ប្រមូល​ផ្តុំ​ក្រុមហ៊ុន​វិនិយោគ​ក្នុង​ស្រុក ​ដើម្បី​ពិចារណា​ទីផ្សារ​ក្នុង​តំបន់

ប្រមូល​ផ្តុំ​ក្រុមហ៊ុន​វិនិយោគ​ក្នុង​ស្រុក ​ដើម្បី​ពិចារណា​ទីផ្សារ​ក្នុង​តំបន់

ដោយសារ​មាន​ការ​កើន​ឡើង​នៃ​តម្រូវការ​ក្នុង​សម័យ​ឌីជីថល Asian tech heavy weight ក្រុមហ៊ុន Property Guru Group បាន​ចូល​មក​ទីក្រុង​ភ្នំពេញ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ចូល​រួម​ជាមួយ​នឹង​ អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​កម្ពុជា​ដើម្បី​ពិចារណា​លើ​ឱកាស​វិនិយោគ​នៅ​ក្នុង​ តំបន់​អាស៊ី​តាមរយៈ​បណ្តាញ​រាយ​ឈ្មោះ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​អនឡាញ​របស់​ ពួកគេ​។

កម្មវិធី​នេះ​ត្រូវ​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​អ៊ិនធើខន​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ត្រូវ​បាន​សហការ​រៀបចំ​ដោយ www.realestate.com.kh ដែល​ជា​ដៃគូ​ការ​លក់​ផ្តាច់មុខ​របស់ Property Guru នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សិក្ខាសាលា​នេះ​បាន​នាំ​យក​មក​រួម​គ្នា​នូវ​ក្រុមហ៊ុន​ជាង ៥០ និង​អ្នក​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ប្រទេស​នេះ។

ក្រុមហ៊ុន Property Guru Group គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​អនឡាញ​នាំ​មុខ​គេ​នៅ​អាស៊ី​ដែល​ត្រូវ​បាន​ ប្រើប្រាស់​ដោយ​មនុស្ស​ច្រើន​ជាង ១៤ ​លាន​នាក់​ដែល​ជា​អ្នក​ទិញ​អចលនទ្រព្យ​ប្រចាំ​ខែ​។ Property Guru បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​ទីផ្សារ​សម្រាប់​ការ​ផ្សព្វផ្សាយ​អនឡាញ​ចម្រុះ​ នូវ​អចលនទ្រព្យ​នៅ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ថៃ និង​ឥណ្ឌូនេស៊ី​។

លោក Lewis Ng នាយក​គ្រប់គ្រង Property Guru របស់​ប្រទេស​សិង្ហបុរី​ជឿ​ជាក់​ថា​នេះ​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ពី​ការ​រីក ​លូតលាស់​របស់​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​ក៏​ដូចជា​ការ​ចង្អុល​បង្ហាញ​ពី​ សក្តានុពល​ក្នុង​ការ​រួម​បញ្ចូល​នៅ​ក្នុង​តំបន់​។

លោក Ng បាន​បន្ត​ថា​៖ «ទីផ្សារ​របស់​អាស៊ាន​រួម​គ្នា​គឺជា​ទ្រព្យ​សម្បត្តិ​នៃ​ហិរញ្ញវត្ថុ​អាស៊ី​ វា​បាន​កើនឡើង​ពី ៥ ភាគរយ​ទៅ ៨ ​ភាគរយ​នៅក្នុង​រយៈពេល​ប្រាំ​បី​ឆ្នាំ​ដូចជា​នៅ​ឆ្នាំ​ ២០១៤»​។

លោក​បន្ត​ថា «​ដូច្នេះ​យើង​មាន​អារម្មណ៍​ថា​មាន​អ្នក​អភិវឌ្ឍ​របស់​កម្ពុជា​មាន​លក្ខណ​ សម្បត្តិ និង​ឱកាស​ធំ​ជាង​គេ​នា​ពេល​ឥឡូវ​នេះ​។ តួលេខ​កើន​ឡើង​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ដូច្នេះ​វា​ត្រូវ​ពង្រីក​ អាជីវកម្ម​របស់​ខ្លួន​ឲ្យ​ឈាន​ដល់​វិនិយោគិន​អចលនទ្រព្យ​ពី​ទីផ្សារ​នៅ​ ក្នុង​តំបន់ និង​ក្រៅ​តំបន់​»​។

លោក Sam Yang នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ Eastlands បាន​ធ្វើការ​អះអាង​ចំណុច​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ​របស់​វិនិយោគិន​ អចលនទ្រព្យ​នៅ​ក្រៅ​ព្រំដែន​កម្ពុជា​។ លោក​បាន​ថ្លែង​នៅឯ​ព្រឹត្តិការណ៍​មួយ​ក្នុង​នាម​នៃ​សហគមន៍​អភិវឌ្ឍន៍​ក្នុង​ ស្រុក​ជាមួយ​នឹង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​ខ្លឹមសារ​៖ «[​វា​ពិតជា​មាន] ​សារៈសំខាន់​នៃ​ទីផ្សារ​អន្ដរជាតិ​សម្រាប់​អ្នក​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​ កម្ពុជា​»​។

លោក Ng បាន​បន្ថែម​ថា​អ្នក​ទីផ្សារ​សិង្ហបុរី​ផ្តល់​នូវ​ឱកាស​យ៉ាង​ធំ​ទៅ​អ្នក​ អភិវឌ្ឍ​កម្ពុជា​ដោយ​ការ​វិនិយោគ​ចេញ​ពី​ប្រទេស​សិង្ហបុរី​បាន​កើន​ឡើង ៤៩ ​ភាគរយ​នៅ​ចន្លោះ​ឆ្នាំ​ ២០១៤ និង​ឆ្នាំ​ ២០១៥ ​។

លោក Ng បាន​និយាយ​ថា​ទន្ទឹម​នឹង​នេះ​ដែរ​អនឡាញ​បាន​នាំ​យក​និន្នាការ​ទីផ្សារ​ខិត​ កាន់​តែ​ជិត​គ្នា​ខណៈ​ដែល​ការ​ជ្រៀត​ចូល​នៃ​ឌីជីថល​ក្នុង​បច្ចុប្បន្ន​នៅ​ តំបន់​អាស៊ី​អាគ្នេយ៍​មាន​កម្រិត ៤០ ភាគរយ​នៃ​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត​សកម្ម និង ១២៤ ​ភាគរយ​សម្រាប់​ការ​ជាវ​តាម​ទូរស័ព្ទ​ចល័ត​។

លោក Ng បាន​បន្ត​ថា​៖ «សម្រាប់​ខែ​មករា​ឆ្នាំ​ ២០១៦ ​នេះ​ក៏​មាន​កំណើន ១០ ​ភាគរយ និង​កើន​លើស ៤ ​ភាគរយ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០១៥ ​។ ជា​លទ្ធផល​តួលេខ​នេះ​មាន​កំណើន​យ៉ាង​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​»​។

ជាមួយ​នឹង​ការ​ប្រើប្រាស់​វេទិកា​ឌីជីថល​យ៉ាង​ខ្ពស់​បែប​នេះ​ទំនាក់​ទំនង ​ឆ្លង​ប្រទេស​របស់​ទីផ្សារ​អចលនទ្រព្យ​គឺ​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ថែម​ ទៀត​។

ដោយ​ «​រួម​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ភាព​សម្បូរ​ទ្រព្យធន​នៅ​ក្នុង​តំបន់​នេះ​ផង​ ដែរ​»។ នេះ​បើ​តាម​ការ​បង្ហាញ​របស់​លោក Ng។ «​ទីផ្សារ​ឌីជីថល និង​ទីផ្សារ​អន្ដរជាតិ​គួរ​តែ​ជា​ការ​ចាប់​ដៃ​គ្នា​ទៅវិញ​ទៅមក​ដោយសារ​វា​ បាន​នាំ​យក​សារៈសំខាន់​ខ្លាំង​ជាង​មុន​ដែល​ពុំ​ធ្លាប់​មាន​នៅក្នុង​ អាជីវកម្ម​អចលនទ្រព្យ​»​។

លោក Tom O’Sullivan នាយក​នៃ www.realestate.com.kh បាន​ថ្លែង​ថា​៖ «​យើង​បាន​សហការ​ជាមួយ Property Guru ដើម្បី​បង្កើន​បណ្តាញ​អនឡាញ​របស់​យើង​ភ្ជាប់​ជាមួយ​អ្នក​ទិញ​ដើម្បី​ឲ្យ​មាន ​សក្តានុពល​បន្ថែម​ទៀត​។ សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ​ក្រុមហ៊ុន​របស់​យើង​ចង់​ជួយ​អភិវឌ្ឍ​កម្ពុជា​ ដើម្បី​ទាញ​យក​សក្តានុពល​តាមរយៈ​ទីផ្សារ​អនឡាញ និង​បាន​ចូលរួម​ដំណើរការ​នៅ​ក្នុង​ទីផ្សារ​ថ្មី​ទាំង​មូល​ជាមួយ​នឹង​ ដំណោះស្រាយ​ទីផ្សារ​នៅក្នុង​តំបន់​»​។

លោក Ng ក៏​បាន​ប្រាប់​ដែរ​ថា​ភាព​ជា​ដៃគូ​មិន​ត្រឹម​តែ​ជា​ការ​ចែក​រំលែក​នូវ​គោលដៅ ​នៃ​ការ​រីក​លូតលាស់​របស់​ឌីជីថល​តែ​មួយ​នោះ​ទេ​តែ​វា​ក៏ «​ជួយ​ឧស្សាហកម្ម​នេះ​ក្នុង​ការ​ស្វែង​យល់​បន្ថែម​លើ​ទីផ្សារ និង​ធ្វើ​ឲ្យ​ចំណេះដឹង​ទីផ្សារ​អចលនទ្រព្យ​របស់​ពួកគេ​កាន់តែ​ប្រសើរ​ឡើង​»៕

ថ្ងៃទី២៥ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment