ពិធី​សម្ពោធ​ជា​ផ្លូវការ​របស់ The Gateway

ពិធី​សម្ពោធ​ជា​ផ្លូវការ​របស់ The Gateway

The Gateway គឺជា​គម្រោង​របស់​ក្រុមហ៊ុន TA Corporation Ltd., មាន​កិត្តិយស​ប្រកាស​ពី​ការ​សម្ពោធ​ជា​​ផ្លូវការ​អំពី​គម្រោង​របស់​ខ្លួន​នៅ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​ទី​ ២៨ ខែ​កុម្ភៈ​នេះ។

ពិធី​សម្ពោធ​នេះ​នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ការិយាល័យ​ បន្ទប់​បង្ហាញ​របស់ The Gateway នៅលើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​នៅ​ជាប់​ជាមួយ​នឹង​ការដ្ឋាន​សាងសង់​ដែល​កំពុង ​ស្ថិត​នៅ​ក្នុង​វគ្គ​ទី​មួយ​នៃ​ដំណើរការ​សាងសង់​របស់​ខ្លួន​។

មហាវិថី​សហព័ន្ធ​រុស្ស៊ី​ជា​វិថី​សំខាន់​មួយ ឬ​ជា​ផ្លូវ​ចេញ-ចូល​ទៅ​មក​រាជធានី​ភ្នំពេញ​។ វា​ជា​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ភ្ញៀវ​ពិសេសៗ​ដែល​ធ្វើ​ដំណើរ​ចេញ និង​ចូល​ទៅ​ក្នុង​ទីក្រុង​ជាពិសេស​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅកាន់​ការិយាល័យ​ របស់​លោក​នាយក​រដ្ឋមន្ត្រី​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ ដោយ​មាន​ទីតាំង​នៅ​លើ​សរសៃ​ឈាម​មួយ​ដ៏សំខាន់​របស់​ទីក្រុង​ភ្នំពេញ The Gateway ធានា​ថា​ប្រាកដ​ជា​មាន​នូវ​ការ​កើនឡើង​នៃ​តម្លៃ​សម្រាប់​អ្នក​វិនិយោគទុន​ ទាំងឡាយ​។

ពិធី​សម្ពោធ​នៅ​ថ្ងៃ​អាទិត្យ​នឹង​ត្រូវ​បាន​ចូលរួម​ដោយ​អ្នក​ជំនួញ និង​អ្នក​នយោបាយ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ជាច្រើន​រូប​ហើយ​យើង​រំពឹង​ថា​នឹង​ មាន​ភ្ញៀវ​ចំនួន ៥០០ ​នាក់​នៅ​ក្នុង​ពិធី​នោះ​។ គ្រប់ៗ​គ្នា​រួម​ទាំង​សាធារណជន​ទូទៅ​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​​ចូលរួម​ផង​ ដែរ​។

អង្គពិធី​នឹង​ចាប់ផ្តើម​ពី​ម៉ោង ៧:៣០ ​នាទី​ហើយ​ចាប់​តាំងពី​ម៉ោង ១២ ​ថ្ងៃ​ត្រង់​ទៅ​បន្ទប់​បង្ហាញ​នឹង​ត្រូវ​បាន​គេ​បើក​ជា​សាធារណៈ​។ បន្ទប់​បង្ហាញ​របស់ The Gateway បើក​ជា​រៀងរាល់​ថ្ងៃ​ពី​ម៉ោង ៩ ​ព្រឹក​ដល់​ម៉ោង ៦ ​ល្ងាច​។

ការ​សម្ពោធ​របស់​គម្រោង The Gateway គឺជា​ជំហាន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​សហគមន៍​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា​ ហើយ​វា​ក៏​តំណាង​​ឲ្យ​គម្រោង​ធំ​ទី​មួយ​របស់ TA Corporation នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ជា​រាជធានី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ ដែរ​។

គម្រោង​នេះ​តំណាង​ឲ្យ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​នេះ​ហើយ​វា​ក៏​ជា​ការ​ចាប់​ផ្តើម​នៃ​ឆន្ទៈ​ ធំ​មួយ​របស់ TA Corporation ក្នុង​ការ​អភិវឌ្ឍន៍​ទីផ្សារ​អចលនទ្រព្យ​របស់​កម្ពុជា​នាពេល​អនាគត​ផង​ដែរ​។

ក្នុង​នាម​ជា​អ្នក​សាងសង់ និង​វិនិយោគទុន​លើ​អចលនទ្រព្យ​កេរ្តិ៍ឈ្មោះ​របស់ TA Corporation ជា​​អ្នក​សាងសង់​អចលនទ្រព្យ​ដែល​គេ​ចង់​បាន​ដោយសារ​តែ​គុណភាព និង​ភាព​ឥតខ្ចោះ​របស់​គេ។ ក្រុមហ៊ុន​នេះ​បាន​ទទួល​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយសារ​ការ​ខិតខំ​ ប្រឹងប្រែង​របស់​ពួកគេ​នៅ​តំបន់​អាស៊ី​នៅ​អំឡុង​ពេល ៤ ទសវត្សរ៍​កន្លង​មក​នេះ​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ម៉ៅការ​សំណង់​នៅ​ប្រទេស​សិង្ហបុរី TA Corp បាន​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស​នៅ​អំឡុង​ពេល ៤០ ឆ្នាំ​ចុងក្រោយ​នេះ​ដែល​ត្រូវ​បាន​គេ​រាប់​ចូល​ជា «​ក្រុមហ៊ុន​សំណង់ tier-1» ដែល​ជា​កម្រិត​ខ្ពស់​បំផុត​សម្រាប់​ស្តង់ដារ​សំណង់​របស់​ប្រទេស​សិង្ហបុរី​។ ប្រការ​នេះ​អាច​ឲ្យ​ពួកគេ​ក្លាយ​ជា​អ្នក​សាងសង់​អចលនទ្រព្យ​ដែល​មាន​ កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ហើយ​ក៏​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ ខ្លាំង​ជាង​មុន​នៅ​ខាង​ក្រៅ​ព្រំដែន​នោះ​ផង​ដែរ​។

ក្រុមហ៊ុន TA Corp បាន​សង្កេត​ឃើញ​ពី​ការ​កើន​ឡើង​នៃ​តម្រូវការ​សម្រាប់​គេហដ្ឋាន​ដែល​មាន​ គុណភាព​ខ្ពស់​នៅ​កម្ពុជា​ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​។ ការ​ចង់​បាន​ខុនដូ​ដែល​មាន​ទីកន្លែង​ល្អ និង​មាន​គុណភាព​ខ្ពស់​តែងតែ​លើស​ពី​ចំនួន​ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​។ នេះ​ហើយ​គឺជា​ផ្នែក​មួយ​នៃ​ទីផ្សារ​ដែល​ការអភិវឌ្ឍ​ប្រើប្រាស់​ចម្រុះ​របស់ The Gateway មាន​សមត្ថភាព​ក្នុង​ការ​បំពេញ​បន្ថែម​៕

 

ថ្ងៃទី២៥ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment