ក្រុម​អ្នក​ឈ្នះ​ពាន​រង្វាន់​ផ្នែក​អចលនទ្រព្យ​កម្ពុជា​ជា​លើក​ដំបូង​បំផុត

ក្រុម​អ្នក​ឈ្នះ​ពាន​រង្វាន់​ផ្នែក​អចលនទ្រព្យ​កម្ពុជា​ជា​លើក​ដំបូង​បំផុត

ក្រុម​អ្នក​ឈ្នះ​ទទួល​បាន​ពាន​រង្វាន់​ផ្នែក​អចលនទ្រព្យ​កម្ពុជា​ ដំបូង​គេ​បង្អស់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ពិធី​អាហារ​ពេល​ ល្ងាច និង​ពិធី​ប្រកាស​ពាន​រង្វាន់​ដែល​បាន​រៀបចំ​នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​កន្លង​មក​។

ជា​លទ្ធផល​ម្ចាស់​ពាន​រង្វាន់​ចំនួន​ប្រាំ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​មាន ​បុរី Penghouth ទាំង​គ្រប់ៗ​ប្រភេទ​គឺ​រួម​មាន​ពាន​រង្វាន់​អ្នក​អភិវឌ្ឍ​ល្អ​បំផុត ពាន​រង្វាន់​ការ​អភិវឌ្ឍ​លំនៅឋាន​ល្អ​បំផុត និង​ទទួល​ស្គាល់​ជាពិសេស​ក្នុង CSR (Corporate Social Responsibility) ជាដើម​។ ចំណែក​ក្រុមហ៊ុន​អភិវឌ្ឍ Olympic City Co., Ltd. បាន​ឈ្នះ​ពាន​រង្វាន់​ឆ្នើម​លើ​ភាព​ចម្រុះ​ក្នុង​គម្រោង​អភិវឌ្ឍន៍ និង​ការ​ទទួល​ស្គាល់​គម្រោង​អភិវឌ្ឍ​ខ្ពស់​បំផុត​ពីរ​។ ចំណែកឯ​បុគ្គលិក​លក្ខណៈ​ជា​បុគ្គល​ជា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ល្អ​ប្រចាំ​ ឆ្នាំ​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​លោក​ឧកញ៉ា សៀ រិទ្ធី ដែល​ជា​ប្រធាន​ក្រុមហ៊ុន Worldbridge (Cambodia) Co., Ltd.​។ ដោយ​ឡែក​ក្រុមហ៊ុន Urbanland Asia Investment Co., Ltd. បាន​ឈ្នះ​ពាន​រង្វាន់​ការ​អភិវឌ្ឍ​ខុនដូ​ល្អ​បំផុត (​ដែល​ក្រុមហ៊ុន​នេះ​បាន​អភិវឌ្ឍ​គម្រោង​របស់​ខ្លួន​នៅ​កណ្តាល​រាជធានី​ ភ្នំពេញ​សម្រាប់​អ្នក​ការទូត​ជាច្រើន​)​។

ជា​សរុប​អ្នក​អភិវឌ្ឍ​ចំនួន​ ១៥ នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ទទួល​​រង្វាន់​នៅក្នុង​ប្រភេទ​ផ្សេងៗ​ គ្នា​នៅក្នុង​ឆ្នាំ​ដំបូង​នេះ​។

ដោយ​ឡែក​ក្រុមហ៊ុន​ដែល​ទទួល​បាន​កិត្តិយស​ខ្លាំង​បំផុត​នោះ​គឺ​បុរី Penghouth Group ដែល​បាន​ទទួល​ពាន​រង្វាន់​ចំនួន​ប្រាំ និង​បាន​ឈ្នះ​នៅក្នុង​គ្រប់​ប្រភេទ​ពាន​រង្វាន់​ទាំងអស់​ដែល​ពួកគេ​ទាំង​នោះ ​ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ជម្រុះ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ល្អ​ បំផុត​ (​ពី​កម្ពុជា​) ​នៅ​ក្នុង​តំបន់​នេះ​។

ក្រុមហ៊ុន​ទាំង​នេះ​ក៏​បាន​ទទួល​ជ័យជម្នះ​នៅក្នុង​ការ​ទទួល​ស្គាល់​ ជាពិសេស​នៅ​ក្នុង​ការ​ទំនួល​ខុស​ត្រូវ​សង្គម​។ បើ​យោង​តាម​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​ឲ្យ​ដឹងថា៖ «​ចំពោះ​ការ​ផ្តួចផ្តើម​របស់​ខ្លួន​ក្នុង​ការ​កសាង​លំនៅឋាន​ទំនើប​សម្រាប់​​ ប្រជាជន​កម្ពុជា និង​ការ​ចូលរួម​ក្នុង​ការ​កសាង​ឡើង​វិញ​ក្នុង​ការងារ​សង្គម​របស់​ប្រទេស​នេះ ​បន្ទាប់​ពី​មាន​សង្គ្រាម​ស៊ីវិល​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កាលពី​ អតីតកាល​នោះ​»​។

ដោយ​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ប្រមាណ ៣០០ ​នាក់​ដែល​ពួកគេ​សុទ្ធ​សឹង​ជា​អ្នក​នាំ​មុខ​គេ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ អចលនទ្រព្យ​នេះ និង​ក្នុង​នោះ​ក៏​មាន​ភ្ញៀវ VIP រួម​មាន​រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​គឺ​លោក​បណ្ឌិត ប៉ែន សុផល ដែល​ជា​តំណាង​របស់​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម​។

បើ​យោង​តាម​អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​ឲ្យ​ដឹង​ថា​អ្នក​ឈ្នះ​ពាន​ រង្វាន់​ទាំងអស់​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុម​ចៅក្រម​ឯករាជ្យ​មួយ​ក្រុម​នៃ ​ក្រុម​អ្នក​ជំនាញ​មកពី​វិស័យ​ទាំងអស់​នៅ​ក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​។ បន្ទាប់​មក​ក៏​ត្រូវ​បាន​ពួកគេ​សម្រេច​ដោយ​សមរម្យ និង​តម្លាភាព​ក្រោម​ការ​តាមដាន និង​ឧទ្ទេសនាម​អស់​រយៈពេល​ប្រាំ​មួយ​ខែ​។ បន្ទាប់​មក​ទៀត​​ក៏​មាន​ការ​វិនិច្ឆ័យ​ត្រួតពិនិត្យ​ដោយ​ក្រុមហ៊ុន BDO ដែល​ជា​ក្រុមហ៊ុន​មួយ​នៃ​ក្រុមហ៊ុន​គណនេយ្យភាព​ធំ​បំផុត​របស់​ពិភពលោក​។

អ្នក​ឈ្នះ​ពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា​ទាំង​នេះ​នឹង​ត្រូវ​បន្ត​ទៅ​ ធ្វើការ​ប្រកួត​ប្រជែង​នៅក្នុង​ប្រទេស​សិង្ហបុរី​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​ មុខ​ដើម្បី​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ពាន​រង្វាន់​ធំ (Grand) ផ្នែក​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ឆ្នាំ​ ២០១៦ ជាមួយ​មិត្តភក្តិ​របស់​ពួកគេ​មកពី​ទីផ្សារ​អចលនទ្រព្យ​តំបន់​អាស៊ាន​ចំនួន​ ប្រាំពីរ​ប្រទេស​ផ្សេង​ទៀត៕

ថ្ងៃទី២៦ខែមិនាភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment