ខេត្ត​បាត់ដំបង​ ឯកភាព​

គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ដែល​មាន​ទំហំ​ធំៗ​រមែង​តែង​ជួប​ភាព​ លំបាក​លំបិន​មិន​អាច​ដំណើរការ​ទៅ​មុខ​បាន​ដោយសារ​កង្វះ​ខាត​ក្របខ័ណ្ឌ​ ការងារ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រួម​បញ្ចូល​នូវ​រាល់​​គោលការណ៍​នានា​ ដែល​ចាំបាច់​សម្រាប់​ការ​រៀបចំ​ការ​អភិវឌ្ឍ​តាម​ទីជនបទ និង​ទីក្រុង​។

ខណៈ​ដែល​ប្លង់​មេ​សម្រាប់​ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ដល់​ឆ្នាំ​ ២០៣៥ ត្រូវ​បាន​ឯកភាព​ហើយ​បន្ទាប់ពី​មាន​ការ​ជួយ​ជ្រោមជ្រែង​ជាច្រើន​អស់​រយៈពេល​ ជាង​មួយ​ទសវត្សរ៍​ពី​សំណាក់​ភាគី​ថ្នាក់​មូលដ្ឋាន​ ថ្នាក់​ជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​នោះ​ប្លង់​មេ​អភិវឌ្ឍន៍​ខេត្ត​ បាត់ដំបង​ដល់​​ឆ្នាំ​ ២០៣០ បាន​​ស្ថិត​នៅ​ក្នុង​ចំណោម​ប្លង់មេ​ដំបូងៗ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​​ គណៈកម្មាធិការ​ជាតិ​សម្រាប់​គ្រប់គ្រង​ដែនដី និង​នគរូបនីយកម្ម (NCLMUP) នៅ​ដើម​ឆ្នាំ​នេះ​។

លោក Thomas Hänert ទីប្រឹក្សា​រៀបចំ​ដែនដី​ឲ្យ GIZ ជា​ភ្នាក់ងារ​អាល្លឺម៉ង់​ដែល​បាន​ជួយ​ផ្តល់​នូវ​មូលនិធិ និង​ការ​អភិវឌ្ឍ​គម្រោង​បាន​និយាយ​ថា​គម្រោង​ប្លង់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ​តាំងពី​ឆ្នាំ​ ២០០៣ ​មក​ម្ល៉េះ​។ ទោះបី​ជា​យ៉ាង​ណា​ដោយសារ​តែ​ពុំ​មាន​ក្របខ័ណ្ឌ​ច្បាប់​ដើម្បី​ចាប់ផ្តើម​ គម្រោង​នេះ​យើង​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​ ២០១១ ជា​ឆ្នាំ​ដែល​គោលការណ៍​គម្រោង​អភិវឌ្ឍន៍​ជាតិ​ត្រូវ​បាន​អនុម័ត​ និង​ជា​ឆ្នាំ​ដែល NCLMUP ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រៀបចំ​គោលនយោបាយ​ប្រើប្រាស់​ដីធ្លី​។

ក្រោយ​ការ​វិភាគ​អស់​រយៈពេល ៤ ​ឆ្នាំ​ទៀត​គម្រោង​ប្លង់​មេ​សម្រាប់​អភិវឌ្ឍ​ខេត្ត​បាត់ដំបង​ត្រូវ​បាន​ឯកភាព​។

ដោយ​លើក​ឡើង​ពី​តម្រូវ​ការ​ចាំបាច់​នូវ​ប្លង់​ប្រភេទ​សម្រាប់​ដោះស្រាយ​ នគរូបនីយកម្ម និង​ការ​ផ្លាស់ប្ដូរ​ដ៏​ឆាប់​រហ័ស​នោះ​លោក Hänert ថ្លែង​ថា​៖ «​ប្លង់​ធំៗ​គឺ​ស្ថិត​ក្នុង​តម្រូវការ​ចាំបាច់​ដើម្បី​ជួយ​​បង្ហាញ​ផ្លូវ​ ដល់​ការ​អភិវឌ្ឍ​តំបន់​នានា​ប្រកប​ដោយ​និរន្តរភាព​ស្រប​ពេល​មាន​ការ​ ប្រកួតប្រជែង​តម្រូវការ​ដី​ដ៏ច្រើន​ផង​ដែរ​»​។

លោក​បន្ថែម​ថា​៖ «​គម្រោង​មួយ​ដែល​ត្រូវ​បាន​ឯកភាព​ក៏​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ប្រសើរ​ឡើង​នៃ ​ករណី​កិច្ច​របស់​អាជ្ញាធរ​ក្នុង​ស្រុក​ផង​ដែរ​ដោយ​វា​ផ្តល់​នូវ​សារ​ ជាក់លាក់​មួយ​ថា​អ្វី​ដែល​នឹង​ត្រូវ​បាន​អភិវឌ្ឍ​​សម្រាប់​ទីក្រុង​នេះ​»​។

យោង​តាម​លោក Walter Koditek ដែល​ជា​អ្នក​ជំនាញ​ខាង​នគរូបនីយកម្ម​ដែល​បាន​ចូលរួម​ក្នុង​ការ​រៀបចំ​គម្រោង ​នេះ​ឡើង​បាន​ឲ្យ​ដឹង​​ថា​គម្រោង​នេះ​មិន​ត្រឹម​​តែ​មាន​អត្ថប្រយោជន៍​ ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ទីក្រុង​នៅ​ថ្ងៃ​អនាគត​នោះ​ប៉ុណ្ណោះ​ទេ​តែ​វា​ ក៏​កំណត់​នូវ​របៀបវារៈ​ខុសៗ​គ្នា​ទាំង​ ១៤ ដែល​​រួម​មាន​ការ​អភិវឌ្ឍ​សម្រាប់​ការ​​ស្នាក់នៅ​ពាណិជ្ជកម្ម និង​សាធារណៈ​ផង​ដែរ​។

គម្រោង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មាន​អំណះ​អំណាង​ពី​ការ​វិភាគ​ស្ថិតិ ​នៃ​ការ​លូតលាស់​ប្រចាំ​ឆ្នាំ​ដែល​មាន​ចំនួន​ប្រមាណ ២,៥ ​ភាគរយ​។ ដោយ​មាន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ពី​ក្រុម​ជំនួយ​​បច្ចេកទេស​ដែល​បាន​ នាំ​ឆ្ពោះ​ទៅ​កាន់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​មាន​ឯកទេស​ខាង​ប្រព័ន្ធ​ បង្ហូរ​កាកសំណល់ បង្ហូរទឹក និង​រៀបចំ​ប្រព័ន្ធ​បង្ហូរ​ទឹកស្អុយ​ផង​ដែរ​នោះ​គម្រោង​នេះ​ផ្តោត​លើ​ និរន្តរភាព​សម្រាប់​បរិស្ថាន​បៃតង​ផង​ដែរ​។

លោក​និយាយ​ថា​៖ «​យើង​បាន​បង្កើត​ឡើង​នូវ “​ប្រព័ន្ធ​បរិស្ថាន​បៃតង​” ឡើង​សម្រាប់​ទីក្រុង និង​បរិស្ថាន​នៅ​ជុំវិញ​នេះ​ដែល​ត្រូវ​បាន​​អនុវត្ត​សម្រាប់​ការ​ប្រើប្រាស់ ​រួច​មក​ហើយ​»​។ លោក​ថ្លែង​បន្ថែម​ថា​ជាមួយ​សួន​ច្បារ​ថ្មីៗ​ដែល​នឹង​ដាក់​នៅ​តាម​បណ្តោយ​​ ដងស្ទឹង​នេះ​មាន​ដើមឈើ ១៦០០០ ​ដើម​ផង​ដែរ​ដែល​កំពុង​តែ​ដាំ​។

ទោះបី​ជា​យ៉ាង​ណា​ក្តី​មុន​នឹង​ឈាន​ដល់​ការ​អនុម័ត​គម្រោង​ជា​ផ្លូវការ​ លោក Koditek ជឿជាក់​ថា​ក៏​មាន​នូវ​យុទ្ធនាការ​លើក​កម្ពស់​ការ​យល់ដឹង​មួយ​ចំនួន​ក៏​បាន​ ទប់ស្កាត់​ «​យ៉ាង​ហោច​ណាស់​កំហុស​នានា​ដែល​មិន​អាច​បកក្រោយ​បាន​» ដែល​អាច​នឹង​កើតឡើង​ពី​ការ​អភិវឌ្ឍ​បែប​ទំនើប​ភាវូបនីយកម្ម​នេះ​ផង​ដែរ។

ស្រប​ពេល​ដែល​គម្រោង​នេះ​បាន​កំណត់​តំបន់​ដើម្បី​រក្សា​ចំណុច​កណ្តាល​ ចាស់​របស់​ក្រុង​រវាង​ផ្លូវ​លេខ​ ១ និង​លេខ​ ៣ តំបន់​ទាំង​នេះ​មិន​អាច​ធានា​នូវ​ការ​អភិរក្ស​នូវ​បែបបទ​ស្ថាបត្យកម្ម​សំណង់ ​បេតិកភណ្ឌ​របស់​ទីក្រុង​បាត់ដំបង​ពី​ដើម​ដោយ​គ្មាន​បទ​ប្បញ្ញត្តិ​សម្រាប់​ សំណង់​ត្រឹម​ត្រូវ​បាន​ទេ​។

បើ​ទោះ​ជា​ប្លង់​មេ​សម្រាប់​ការ​អភិវឌ្ឍ​ដែនដី​នឹង​ត្រូវ​បាន​ប្រើ​ សម្រាប់​បង្ហាញ​ផ្លូវ​ដល់​ការ​សម្រេច​ចិត្ត​លើ​គោលការណ៍​ក្នុង​ស្រុក​ក៏ដោយ​ លោក Koditek ជឿជាក់​ថា​ការ​អភិរក្ស​នូវ​ស្ថាបត្យកម្ម​សំណង់​បេតិកភណ្ឌ​អាច​មាន​ភាព​លំបាក ​រហូត​ដល់​ពេល​បទប្បញ្ញត្តិ​ពេញលេញ​សម្រាប់​សំណង់​ជាតិ​ត្រូវ​បាន​អនុម័ត​។

លោក Koditek បន្ត​ថា៖ «​តាម​គំនិត​ខ្ញុំ​យើង​នឹង​ត្រូវការ​យូណេស្កូ​ដើម្បី​ជួយ​រៀបចំ​ប្លង់​ អភិវឌ្ឍន៍​ដែល​ផ្តល់​នូវ​​សុវត្ថិភាព​ដល់​តំបន់​ដែល​មាន​សំណង់​បេតិកភណ្ឌ​បើ ​មិន​ដូច្នេះ​ទេ​យើង​នឹង​មិន​មាន​សមត្ថភាព​គ្រប់គ្រង និង​មិន​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ឈាន​ដល់​ភាព​ជោគជ័យ​នោះ​ទេ​»​។

លោក Hänert បាន​បន្ត​ថា GIZ កំពុង​បម្រើ​ការងារ​ជា​ទីប្រឹក្សា​អភិបាល​លើ​ការ​រួម​បញ្ចូល​បទប្បញ្ញត្តិ​ សំណង់​ដើម្បី​បំពេញ​បន្ថែម​ឲ្យ​ប្លង់​មេ​សម្រាប់​ការ​អភិវឌ្ឍ​ដែនដី​បាន​ ពេញលេញ​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​យោង​តាម​លោក Hänert រយៈពេល​ច្រើន​ជាង​មួយ​ទសវត្សរ៍​នៃ​ការ​​ធ្វើ​សច្ចាប័ន​នេះ​បាន​ជះឥទ្ធិពល​លើ ​ដំណើរការ​អភិវឌ្ឍ​ក្នុង​បណ្តា​ខេត្ត ស្រុក និង​ក្រុង​នានា​ជាពិសេស​ខេត្ត​បាត់ដំបង​ដែល​មាន​សមត្ថភាព​នៃ​ការ​អភិវឌ្ឍ​ ថ្នាក់​ខេត្ត​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង​ក្នុង​បរិប័ទ​ខ្មែរ​នៅ​ក្នុង​ សម័យ​សកល​ភាវូនីយកម្ម​​នា​នេះ៕

14 January 2016

From: Postkhmer


Leave a Comment