ដំណើរ​ឆ្ពោះ​ទៅ​កាន់​ឱកាស​វិនិយោគទុន​ជាមួយ​សហគមន៍​អាស៊ាន

ដំណើរ​ឆ្ពោះ​ទៅ​កាន់​ឱកាស​វិនិយោគទុន​ជាមួយ​សហគមន៍​អាស៊ាន

ការ​ដាក់​តាំង​បង្ហាញ​បន្ទប់​របស់ The Gateway ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ថ្ងៃ​ចាប់ពី​ម៉ោង ៩:០០ ​ព្រឹក​ដល់​ម៉ោង ៦:០០ ​ល្ងាច​។ បន្ទប់​ដាក់​បង្ហាញ​នេះ​ស្ថិត​នៅ​ឯ​ក្នុង​បរិវេណ​សំណង់​អាគារ​របស់ The Gateway ផ្ទាល់​តែ​ម្តង​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ដែល​ជា​ ផ្លូវ​ចេញ​ចូល​នៃ​ចំណុច​កណ្តាល​រាជធានី​ភ្នំពេញ​។

ដោយសារ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ជា​ផ្លូវធំ ឬ​ជា​ផ្លូវ​ ចេញ-ចូល ​នៃ​ទីក្រុង​ភ្នំពេញ​វា​ក៏​ជា​ផ្លូវ​ដ៏​សំខាន់​មួយ​សម្រាប់​ភ្ញៀវ​សំខាន់ៗ​ ទាំងទ្បាយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចូល​ទីក្រុង​ជាពិសេស​មន្ត្រី​ជាន់​ខ្ពស់​ ផ្សេងៗ​រួម​ទាំង​មន្ត្រី​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅ​កាន់​ ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​។

ដោយ​ស្ថិត​នៅ​ចំ​ទីតាំង​ដ៏ល្អ​មួយ​បែប​នេះ​ហើយ​ទើប The Gateway សង្ឃឹម​យ៉ាង​មុតមាំ​ក្នុង​ការ​ផ្តល់​ជូន​នូវ​តម្រូវការ​ដ៏ចាំបាច់​ទៅ​ដល់​ អ្នក​វិនិយោគ​គ្រប់​ប្រភេទ​។

The Gateway នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ពី​ផ្ចិត​នៃ​រាជធានី​ភ្នំពេញ និង​ទីតាំង​សំខាន់ៗ​ជាច្រើន​ទៀត​ដោយ​អ្នក​គ្រាន់​តែ​ចំណាយ​ពេល​ប្រហែល​ជា ៣ ​នាទី​ដើម្បី​ជិះ​កាត់​អាគារ​ធំៗ​តែ​ប៉ុណ្ណោះ​។

វា​ស្ថិត​នៅ​តាម​ដង​វិធី​ដែល​មាន​ហាង​លក់​ទំនិញ​រាយ​ជាច្រើន មន្ទីរ ក្រសួង​សំខាន់ៗ​របស់​រដ្ឋាភិបាល ផ្សារ​ទំនើប​ធំៗ​ដែល​នឹង​ចាប់​ផ្តើម​បើក​ក្នុង​ពេល​ឆាប់ៗ​ព្រម​ទាំង​ជា​ ទីតាំង​មួយ​ដែល​សម្បូរ​ទៅ​ដោយ​សាលា​អន្តរជាតិ និង​ស្ថានទូត​ជាច្រើន​ទៀត​ផង​។

ទន្ទឹម​នឹង​នេះ​ផង​ដែរ​ក្រុមហ៊ុន​វិនិយោគទុន​ដ៏ល្បី​ប្រចាំ​ប្រទេស​ សិង្ហបុរី TA Corp បាន​កត់​សម្គាល់​ឃើញ​ថា​ប្រទេស​កម្ពុជា​គឺជា​តំបន់​ទីផ្សារ​សេដ្ឋកិច្ច​មួយ​ ដែល​កំពុង​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ប្រទេស ​កម្ពុជា ​បាន​បង្ហាញ​ពី​ការ​រីក​ដុះដាល​ផ្នែក​ចលនទ្រព្យ​ដ៏អស្ចារ្យ​ដែល​វា​រក​ចំណូល ​បាន​ទ្វេរដង​ជាប់ៗ​គ្នា​អំទ្បុង​ពេល ៤-៥ ​ឆ្នាំ​នៃ​រយៈពេល​ពី ១០ ​ឆ្នាំ​កន្លង​មក​នេះ​។

វិស័យ​ចលនទ្រព្យ​មាន​សារសំខាន់​បំផុត​ក្នុង​ទីក្រុង​ភ្នំពេញ​ដោយ​បាន​ ទាក់ទាញ​ផល​ចំណូល​បាន​មកពី​ការ​ធ្វើ​វិនិយោគទុន​ពី ៧ ​ទៅ​ ១០ ​ភាគរយ​នៃ​ថ្លៃ​ទំនិញ​។

ដោយសារ​តែ​មាន​តម្រូវការ​ដ៏ខ្លាំងក្លា​ក្នុង​ការ​ទិញ​ពី​សំណាក់​ ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ដែល​រស់​នៅក្នុង​ទីក្រុង​ភ្នំពេញ​វា​បាន​បង្ហាញ​ ឲ្យ​ឃើញ​ពី​ការ​ទុកចិត្ត និង​ភាព​វិជ្ជមាន​សម្រាប់​អ្នក​ធ្វើ​វិនិយោគទុន​ដ៏​មាន​សក្តានុពល​ដែល​បាន​ ចូលរួម​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ជំនួញ​ជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ហើយ​ ព្រម​ទាំង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ទាមទារ​តម្រូវ​ការ​សម្រាប់​ការ​ធ្វើ​ វិនិយោគទុន​បរទេស​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​។

ទន្ទឹម​នឹង​នោះ​អ្នក​វិនិយោគ​ជុំវិញ​ពិភពលោក​ទាំង​ឡាយ​ក៏​កំពុង​តែ​ចាប់​ យក​ឱកាស​ដ៏​អស្ចារ្យ​មួយ​នេះ​ដើម្បី​ទទួល​បាន​សក្តានុពល​រីកចម្រើន​ដុះដាល​ ដ៏អស្ចារ្យ​នៃ​ការ​លូតលាស់​ផ្នែក​ទីផ្សារ​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

ថ្ងៃទី១០ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment