ទស្សនៈ​របស់​លោក ហ៊ុយ​ឈ

ទស្សនៈ​របស់​លោក ហ៊ុយ​ឈួ​ង នាយក​ប្រតិបត្តិ VTrust Appraisal

នៅពេលដែល​វិស័យ​ធនាគារ​កំពុងតែ​រីកចម្រើន​ដើម្បី​ពង្រីក​​ទៅលើ​ ប្រាក់កម្ចី​ទិញ​ផ្ទះ និង​វិស័យ​កម្ចី​ដែល​អាស្រ័យ​នឹង​វត្ថុ​បញ្ចាំ យើង​ក៏​ឃើញ​មាន​សក្តានុពល​បញ្ហា​ទៅលើ​ស្ដង់ដារ​តម្លៃ​នៃ​អចលនទ្រព្យ និង​ប្រព័ន្ធគ្រប់គ្រង​ហានិភ័យ​ ដែលមាន​នៅ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ផងដែរ​។

វិបត្តិ​សេដ្ឋកិច្ច នយោបាយ ដែល​នាំ​ឲ្យ​មាន​​ពពុះ​អចលន​ទ្រព្យទូទាំង​ពិភពលោក​បានផ្តល់​នូវ​បទពិសោធ​ដ៏​ ល្អ​មួយ​ដើម្បី​រំឭក​អំពី​ការព្រួយបារម្ភ​នៅ​ពេល​បច្ចុប្បន្ន​នេះ។​ ថ្នាក់ដឹក​នាំ​នានា​នៃ​វិស័យនេះ​បាន​យល់ស្រប ៖ ការវិភាគ​ហានិភ័យ​ត្រូវ​តែ​មាន​ការពិនិត្យ​ដោយ​យក​ចិត្ដទុកដាក់​។

នេះ​គឺជា​ការណែនាំ​របស់លោក ម៉ី វ៉ាន់ អ្នកគ្រប់គ្រង​ទូទៅ​ផ្នែក​វិស័យ​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ចុះផ្សាយ​នៅក្នុង​អត្ថបទ​របស់​កាសែត​​ភ្នំពេញ ប៉ុ​សិ៍្ត កាលពី​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៥ គឺ​មួយថ្ងៃ​ក្រោយពី​សិក្ខាសាលា «​ឱកាស និង​សក្តានុពល​ហានិភ័យ​ក្នុងការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យនៅ​កម្ពុជា​» នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។

​​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ ២០០៨ ដែល​​ជះឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា និង​អាស៊ី​ទាំងមូល បាន​ផ្ដល់​ជា​មេរៀន​មួយ គឺ «​យើង​មិនត្រូវ​ឲ្យ​វា​កើតឡើង​ម្ដងទៀត​នោះ​ទេ​»។ នេះ​បើ​សម្តី​របស់គាត់​។ «ប៉ុន្តែ​តើ​យើង​ត្រូវ​ធ្វើយ៉ាងណា​ ដើម្បី​ទប់ស្កាត់​ហានិភ័យ ដែល​អាច​កើតឡើង​ចំពោះ​ប្រាក់កម្ចី​ទិញ​ផ្ទះ និង​កម្ចី​ដែល​អាស្រ័យ​នឹង​​វត្ថុ​បញ្ចាំ​នោះ​?»

​ពីបទ​ពិសោធ​របស់​ខ្ញំ (​ហ៊ុយ​ឈួ​ង​) ការ​​សម្របទៅតាម​ស្ដង់ដារ និង​វិជ្ជាជីវៈ​ក្នុង​ការដាក់​តម្លៃ​អចលនទ្រព្យ គឺជា​មធ្យោបាយ​មួយ​ដែល​ល្អ​ជាងគេ ដែល​អាច​កាត់បន្ថយ​ហានិភ័យ ដែល​ទាក់ទង​នឹង​លំនាំ​ដើម​នៃ​ប្រាក់កម្ចី ដែល​អាច​នាំទៅដល់​ការប៉ះទង្គិច​ទីផ្សារ​ហិរញ្ញវត្ថុ​កាន់តែ​ធំ​។​

​វិទ្យាស្ថាន​នៃ​អ្នក​ជួល និង​អង្កេត (RICS) ដែលជា​ស្ថាប័ន​មួយ​ត្រូវបាន​ទទួលស្គាល់​ដោយ​ពិភព​លោក ក្នុង​ការ​បង្ហាញ​វិជ្ជាជីវៈ និង​សីលធម៌ នៅក្នុង​វិស័យ​ដីធ្លី អចលនទ្រព្យ និង​ការវាយតម្លៃ​សំណង់ ដោយ​សង្កត់ធ្ងន់​ទៅលើ​ក្រឹត្យក្រម​ត្រឹមត្រូវ និង​ភាព​មាន​វិជ្ជាជីវៈ ក្នុង​ការវាយ​តម្លៃថា ជា​កត្តា​សំខាន់​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​ដែលមាន​សុខភាព​ល្អ និង​សេដ្ឋកិច្ច​នឹងនរ ក៏បង្ក​ឲ្យ​ទៅជា​មូលដ្ឋាន​ក្នុង​ការវិភាគ​ប្រតិបត្តិ​ការ ការ​សម្រេចចិត្ដ​លើ​ហិរញ្ញវត្ថុ ការ​ផ្ដល់​យោបល់​លើ​ការ​ប្រតិបត្តិ​ការ ឬក៏​ការ​អភិវឌ្ឍ ការដោះ​ស្រាយ​វិវាទ និង​ពន្ធដារ។​

​ប៉ុន្តែ​មិនមែន​ធនាគារ​ទាំងអស់​នៅក្នុង​ប្រទេស​នេះ​សុទ្ធតែ​យល់​ស្រប​ ទៅតាម​ទម្លាប់​ល្អៗ និង​ស្ដង់ដារ​នៃ​ការវាយតម្លៃ​ឡើយ​។ ទោះបីជា​ពួកគេ​គិតថា ការវាយ​តម្លៃ​អចលនទ្រព្យ​ពិតជា​មាន​សារៈ​សំខាន់​ក្នុងការ​វាយតម្លៃ​ហានិភ័យ​ ក៏ពិត​មែន តែ​មិនមែន​ពួកគេ​ទាំងអស់​សុទ្ធ​តែមាន​មធ្យោបាយ​ច្បាស់លាស់​ដើម្បី​ធ្វើ​ឲ្យ​ ប្រាកដ​សមស្រប​តាម​នោះទេ​។

ជារឿយៗ​ការ​សម្រេច​ចុះកិច្ចសន្យា​ទៅដល់​អ្នក​ដាក់តម្លៃ​ដោយ​មិន​ឯករាជ្យ និង​មិន​ប្រតិបត្តិ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌ ឬក៏​ខ្វះ​ការ​គ្របដណ្ដប់​ការធានារ៉ាប់រង ​ដែលមាន​វិជ្ជាជីវៈ​នោះឡើយ​។បញ្ហា​ទាំងនេះ​ក៏បាន​កើតឡើង​នៅ​វិស័យ​ផ្សេងៗ​ ផងដែរ​។ នៅពេល​ដែល​ធនាគារ​ជាច្រើន ហាក់​បីដូចជា​ភ្លេច​នូវ​សក្តានុពល​ហានិភ័យ ការផ្ដល់​យោបល់​របស់​​ភ្នាក់ងារ​ដែលថា ការវាយតម្លៃ​អចលន​ទ្រព្យគួរតែ​មិនមាន​ភាពលម្អៀង ឬ​មិន​ស្ថិតនៅក្រោម​ឥទ្ធិពល​ដែល​អាចនាំ​​ឲ្យ​មាន​អតិផរណា ឬ​អប្បផ​រណា​នៃ​មុខងារ​អចលនទ្រព្យព្យ​នោះឡើយ​។​

​លោក គឹម វ៉ាន់ដា អ្នកគ្រប់គ្រង​ទូ​ទៅ​នៃ​ការគ្រប់​គ្រង​ធនាគារ​ប្រចាំ​ធនាគារជាតិ​កម្ពុជា បាន​និយាយនៅ​ក្នុងសិក្ខាសាលា​​មួយ ដោយ​គាត់​បញ្ជាក់ថា ការ​ប្រតិបត្តិ​ខុស​អាច​ក្លាយទៅជា​ហានិភ័យ​ទៅដល់​ធនាគារ​ទាំងមូល រីឯ​ការបន្ថែម​ធនាគារ ដែលមាន​ការវាយតម្លៃ​ឯក​តា in-house គួរ​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​វាយតម្លៃ​ឯករាជ្យ​នានា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​នូវ​តម្លៃ​ដែល​ទទួលស្គាល់​នៃ​មុខងារ​​របស់​ អចលនទ្រព្យ​ដែល​សម​ហេតុ​សម​ផល​ដោយមាន​លក្ខណៈ​ច្បាស់លាស់ និង​ទៀត​ទាត់​។​

​ដើម្បី​រក្សា​នូវ​វិស័យ​អចលនទ្រព្យ និង​ធនាគារ​ដែលមាន​សុខភាព​ល្អ ការ​យល់​ដឹង​អំពី​ភាពទន់ខ្សោយ​នៃ​ដំណាក់​កាលៗ​ក្នុងការ​វាយតម្លៃ​អាចជួយ​ សម្រួល​បញ្ហា​បាន​។

ធនាគារកណ្តាល​នៃ​ប្រទេស​ អៀឡង់ បានចេញ​នូវ​របាយការណ៍​សិក្សាប្រចាំ​ខែ​វិ​ចិ្ឆកា ឆ្នាំ ២០១៥ ដែល​មាន​ចំណងជើង​ថា «មេរៀន វិជ្ជាជីវៈ​សង្គម អំពី​ដំណាក់កាល​វាយតម្លៃ​នៃ​វបត្តិ​​ធនាគារ​» ការកត់​សម្គាល់​ឃើញ​នូវ​ការ​កំណត់​អត្តសញ្ញាណ គោលដៅ​ចំនួន​បី​នៃ​ភាព​ទន់ខ្សោយ នៅក្នុង​ដំណើរការ​វាយ​តម្លៃ​នា​អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​នៃ​ការផ្តល់​ ប្រាក់កម្ចី​។​

ទី១ គឺជា​ចំណុចខ្សោយ​ដែល​អាច​បណ្តាលមកពី​អត្ថន័យ​មិន​ ត្រឹមត្រូវ និង​មិន​សមស្រប​នៃ​លក្ខខណ្ឌ​វាយតម្លៃ​ដោយ​ស្ថាប័ន​ដែល​ផ្តល់​ប្រាក់កម្ចី ដូច្នេះ​នាំ​ឲ្យ មានការ​វាយតម្លៃ​បន្ទាប់​មិន​គ្រប់គ្រាន់ និង​ កង្វះ​ការយល់ដឹង​ពី​ការវាយ​តម្លៃនោះ។​

ទី២ វា​អាចជា​លទ្ធផល​នៃ​ដំណាក់កាល និង​ស្តង់ដារ​វាយតម្លៃ​មិន​គ្រប់គ្រាន់ ឬក៏​មិន​យកចិត្តទុកដាក់​ចំពោះ​ការ​សម្របសម្រួល​ទៅតាម​កាលៈទេសៈ​នោះ​។​

ទី៣ គឺជា​ចំណុច​ខ្សោយ​ដែល​អាចជា​លទ្ធផល​នៃ​កង្វះ​ការ​ ទទួលស្គាល់​អំពី​សារៈ​​សំខាន់​នៃ​អត្ថបទ​វាយតម្លៃ ដែលជា​សាក្សី​ឯករាជ្យ ក្នុងការចៀសវាង​ពី​ហានិភ័យ​ដ៏​មាន​ប្រសិទ្ធភាព​។ ធនាគារ​មួយ​ចំនួនធំ​មិនបាន​យកចិត្ត​ទុកដាក់​ចំពោះ​សារៈសំខាន់​នៃ​ការវាយ​ តម្លៃ​ឯករាជ្យ និង​របាយការណ៍​វាយតម្លៃ ដែលជា​ឯកសារ​ចម្បង​ជា​គ្រឹះ​ដែល​ពួក​គេអាច​ជម្នះ​ហានិភ័យ​បាន​នោះទេ​។ ក្រៅ​ពី​កំណត់សម្គាល់​នូវ​ទីតាំង​នៃ​ចំណុច​ខ្សោយ​​នានា ការសិក្សា​នេះ​ក៏បាន​ឆ្លុះ​បញ្ចាំង​ទៅលើ​បញ្ហា​សំខាន់ៗ​មួយចំនួន ដែល​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​គួរតែ​យក​ចិត្តទុក​ដាក់​ទៅលើ​ដំណើរ​ការ​ វាយតម្លៃ​អចលនទ្រព្យ ដូចជា​បញ្ហា​នៃ​ទំនាស់​នៃ​មហិច្ឆតា គណៈ​គ្រប់គ្រង​តម្លៃ និង​ការ​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ​បានមកពី​ការ​វាយតម្លៃ​មិន​ផ្លូវការ។​

​ក្នុងករណី​ជាច្រើន អ្នកផ្តល់​ប្រាក់កម្ចី​នឹង​ទទួលយក​នូវ​ការវាយតម្លៃ ដែលមាន​ស្រាប់​ដោយមាន​ការរៀបចំ​ដោយ​អ្នក​វាយ​តម្លៃ​ជំនួស​ឲ្យ​អ្នក​ខ្ចី មិនមែន​ឲ្យ​ស្ថាប័ន​ផ្តល់​​​កម្ចី​ឡើយ​។ ក្នុងករណីនេះការសិក្សា​ក៏​បាន​ណែនាំ​ថា តួនាទី​ក្នុងការ​គាំពា​របស់​អ្នកវាយតម្លៃ គឺ​ចំពោះ​ស្ថាប័ន​ផ្តល់​កម្ចី និង​គួរតែ​ត្រូវបាន​សង្កត់ធ្ងន់​ដោយ​ស្ថាប័ន​នេះ ដោយ​រួមទាំង​ការណែនាំ​ជា​លិខិតស្នាម​សម្រាប់​អ្នកវាយតម្លៃ​សម​ស្រប​ទៅតាម​ លក្ខខណ្ឌ​ចូលរួម​ច្បាស់លាស់​។ របាយការណ៍​វាយតម្លៃ​គួរតែ​ចាំ​បាច់​រាយការណ៍​ទៅ​ស្ថាប័ន​កម្ចី ដែល​ផ្តល់ប្រាក់កម្ចី​នានា​ដើម្បី​បញ្ចៀស ឬក៏​ងាយ​គ្រប់​គ្រង​រវាង​អ្នកវាយតម្លៃ និង​អ្នក​ខ្ចី ឬ​ម្ចាស់​អចលនទ្រព្យ​។​

​នៅពេល​ដែល​យើង​និយាយ​ពី​គណៈ​គ្រប់គ្រង​ការវាយតម្លៃ ការសិក្សា​នេះ បាន​សម្គាល់​ឃើញ​មាន​ភាពទន់ខ្សោយ​មួយ​ចំនួន​​នៃ​ការប្រតិបត្តិ​របស់​ស្ថាប័ន ​កម្ចី ដែល​​រួមមាន ​ការតែងតាំង​អ្នកវាយ​តម្លៃ​ដោយ​មិនមាន​សមត្ថភាព​គ្រប់គ្រាន់ ដោយ​មិនមាន​ភស្តុតាង​គ្រប់គ្រាន់ និង​ការ​ធានារ៉ាប់រង ដែលពុំមាន​វិជ្ជាជីវៈ រួម ទាំង​មិនមាន​ការពិនិត្យ​ឡើងវិញ ឬ​មិន មាន​ភាព​​គ្រប់គ្រាន់​ពី​សមាជិក​គណៈ​គ្រប់ គ្រង ឬ​ដោយ​មូលដ្ឋាន​ច្បាស់លាស់​ថា ពួក​គេជា​អតិថិជន​នៃ​ធនាគារ​នោះ​។​

​ជារួម ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាស​ហិរញ្ញវត្ថុ​ល្អ ធនាគារ​គួរតែ​សម្រប​តាម​ការ​វាយតម្លៃ​ដែល​ល្អ​ត្រឹមត្រូវ​ពី​ដំណើរ​ ការប្រតិបត្តិ​ផ្សេងៗ និង​ស្តង់ដា​នានា​។​

​ប្រព័ន្ធ​វាយតម្លៃ​ដែលមាន​ស្តង់ដា​រល្អ​ជាង​គេ​ពីរ​ដែល​បាន​ណែនាំ​ដោយ​ របាយ ការណ៍​នៃ​ការសិក្សា. មាន ស្តង់ដា​រវាយ​តម្លៃ​អន្តរ​ជាតិ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សៀវភៅ​ស និង​ស្តង់ដា​រវាយតម្លៃ RICS ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​សៀវភៅ​ក្រហម​។​

​ទោះបីជា របាយការណ៍​សិក្សា​នេះ​ហាក់​ដូចជា ដើម្បី​បញ្ជាក់​បន្ថែមទៀត​ទៅលើ​បទពិសោធ និង​កម្មវិធី​នៅក្នុង​ការកំណត់ នៅ​ខាងក្រៅ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្តី វា​មិន​ធ្វើឱ្យមាន​ភាពខុសគ្នា​ឡើយ​ចាប់​តាំង​ពី​មាន​ចលនា​សកល​ភាវូបនីយកម្ម ដោយបាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ស្ទើរតែ​ទាំងអស់​នៅលើ​ពិភពលោក បាន​ចូលទៅ​ក្នុង​ស្តង់ដារ​មួយ ត្រូវបាន​អនុវត្ត​សម្រាប់​ការងារ​ទាំងឡាយ និង​សំខាន់​ជាង​នោះ គឺ​ធនាគារ​កណ្តាល​ទាំងអស់​គួរ​ជា​កម្មវត្ថុនៃ​គណៈកម្មាធិការ Basel លើ​ការ​គ្រប់គ្រង​ធនាគារ ដែល​គួរ​ដាក់បញ្ចូល​ទៅ​ក្នុង​ការអនុវត្ត​ស្តង់ដារ​ធនាគារ​ល្អ​បំផុតទាំង​អស់ ​។​

​មានការ​អះអាងថា សមាគម​វាយ​តម្លៃអចលនវត្ថុ កំពុងធ្វើការ​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ឧស្សាហ​កម្មនេះ​។ សមាគម​អ្នកវាយ​តម្លៃ​អចលនទ្រព្យ​កម្ពុជា (CVEA) ដែល​តំណាងឱ្យ​ការវាយតម្លៃ​របស់​ប្រទេស និង​ឧស្សាហ​កម្មនេះ បាន​ចាត់វិធានការ​អចលនទ្រព្យ​ដើម្បី​កំណត់​តម្លៃ អប្បបរមា​លើ​ថ្លៃ​ដែល​ត្រូវ​បង់​សម្រាប់​ឧស្សាហ​កម្មនេះ​។ ថ្លៃ​អប្បបរមា អាចជួយ​ការពារ​ក្រុមហ៊ុន​វាយតម្លៃ​ពីការប្រកួតប្រជែង​ថ្លៃ ហើយក៏​ត្រូវបាន​សម្រប​សម្រួល​គុណភាព​នៃ​ការវាយ​តម្លៃ ចុងក្រោយ​ផងដែរ​។​

​លោក សឹម ហ៊ុយ​ឈួ​ង ជា​អគ្គនាយក​នៃ VTrust Appraisal Co., Ltd. គំនិត និង​មតិ​ទាំងឡាយ​ដែល​បានបង្ហាញ​ក្នុង​អត្ថបទ​នេះ គឺជា​គំនិត​របស់​អ្នកនិពន្ធ និង​មិន​ប្រាកដថា អាច​តំណាង​ឲ្យ​ជំហរ​ផ្លូវការ​របស់ VTrust Appraisal Co., Ltd. នោះឡើយ​៕

មានស្តង់ដា​រវាយ​តម្លៃ​​អន្តរ​ជាតិ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ​ជា​សៀវភៅ​ស និង​ស្តង់ដា​រវាយតម្លៃ RICS ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​សៀវភៅ​ក្រហម​។​

ទោះបីជា របាយការណ៍​សិក្សា​នេះ​ហាក់​ដូចជា ដើម្បី​បញ្ជាក់​បន្ថែមទៀត​ទៅលើ​បទពិសោធ និង​កម្មវិធី​នៅក្នុង​ការកំណត់ នៅ​ខាងក្រៅ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្តី វា​មិន​ធ្វើឱ្យមាន​ភាពខុស គ្នា​ឡើយ​ចាប់​តាំង​ពី​មាន​ចលនា​សកលភាវូបនីយកម្ម ដោយបានធ្វើ ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ស្ទើរតែ​ទាំងអស់​នៅ លើ​ពិភពលោក បាន​ចូលទៅក្នុង​ស្តង់ដារ​មួយ ត្រូវបាន​គេ​អនុវត្ត​សម្រាប់​ការងារ​ទាំងឡាយ និង​សំខាន់​ជាង​នោះ គឺ​ធនាគារកណ្តាល​ទាំងអស់​គួរ​ជា​កម្មវត្ថុនៃ​គណៈកម្មាធិការ Basel លើ​ការ​គ្រប់គ្រង​ធនាគារ ដែល​គួរ​ដាក់បញ្ចូល​ទៅ​ក្នុង​ការអនុវត្ត​ស្តង់ដារ​ធនាគារ​ល្អ​បំផុតទាំង​អស់ ​។​

​មានការ​អះអាងថា សមាគមអ្នក​​វាយ​តម្លៃអចលនវត្ថុ កំពុងធ្វើការ​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ឧស្សាហ​កម្មនេះ​។ សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​កម្ពុជា​(CVEA) ដែល​តំណាងឱ្យ​ការវាយតម្លៃ​របស់​ប្រទេស និង​ឧស្សាហ​កម្មនេះ បាន​ចាត់វិធានការ​អចលនទ្រព្យ​ដើម្បី​កំណត់​តម្លៃ អប្បបរមា​លើ​ថ្លៃ​ដែល​ត្រូវ​បង់​សម្រាប់​ឧស្សាហ​កម្មនេះ​។ ថ្លៃ​អប្បបរមា អាចជួយ​ការពារ​ក្រុម ហ៊ុន​វាយតម្លៃ​ពីការប្រកួតប្រជែង​ថ្លៃ ហើយក៏​ត្រូវបាន​សម្រប​សម្រួល ​គុណភាព​នៃ​ការវាយតម្លៃជា​ចុង ក្រោយ​ផងដែរ​៕​

លោក សឹម ហ៊ុយ​ឈួ​ង ជា​អគ្គ នា​យក​ប្រតិបត្តិ VTrust Appraisal Co., Ltd. គំនិត និង​​មតិ​ទាំងឡាយ​ដែល​បានបង្ហាញ​ក្នុង​អត្ថបទ​នេះ គឺជា​គំនិត​របស់​អ្នកនិពន្ធ (ហ៊ុយឈួង) និង​មិន​ប្រាកដថា អាច​តំណាង​ឲ្យ​ជំហរ​ផ្លូវការ​របស់ VTrust Appraisal Co., Ltd. នោះឡើយ។

ថ្ងៃទី១៨ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment