ពិធី​ប្រគល់​ពានរង្វាន់​ផ្នែក​អចលន​ទ្រព្យ​កម្ពុជា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ

ពិធី​ប្រគល់​ពានរង្វាន់​ផ្នែក​អចលន​ទ្រព្យ​កម្ពុជា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ

វិធីពានផ្តល់​រង្វាន់​ អចលន​ទ្រព្យ​កម្ពុជា​ឆ្នាំ ២០១៦ បង្ហាញ​ពីការ​ចែក​ពានរង្វាន់​ក្នុងឧស្សាហកម្ម​អចលនទ្រព្យ​អន្តរជាតិ​ដំបូង​ គេ​ដែល​ត្រូវបាន​ប្រារព្ធឡើង​នៅ​កម្ពុជា​។

កម្មវិធី​ប្រគល់​ពានរង្វាន់ និង​អាហារ​ពេល​ល្ងាច នឹង​ត្រូវ​បាន ប្រារព្ធ​ធ្វើឡើង​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ នេះ​នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra។​

ស៊េរី «​ពានរង្វាន់​អចលនទ្រព្យ​ទ្វីបអាស៊ី​» បានចាប់ផ្តើម​នៅ​ ក្នុងប្រទេស​ថៃ​នៅ​ឆ្នាំ ២០០៥ ហើយ​បាន​ពង្រីក​ទៅដល់​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​នេះ​នៅក្នុង​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ចិន មីយ៉ាន់​ម៉ា ឥណ្ឌូនេស៊ី កម្ពុជា និង​វៀតណាម​។

​ពានរង្វាន់​នេះស្វែងរក​នូវការ​ផ្តល់​រង្វាន់​ដល់​ប្រតិបត្តិករ​នៅ​ក្នុង ​ឧស្សាហកម្ម​អចលនទ្រព្យ​នៅ​អាស៊ី ដែលមាន​សមត្ថភាព​ខ្ពស់​រួមមាន​ផ្នែក​សាងសង់ ការអភិវឌ្ឍ ស្ថាបត្យកម្ម និងរចនា​ផ្ទៃ​ខាងក្នុង។ សម្រាប់​ពានរង្វាន់​នៅ​ឆ្នាំនេះ កម្ពុជា​បាន​សម្លឹង​ឃើញថា មាន​ប្រភេទ​អ្នក​ឈរឈ្មោះដូចជា «អ្នក​អភិវឌ្ឍ​ល្អ​បំផុត​» «​ខុនដូ​ល្អ​បំផុត» «​អ្នក​អភិវឌ្ឍ​លំនៅឋាន​ល្អ​បំផុត​» «​ការអភិវឌ្ឍចម្រុះ​ល្អ​បំផុត​» «​សណ្ឋាគារ​ល្អ​បំផុត​» និង «អាផាត​មិនមាន​សេវាកម្ម​ល្អ​បំផុត​»​។​

ក្រុមហ៊ុន​មួយចំនួន​ដែល​ត្រូវ​បាន​ជ្រើសតាំង​សម្រាប់​ការប្រកួត​ដើម្បី​ ទទួល​ពានរង្វាន់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​រួមមាន បុរីប៉េង​ហួត​គ្រុប ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជាលីមិត​ធីត (OCIC) ក្រុមហ៊ុន Torreya Asset Holdings Co., Ltd. វីឡា​អរគីដេ លីមីតធីត និង​ក្រុមហ៊ុន Spring CJW Development Pte លីមិតធីត និង​អា​ផាតមេន Maline លីមិតធី​ត ក្រុមហ៊ុន​ទាំងនេះ​គឺ​គ្រាន់តែ​ជា​ការលើក​ឡើង​ត្រឹម​ពីរបី​ឈ្មោះ​ប៉ុណ្ណោះ​។

លោក Simon Griffiths នៃ​ក្រុមហ៊ុន CBRE ដែលជា​ប្រធាន​គណៈវិនិច្ឆ័យ​នៅ​ក្នុងកម្មវិធី​ប្រគល់​ ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ ២០១៦ នេះ បាន​និយាយថា​ ៖ «អ្នកចូលរួម​ចំនួន ២៥០ ក្នុងនោះ​មាន​អ្នកជំនាញ​អចលន​វត្ថុ អ្នក​អភិវឌ្ឍ អ្នក​រចនា ស្ថាបត្យករ និង​អ្នកពិគ្រោះ​យោបល់​លំដាប់​ជួរមុខ ដែល​ស្ថិតក្នុង​សាល​តែមួយ នឹង​ក្លាយទៅជា​ឱកាស​យ៉ាង​ល្អមួយ​សម្រាប់​ឧស្សាហ​កម្មនេះ​»​។​

លោក Griffiths បន្ថែមថា​ ៖ «ប្រសិនបើ​អ្នកវិនិយោគ​ដែល​អាច​សម្គាល់​ខ្លួនឯង​តាមរយៈ​ការ​អភិវឌ្ឍ​ប្រកប​ ដោយ​ភាព​ច្នៃប្រឌិត និង​គុណភាព​ពិតប្រាកដ​ពី​ការ​រចនា និង​ស្ថាបត្យកម្ម​ ដល់ការ​សាងសង់​នោះ ការប្រតិបត្តិ និង​ការ​ចាត់ការ ក៏ដូចជា​ការ​ឈ្នះ​ពានរង្វាន់​ឯករាជ្យ​នោះ វា​នឹង​អាចជួយ​ឲ្យ​អ្នកប្រើប្រាស់​ទាំងអស់​​ដើម្បី​កំណត់​លក្ខណសម្បត្តិ​ ទាំងនោះ ​នោះ​គឺជា​រឿង​មួយ​ល្អ​សម្រាប់​អ្នក​អភិវឌ្ឍ និងក្រុមហ៊ុន​រចនា​»​។

​ពានរង្វាន់​នេះ ត្រូវបាន​គេ​និយាយថា មាន​ប្រព័ន្ធ​មួយ​ប្រកប​ដោយ​តម្លាភាព​យ៉ាង​ពេញលេញ​ក្នុងការ​វិនិច្ឆ័យ ដែលមាន​ការធ្វើ​សវនកម្ម​ដោយ​ក្រុមហ៊ុន BDO ដែលជា​បណ្តាញ​គណនេយ្យ​ភាពធំ​បំផុត​របស់​ពិភពលោក​។

អ្នក​ចូលរួម​ប្រកួត​ទាំងអស់ ត្រូវ​បាន​តែងតាំង​ដោយ​ភាគី​ទីបី​រួមមាន​មិត្តភក្តិ អ្នកជំនាញ និង​អ្នកប្រើប្រាស់ ហើយ​បើ​មានសិទ្ធិ​ស្រប​ច្បាប់​ហើយ នឹង​ត្រូវបាន​វិនិច្ឆ័យ​យ៉ាងហ្មត់ចត់ និង​ដោយ​ស្មើភាព​គ្នា​ ពី​សំណាក់​ក្រុមអ្នកជំនាញ​ឯករាជ្យ​មួយ​ របស់​អ្នកជំនាញ​នៅ​ក្នុងឧស្សាហ​កម្មនេះ​។​ ខណៈពេល​ដែល​វាធ្លាប់​ត្រូវ​បានគ្រប់គ្រង​ដោយ​ក្រុមហ៊ុន Ensign Media ដែលជា​ក្រុមហ៊ុន​បោះពុម្ព​ផ្សាយ​អចលនទ្រព្យ «Property Report»។

ថ្មីៗ​នេះ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​នៅអាស៊ី រួមជាមួយ​ទស្សនា​វដ្តី Property Report និង​កម្មវិធី Property Report Congress បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Property Guru Group ដែល​ត្រូវបាន​ក្រុមហ៊ុន​ផ្សព្វផ្សាយ​អលន​ទ្រព្យ​ធំបំផុត​នៅ​អាស៊ី​ទិញ​យក​ ទាំងស្រុង​ហើយ។​

លោក Lewis Ng នាយក​គ្រប់គ្រង​ក្រុមហ៊ុន Property Guru សិង្ហ​បុរី និយាយថា​ ៖ «ក្រុមហ៊ុន Property Guru ទទួលស្គាល់​នូវ​គុណភាព​នៃការ​អភិវឌ្ឍ​របស់​កម្ពុជា ដូច្នេះតាមរយៈ​ការ​គ្រប់គ្រង​លើ​កម្មវិធី​ពាន​រង្វាន់​អចលនទ្រព្យ​អាស៊ី ដែលជា​កម្មវិធី​ពានរង្វាន់​អចលន​ទ្រព្យ​ដ៏ធំ និង​ល្បីល្បាញ​នៅក្នុង​តំបន់​នោះ យើងបាន​នាំយក​កម្មវិធី​នេះ​មក​បង្ហាញ​កម្ពុជា ​ជាមួយ​ការបើកសម្ពោធ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ ២០១៦ ដើម្បី​ទទួលស្គាល់​ពី​គុណភាព​នៅក្នុង​ឧស្សាហ​កម្មនេះ​»។

​លោក Terry Blackburn នាយក​គ្រប់គ្រង និង​ជា​ស្ថាបនិក​នៃ​កម្មវិធី​ពានរង្វាន់​នេះ និយាយ ថា ៖ «​បើទោះបីជា​ប្រទេស​កម្ពុជា គឺជា​ទីផ្សារ​តូចក្តី ប៉ុន្តែ ទីផ្សារ​នេះ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​សមនឹង​ទទួលបាន​ការ​ទទួល​ស្គាល់​បែបនេះ»។​

លោក Blackburn បន្ថែមថា៖ «​ការប្រកួត​ប្រជែង​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ប្រគល់ជូន​ជយលាភី​នូវ​រង្វាន់ដ៏ធំនោះ​គឺ​ជា​ឱកាស​សម្រាប់​បង្ហាញ​គម្រោង ​ថ្មីៗរបស់​ពួក​គេ នៅឯ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​អាគេ្នយ៍​នា​វគ្គ​ចុងក្រោយ ដែល​នឹង​រៀបចំ​ធ្វើឡើង នៅ​ប្រទេស​សិង្ហបុរី នៅ​ខែវិច្ឆិកា​ខាង​មុខ»​៕

ថ្ងៃទី២៥ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment