គម្រោង​ការ​ទិញ​ទុក​មុ

គម្រោង​ការ​ទិញ​ទុក​មុន: ការ​ណែនាំ​ដ៏​សំខាន់

អត្ថបទពាណិជ្ជកម្ម

បើ​ទោះបី​ជា​វា​អាច​ធ្វើឲ្យ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចំណាយ​ប្រាក់ ​របស់​លោក​អ្នក​​​ទៅ​លើ​​ផ្ទះ​ដែល​លោក-អ្នក​មិនទាន់​អាច​មើល​ឃើញ ឬ​ប៉ះពាល់​បាន​ក៏​ពិត​មែន​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ថា​គម្រោង​ការ​ទិញ​ ទុក​មុន​អាច​ធ្វើ​ឲ្យ​ផ្ទះ​ទាំង​ឡាយ​​នៅ​ក្នុង​សុបិន​របស់​លោក-អ្នក​អាច​ ក្លាយ​ការពិត​ជា​កម្មសិទ្ធិ​របស់​លោក-អ្នក​ឆ្លើយតប​ទៅ​នឹង​ថវិកា​ហើយ​ដែល​ជា ​ធម្មតា​មាន​តម្លៃ​ខុស​គ្នា​ពី​អចលនទ្រព្យ​ដែល​ត្រូវបាន​សាងសង់​រួចរាល់​ហើយ ​នោះ​។

ដោយ​ហេតុ​​ដូច្នេះ​ហើយ Realestate.com.kh បាន​ដាក់​បញ្ចូល​គ្នា​នូវ​ការណែនាំ​ដ៏​មាន​សារៈសំខាន់​ទៅ​លើ​គម្រោង​ការ​ទិញ ​ទុក​មុន​នេះ​ដើម្បី​លោក-អ្នក​ទទួល​បាន​ព័ត៌មាន និង​ធ្វើការ​វិនិយោគ​ដោយ​ឆ្លាតវៃ​។

តើ «​គម្រោង​ការ​ទិញ​ទុក​មុន​» មាន​ន័យ​ដូចម្តេច​?

នេះ​គឺជា​ការ​សម្តែង​នូវ​ចំណាប់​អារម្មណ៍​សម្រាប់​ការ​ជាវ​អចលនទ្រព្យ​នៅ ​ខណៈ​ពេល​មួយ​ដែល​អ្វីៗ​លោក​អ្នក​អាច​មើល​ឃើញ​បាន​គឺ​ដី​មួយ​កន្លែង និង​គម្រោង​គេហដ្ឋាន​មួយ​ប៉ុណ្ណោះ​។ លោក-អ្នក​ចុះ​កិច្ចសន្យា ឬ​កុងត្រា​មួយ​ដែល​ចង្អុល​បង្ហាញ​នូវ​តម្លៃ​ទិញ​ច្បាស់លាស់​មួយ​សម្រាប់​ដី និង​គេហដ្ឋាន​ដើម្បី​នឹង​ត្រូវ​បាន​សាងសង់​តាមរយៈ​គម្រោង​ស្ថាបត្យកម្ម​ជាក់ ​លាក់​មួយ​។

ហេតុ​អ្វី​ត្រូវ​មាន​គម្រោង​ការ​ទិញ​ទុក​មុន​?

ការ​ចូល​ទៅ​ក្នុង​ដំណាក់កាល​គ្រោង​ទុក​នៃ​ការ​វិនិយោគ​មួយ​អាច​ផ្តល់​ឲ្យ ​អតិថិជន​ទាំងឡាយ​នូវ​ឱកាស​ក្នុង​ការ​ទទួល​យក​នូវ​ជម្រើស​ចំណែក​ដី ឬ​យូនីត​ដ៏​ល្អ​បំផុត​នៅ​ក្នុង​អនាគត​នៃ​អគារ​ណា​មួយ​។

បន្ថែម​ពី​លើ​នេះ​គម្រោង​ការ​ទិញ​ទុក​មុន​អាច​ផ្តល់​បាន​នូវ​ជម្រើស​ការ​ បញ្ជា​ទិញ​កម្រិត​ខ្ពស់​មួយ​ដោយ​រាប់​បញ្ចូល​នូវ​ការ​ផ្លាស់ប្តូរ​គម្រោង​ ជាន់​នៃ​អគារ​ការ​រួម​បញ្ចូល​គ្នា​នូវ​យូនីត​ជាប់​គ្នា​ចំនួន​ពីរ​ទៅ​ជា​ យូនីត​មួយ​មាន​ផ្ទៃ​ក្រឡា​ធំ​ជាង​មុន និង​ការ​សម្រេច​ចិត្ត​ជា​លម្អិត​បន្ថែម​ទៀត​ដូចជា​ការ​បំពាក់​ប្រភេទ​គ្រឿង​ សម្ភារ​ប្រើប្រាស់​ជាច្រើន​។ ទោះ​ជា​យ៉ាង​ណា​អតិថិជន​ក៏​មាន​ការ​ត្អូញត្អែរ​ហើយ​តែង​ប្រាថ្នា​ចង់​បាន​ នូវ​លទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ភាព​លម្អិត​នៃ​សំណង់​គឺ​តែងតែ​មាន​ការ​ សប្បាយ​ចិត្ត​បំផុត​ជាមួយ​នឹង​ការ​ជាវ​មួយ​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ ដំណាក់​កាល​មួយ​នេះ​។ វា​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បាន​ពិតប្រាកដ​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន។

អតិថិជន​ក្រៅ​គម្រោង​ទាំងឡាយ​ក៏​ប្រហែលជា​ទទួល​បាន​នូវ​ការ​បញ្ចុះ​តម្លៃ ​ជាច្រើន​ទៅ​លើ​តម្លៃ ឬ​ក៏​ក្រឡេក​ឃើញ​ដ៏​ត្រឹមត្រូវ​នូវ​ការ​កើន​ឡើង​នៃ​ធនធាន​បន្ថែម​ជាង​កម្រិត ​មធ្យម​។ វិនិយោគិន និង​អ្នក​ស្ទាបស្ទង់​ទាំងឡាយ​យល់​ឃើញ​ថា​មូលហេតុ​ទាំង​ពីរ​នេះ​ហើយ​ដែល​ជា​ ភាព​ទាក់ទាញ​ជាពិសេស​គឺ​នៅ​ពេល​ដែល​អតិថិជន​ទទួល​បាន​ទាំង​ពីរ​រួម​គ្នា​។ នៅ​ទីក្រុង​ភ្នំពេញ​ការ​ជាវ​នៅ​ក្នុង​កំឡុង​ពេល​ដំបូង​នៃ​ការ​លក់​អាច​​នាំ​ ឲ្យ​មាន​ការ​កើន​ឡើង​តម្លៃ​រហូត​ដល់ ៣០ ​ភាគរយ​នៅ​ទី​បំផុត​ហើយ​អត្រា​នេះ​វា​អាច​មាន​ចំនួន​ច្រើន​ជាង ៦ ​ដង​នៃ​ការ​ជាវ​ក្រោយ​ការដ្ឋាន​ត្រូវ​បាន​ចាប់​ផ្តើម​ដែល​ជា​ធម្មតា​គឺ​ ត្រឹម​តែ​​ ៥​ ទៅ​ ១០​ ​ភាគរយ​តែ​ប៉ុណ្ណោះ​នោះ​។

បន្ថែម​លើស​ពី​នេះ​គម្រោង​ការ​ទិញ​ទុក​មុន​បែប​នេះ​អនុញ្ញាត​ឲ្យ​អតិថិជន ​ធ្វើការ​បែង​ចែក​ការ​បង់​ប្រាក់​ជា​ដំណាក់​កាលៗ​។ នៅ​ពេល​ដែល​ជាវ​នូវ​ផ្ទះ​វីឡា​មួយ​ការ​បង់​ប្រាក់​អាច​នឹង​មាន​រយៈពេល​ ចន្លោះ​ពី ១០ ​ទៅ​ ១៨ ​ខែ​។ ជាមួយ​នឹង​អគារ​ខុនដូ​វា​អាច​មាន​រយៈពេល​រហូត​ដល់ ២៤ ​ខែ​។

ជនបរទេស​ទាំង​ឡាយ​នឹង​មាន​ការ​លើក​ទឹកចិត្ត​បន្ថែម​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ​​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

យោង​តាម​ច្បាប់​ស្តីពី​ម្ចាស់​កម្មសិទ្ធិ​ជា​ជនបរទេស​ (​ឆ្នាំ​ ២០១០ )អនុញ្ញាត​ឲ្យ​ជនបរទេស​ទាំងឡាយ​ធ្វើការ​ទិញ​នូវ​ចំនួន​កំណត់​មួយ​នៃ​យូនីត​ ទាំង​ឡាយ​នៃ​អគារ​ខុនដូ​គឺ​រហូត​ដល់ ៧០ ​ភាគរយ​នៃ​យូនីត​ទាំងឡាយ​អាច​នឹង​ត្រូវ​បាន​ជាវ​ដោយ​ជនបរទេស​ដែល​ផ្តល់​​ឲ្យ ​ពួកគេ​នូវ​ប័ណ្ណកម្ម​សិទ្ធិ​ត្រឹមត្រូវ​។

តើ​ដំណើរការ​នេះ​មាន​លក្ខណៈ​ដូច​ម្តេច​?

ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ដែល​ជា​ធម្មតា​កិច្ចព្រមព្រៀង​ទាំងឡាយ​នៃ​ គម្រោង​ការ​ទិញ​ទុក​មុន​អាច​ទទួល​បាន​នូវ​ការ​ផ្តល់​ជូន​ជាពិសេស​ដោយ​ត្រូវ​ បាន​ហៅ​ថា​ដំណាក់កាល​មុន​ពេល​សម្ពោធ​។ ចំពោះ​អ្នក​វិនិយោគ​ក៏​ស្ថិត​នៅ​ក្នុង​ដំណើរការ​បញ្ជាក់​គម្រោង​ទទួល​បាន​ ការ​អនុញ្ញាត និង​ធ្វើការ​ប៉ាន់​ប្រមាណ​នូវ​ផល​ប៉ះពាល់​បរិស្ថាន​ផង​ដែរ​។ យ៉ាង​ណា​មិញ​ទោះ​ជា​នៅ​ដំណាក់កាល​ដំបូង​នេះ​ក៏ដោយ​ពូកគេ​ត្រូវការ​ថវិកា​ ដើម្បី​រុញ​ច្រាន​គម្រោង​ឲ្យ​ទៅ​មុខ​។

ដោយ​ហេតុ​ថា​ ការ​ជាវ​នៅ​ចំណុច​នេះ​រួម​បញ្ចូល​នូវ​ការ​រង់ចាំ​ពេលវេលា​វែង​ឆ្ងាយ​សម្រាប់ ​អចលនទ្រព្យ​ដើម្បី​ឲ្យ​មាន​ការ​សម្រេច និង​វា​មាន​ហានិភ័យ​ច្រើន​ជាង​ដំណាក់​កាល​បន្ទាប់ៗ​ហើយ​ជា​ធម្មតា​ពួកគេ​ ផ្តល់​ជា​គ្រឿង​លើក​ទឹកចិត្ត​ជាច្រើន​ទៅ​កាន់​អតិថិជន​ដំបូងៗ​ទាំង​ឡាយ​។ បន្ថែម​ពី​លើ​ការ​បញ្ចុះ​តម្លៃ​ទាំង​នេះ​ពួកគេ​ប្រហែល​ជា​ផ្តល់​នូវ​ការ​ ធានា​នៃ​ការ​បង្វិល​ប្រាក់​ជួល​ទាំង​ឡាយ​នូវ​ជម្រើស​ហិរញ្ញវត្ថុ​ឱកាស​ ផ្សេងៗ​ក្នុង​ការ​ទទួល​បញ្ជា​ទិញ​នូវ​យូនីត​ដំបូងៗ និង​ការ​លើក​ទឹកចិត្ត​ផ្សេងៗ​ទៀត​។

តាំង​ពី​ការ​ផ្សព្វផ្សាយ​ពី​ដំបូងៗ​រហូត​មក​ដល់​ពេល​នេះ​តើ​លោក-អ្នក​ពេញចិត្ត​នូវ​អត្ថបទ​ទាំង​នេះ​​មែន​ទេ​?

ខណៈ​ពេល​ដែល​ការ​រំភើប​នេះ​លេច​ជា​រូបរាង​នៅ​ក្នុង​បរិយាកាស​ដែល​មាន​ លក្ខណៈ​ប្រកួត​ប្រជែង​មួយ​នេះ​ដូចជា​អ្វី​ដែល​អ្នក​មើល​ឃើញ​នៅ​ក្នុង​ ទីក្រុង​ភ្នំពេញ​នៅ​ក្នុង​ការ​កើន​ឡើង​នូវ​ខុនដូ និង​បុរី​ថ្មីៗ​នា​ពេល​នេះ​វា​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ ធ្វើការ​សម្រេច​ចិត្ត​ដោយ​មិន​បាន​គិត​ទុក​ជាមុន​។ នៅក្នុង​គេហទំព័រ Realestate.com.kh យើង​ខ្ញុំ​តែងតែ​សង្កត់​ធ្ងន់​ថា​លោក-អ្នក​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី ​ពិចារណា​មុន​ពេល​ធ្វើការ​ទិញ​គម្រោង​ទុក​មុន​។ ពួក​យើង​នៅ​ទី​នេះ​ដើម្បី​ជួយ​ជា​គន្លឹះ​ការ​បំភ្លឺ​ផ្លូវ​សម្រាប់​ការ​ វិនិយោគ​របស់​លោក-អ្នក​សូម​ចូល​ទៅ​ក្នុង​គេហទំព័រ www.realestate.com.kh/news ដើម្បី​ស្វែង​យល់​បន្ថែម​នៅ​ថ្ងៃ​នេះ​៕

 

ថ្ងៃទី១៨ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment