណាស់​ណា​នោះទេ យើង​គ្រាន់តែ​ចង់​បើក​ទូលាយ​ទៅ​ឲ្យ​ភ្នាក់ងារ​ទាំង​អស់​នៅក្នុង​រាជធានី ភ្នំពេញ ដែល​ចង់​សហការ​ជាមួយ Bodaiju»។​ លោក Johnny Chan ប្រធាន​ផ្នែក​លក់ និង​ទីផ្សារនៃ Creed Group Cambodia បាន​ថ្លែងថា គោលបំណង​នៃ​ព្រឹត្តិការណ៍​បែបនេះ​គឺ​ដើម្បី​ពង្រីកមូលដ្ឋាន​អតិថិជន ដោយសារ​ភ្នាក់ងារ​ភាគ​ច្រើនមាន​អតិថិជន​ជឿទុកចិត្ត​ទៅលើ​ពួកគេ​ ផ្ទាល់រួចជាស្រេច​។​

ក្នុងពេល​ការធ្វើ​បទ​បង្ហាញ​របស់​ខ្លួន​នៅ​សាល​តាំង​បង្ហាញ​ការ​ អភិវឌ្ឍគម្រោង Bodaiju នៅក្បែរ​ព្រលានយន្តហោះ​នោះ លោក Jan បានថ្លែងថា ​៖ «​យើង​នឹង​ចូលទៅ​កាន់​ការិយាល័យ​របស់​អ្នក ដើម្បី​ធ្វើការ​បណ្តុះ​បណ្តាល​អំពី​គម្រោងទាំងនេះ ដោយ​យើង​បានដឹងថា ភ្នាក់ងារ​នីមួយៗ​រមាន​ចំនួន​អតិថិជន​ផ្ទាល់ៗ​ខ្លួន​។ យើង​នៅ Bodaiju ត្រូវ​ការ​អ្នក​ទាំងនេះ ហើយ​យើង​នឹងពិភាក្សាគ្នា​អំពី​អត្រា​ការប្រាក់​កុំមីស្យុង​ជាមួយគ្នា [​ភ្នាក់ងារ​] នៅ​ពេល​ក្រោយ​»​។

​លោក Chan បាន​និយាយថា​ដំណើរការ​កម្មសិក្សា​ដំបូង​របស់ Bodaiju នឹង​អាចជួយ​ឲ្យ​ក្រុមហ៊ុន​មាន​អានុភាព​កាន់តែ​ខ្លាំង​ក្នុងការលក់​ផលិតផល​ របស់ខ្លួន​។ គោល​បំណង​សំខាន់​របស់​ពួកគេ​គឺ​ដើម្បីបង្កើត​ទំនាក់​ទំនង​ថ្មី​ដោយ​ជឿថា ភ្នាក់ងារ​នានា​អាចមាន​ឥទ្ធិពល​ក្នុងការ​ពង្រឹងការ​យល់ដឹង​នៅក្នុង​ស្រុក ដូច្នេះ វា​ក៏អាច​បង្កើន​មុខមាត់របស់ Bodaiju នៅ​ក្នុង​ទីផ្សារ​ខុនដូ​ផងដែរ។​​

លោក Takashi Eguchi ប្រធាន Creed Group Cambodia បាន​ថ្លែងថា ​៖ «​យើង​ចង់​សហការ​ជាមួយក្រុមហ៊ុន​ក្នុង​ស្រុក ទោះបីជា​ពួកគេ​មាន​ទំហំតូច និង​ជម្រុញ​ទំនាក់ទំនង​​ជាមួយ​ភ្នាក់ងារ​ក្នុងស្រុក​ទាំងអស់»​។​នៅក្នុង​ ការឆ្លើយតប​ទៅនឹង​សំណួរ​ពីអ្នកចូលរួម​លើ​បញ្ហា​ថា តើ Creed Group បានទទួល​ការ​យល់ព្រម​ស្របច្បាប់​ពី​រដ្ឋាភិបាល​ដើម្បី​លក់​ឯកត្តា (​យូនីត​) ចេញពី​ផែនការ​ឬ​នៅ​?

លោក Chan បាន​ចង្អុល​ទៅ​ជញ្ជាំង​រូប​ថត និង​ឯកសារ​ដែលបង្ហាញ​នៅ​ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ស្របតាម​ផ្លូវច្បាប់ ​ជា​ឯ​សារ​ដំបូង​របស់ Bodaiju​។លោក Evengroen​ និយាយ​ថា៖ «​គម្រោង​មួយចំនួន​មិនមាន​ការលក់​ស្របច្បាប់​ជា​ឯកសារ​ពី​រដ្ឋាភិបាល ដែល​ធ្វើឱ្យ​វា​ជាការ​ខុសច្បាប់​នៅក្នុងការលក់​ឯក​តា ខណៈដែល​គម្រោង​នេះ​ស្ថិតនៅ​ក្រោម​ការសាងសង់​»។

លោក​បន្ត​ថា៖ «​ក្នុងចំណោម​អ្នក​ចូល​រួម​ប្រហែល ៥០ ភ្នាក់ងារ ប្រហែល​ជា​ ៤៨ មិនបាន​ដឹងថា ឯកសារ​នេះ​គឺជា​ការចាំបាច់​ឡើយ ដូច្នេះ​នេះ​គឺ​ជា​ចំណេះដឹង ដែល​ខ្ញុំ​បាន​ចែករំលែក​ជាបឋម​ជាមួយ​ក្រុមហ៊ុន​តូចៗ​ទាំងនោះ​»។​

​ខណៈដែល​គាត់​សម្តែង​ភាព​សុទិដ្ឋិនិយម​ក្នុង​ព្រឹត្តិការណ៍​បណ្តាញ​ជា​ លើកដំបូង​របស់ Bodaiju និង​ភាពជឿជាក់​របស់​លើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជប៉ុន​ដែលជា «​ល្បីល្បាញ និង​មាន​កេរ្តិ៍ឈ្មោះ​ល្អ ដែល​ជាការ​បូក​ផ្សំ​បន្ថែមទៀត សម្រាប់​ប្រទេស​កម្ពុជា​»។

ជា​ញឹក​ញាប់​ វាអាច​ធ្លាក់ចុះ​ទៅតាម​ប្រភេទ​ព្រឹត្តិការណ៍​ទាំង​នេះ ជាពិសេស​ប្រសិនបើ​ភ្នាក់ងារ​មាន​អារម្មណ៍​ថា អ្នក​អភិវឌ្ឍន៍​មួយចំនួន​និយាយ​បំផ្លើស​​តួលេខ​លក់​របស់ពួកគេ​ដើម្បី​ ទទួលបាន​ការឃោសនា​ពន្លើស​ពី​ការពិត។

លោក Evengroen ប្រាប់​ថា​៖ «​ប្រសិនបើ​គម្រោង​មួយ​ដែល​បាន​លក់អស់ ៩០ ភាគរយ អ្នក​មិនត្រូវការ​ជំនួយ​ក្នុង​ការលក់ ១០ ភាគរយ​នៅសល់​នោះទេ​។ គ្រាន់​តែមាន​ភាពប្រាកដ​និយម​ទៅ​ព្រោះ​ប្រសិនបើ​ពួកគេ​មាន​តម្លាភាព មានន័យថា បើ​ពួកគេ​បានលក់ ៤០ ភាគរយ ភ្នាក់ងារ​នឹងមាន​ភាព​ជំរុញ​បន្ថែម​ទៀត ដើម្បី​លក់ ៦០ ភាគរយ ដែល​នៅសល់​នោះ។ ប្រសិនបើ​មានតែ ១០ ភាគរយ​ដែល ​មិនទាន់បាន​លក់ តើ​កន្លែង​ណា​ដែលជា​ឱកាស​សម្រាប់​ភ្នាក់ងារ​ទៅ​? មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​បានចុះ​ឈ្មោះ​ជាង ១២៥ [ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​នេះ]»។

លោក Evengroen បន្ត​ថា៖ «​អ្នក​អភិវឌ្ឍន៍ និងអ្នករៀបចំ​គម្រោង​នេះ​ ត្រូវតែ​ធ្វើឲ្យ​ប្រាកដថា ការធ្វើ​បទ​បង្ហាញ​របស់​ពួកគេ គឺ​ប្រាកដ និង​សមហេតុផល»៕

 

ថ្ងៃទី២៥ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment