ភ្នាក់ងារ​អចលនទ្រព្យ​ក្នុង​ស្រុក​ខ្លះ​កំពុង​ពិចារណា​ពី​ការ​ប្រើប្រាស់​ស្លាក​យីហោ​ក្រុមហ៊ុន​អន្តរជាតិ

ភ្នាក់ងារ​អចលនទ្រព្យ​ក្នុង​ស្រុក​ខ្លះ​កំពុង​ពិចារណា​ពី​ការ​ប្រើប្រាស់​ស្លាក​យីហោ​ក្រុមហ៊ុន​អន្តរជាតិ

ស្ថិត​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម​​ដូច​បច្ចុប្បន្ន​នេះ​មាន​ អាជីវកម្ម​ជាច្រើន​បាន​ព្យាយាម​ស្វែងរក​ការ​ចង​សម្ព័នភាព​ជាមួយ​ដៃគូ​ជា​ អន្តរជាតិ ឬ​ក៏​ទិញ​យក​សិទ្ធិ​​ប្រើ​ស្លាក​យីហោ ឬ​ក៏​បណ្តាញ​របស់​ភាគហ៊ុន​ពី​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​មាន​កេរ្តិ៍ឈ្មោះ​ ល្បី​លើ​ឆាក​អន្តរជាតិ​ដើម្បី​ឆ្លៀត​ឱកាស​ខំ​ពង្រីក​អាជីវម្ម​របស់​ខ្លួន​ តាមរយៈ​កិត្តិនាម​ជា​អន្តរជាតិ​នោះ។ ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ភ្នាក់ងារ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ ចំនួន​បាន​ធ្វើការ​ពិចារណា និង​ផ្អាក​ការ​ប្រើប្រាស់​ស្លាក​យីហោ​អន្តរជាតិ​មក​ជា​​អាជីវកម្ម​លក្ខណៈ​ ក្នុង​ស្រុក​ដោយ​ឯករាជ្យ​ជា​ធម្មតា​វិញ​។

លោក ងួន ឆាយលាង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចនលនទ្រព្យ Ratanaka Realty បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​របស់​លោក​ធ្លាប់​បាន​ទិញ​សិទ្ធិ​ក្នុង​ការ​ ប្រើប្រាស់​ស្លាក​យីហោ​ (Franchise) របស់​ក្រុមហ៊ុន Century21 កាលពី​ឆ្នាំ​ ២០១៤ ហើយ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ក៏​បាន​ផ្អាក​​ការ​ប្រើប្រាស់ Franchise វិញ​ដែរ​។

លោក​បន្ត​ថា «​មូលហេតុ​គឺ​ដោយសារ​ក្រុមហ៊ុន Ratanaka Realty ធ្វើ​អាជីវកម្ម​ផ្តោត​តែ​ទៅ​លើ​អតិថិជន​ក្នុង​ស្រុក​ដែល​មាន​​ប្រាក់​ចំណូល​ ពី​មធ្យម​ឡើង​ទៅ​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​អតិថិជន​របស់​​​យើង​មាន​ភាព​ ស្ទាក់ស្ទើរ​ពួកយើង​ក៏​ផ្អាក​ការ​ប្រើប្រាស់​ស្លាក​​សញ្ញា​អន្តរជាតិ​នេះ​ទៅ ​វិញ​»​។

លោក​បន្ថែម​ថា​៖ «​ដំណើរការ​ផ្អាក​នោះ​អត់​មាន​បង្ក​បញ្ហា​អ្វី​ទេ​ព្រោះ​យើង​មាន​ហេតុផល​ ត្រឹមត្រូវ​ជូន​ដំណឹង​ទៅ​គេ​ (​ក្រុមហ៊ុន​ដើម- Master Brand)»​។

ដោយ​បដិសេធ​មិន​ប្រាប់​អំពី​ចំនួន​ទឹកប្រាក់​ដែល​ក្រុមហ៊ុន​របស់​លោក​ ត្រូវ​ចំណាយ​ប្រចាំ​ឆ្នាំ​ទៅ​ឲ្យ​ក្រុមហ៊ុន​ដើម​នោះ​លោក ឆាយលាង ក៏​បាន​រំឭក​ផង​ដែរ​ថា៖ «​ការ​ទិញ​យក​ស្លាក​យីហោ​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ​មក​ធ្វើ​អាជីវកម្ម​វា​ បាន​ជួយ​យើង​ (​ក្រុមហ៊ុន​ក្នុង​ស្រុក​) ​ជាច្រើន​ផ្នែក​ដូចជា​ជួយ​ឲ្យ​គេ​ទទួល​ស្គាល់​ក្រុមហ៊ុន​របស់​យើង​បាន​ ទូលំទូលាយ​ជាង​មុន​ធ្វើ​ឲ្យ​គេ​មាន​ទំនុក​ចិត្ត​ខ្ពស់​មក​លើ​ក្រុមហ៊ុន​របស់ ​យើង​ជាពិសេស​ទីផ្សារ​អន្តរជាតិ និង​ជាពិសេស​ក្រុមហ៊ុន​ដើម​បាន​ជួយ​បង្ហាត់​បង្រៀន​ ចែករំលែក​បទពិសោធ​ដល់​ផ្នែក​ធនធាន​មនុស្ស​របស់​យើង​ឲ្យ​មាន​ការ​យល់​ដឹង​ ខ្ពស់​អំពី​ទីផ្សារ​អចលនទ្រព្យ​»​។

លោក ឆាយលាង បន្ត​ថា៖ «ទន្ទឹម​នឹង​ការ​ដក​ខ្លួន​ចេញ​របស់ Ratanaka Realty គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​របស់​យើង​ក៏​បាន​បង្កើត​ជា​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត ​ឈ្មោះ Regent Realty ដើម្បី​ឈោង​ចាប់​យក​ទីផ្សារ​អន្តរជាតិ​ហើយ​ក្រុមហ៊ុន​ថ្មី​នេះ​វា​ចាំបាច់​ ណាស់​សម្រាប់​ការ​បន្ត​ប្រើប្រាស់​ស្លាក​យីហោ​របស់ Century21 ព្រោះ​យើង​ត្រូវ​នាំ​យក​ផលិតផល​អចលនទ្រព្យ​ពី​ក្នុង​ប្រទេស​កម្ពុជា​លក់​ឲ្យ ​អតិថិជន​នៅ​បរទេស​ដូចជា​កោះតៃវ៉ាន់ និង​សិង្ហបុរី​ជាដើម​»​។

សម្រាប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ក្នុង​ស្រុក​ក្រៅ​អំពី​ការ​ទទួល​បាន​ ប្រយោជន៍​ពី​ការ​ប្រើប្រាស់ Franchise វា​ក៏​មាន​ជា​គុណវិបត្តិ​ខ្លះ​ដែរ​។ «​ដោយ​ឡែក​ទីផ្សារ​កម្ពុជា​អតិថិជន​ក្នុង​ស្រុក​របស់​យើង​ភាគច្រើន​ពួកគាត់​ យល់​ច្រឡំ​ថា​ក្រុមហ៊ុន​ទាំង​ឡាយ​ដែល​មាន​ប្រើប្រាស់​ស្លាក​យីហោ Century21 នោះ​គឺជា​ក្រុមហ៊ុន​តែ​មួយ​ប៉ុន្តែ​តាម​ការពិត​វា​គឺជា​ក្រុមហ៊ុន​ផ្សេង​ដោយ ​ឡែកៗ​ពី​គ្នា​»។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ឆាយលាង។

លោក​បន្ត​ថា៖ «[ជាក់ស្តែង] ក្រោយ​ពេល​ដែល​យើង​ផ្អាក​ប្រើប្រាស់ Franchise សន្ទុះ​នៃ​ការ​ធ្វើ​អាជីវកម្ម​ដោយ​ឯករាជ្យ​របស់ Ratanaka Realty មាន​ប្រសិទ្ធភាព​ខ្ពស់​កើន​ឡើង​រហូត​ដល់ ២៥ ​ភាគរយ​ហើយ​នា​ពេល​ថ្មីៗ​នេះ​យើង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ទទួល​លក់​ គម្រោង​ពុះ​ដីឡូត៍​មួយ​កន្លែង​ទំហំ ១,៥០ ​​ហិកតា​ឈ្មោះ​ សុរិន្ទភូមិ នៅ​តាម​ផ្លូវជាតិ​លេខ​ ២ ដោយ​មាន​ក្បាល​ដី​ចំនួន ៤៧ ​ឡូត៍​» តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​តែ​ប៉ុណ្ណោះ​។

ដោយ​ឡែក​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ស្រុក​មួយ​ផ្សេង​ទៀត​គឺ​ក្រុមហ៊ុន Century21 Garuda Realty ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ពិចារណា​អំពី​ការ​បន្ត​ប្រើប្រាស់ Franchise ស្លាក​យីហោ​ក្រុមហ៊ុន​អន្តរជាតិ Century21 ផង​ដែរ​ខណៈ​ដែល​ម្ចាស់​ភាគហ៊ុន​ភាគច្រើន​នឹង​ធ្វើការ​ពិចារណា​សម្រេច​ចិត្ត​ នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​។

លោក Kheang Puthy (ឃាង ពុទ្ធី​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Garuda Realty បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Garuda Realty បាន​ទិញ Franchise របស់​ក្រុមហ៊ុន Century 21 កាលពី​ខែ​ឧសភា​ឆ្នាំ​ ២០១៥ កន្លង​មក​។

លោក​បន្ត​ថា៖ «​រយៈពេល​ ៤-៥ ​ខែ​បន្ទាប់​មក​ទៀត​គឺ​គ្រាន់តែ​ជា​ដំណាក់កាល​រៀបចំ​ប្រព័ន្ធ​ប្រតិបត្តិការ ​ផ្សេងៗ​ដូចជា​ធនធាន​មនុស្ស​ ប្រព័ន្ធ IT និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជាដើម​សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​យើង​។ គឺ​រហូត​មក​ដល់​ខែ​ធ្នូ​ចុង​ឆ្នាំ​មុន​នេះ​​ទើប​យើង​បាន​ចាប់​ផ្តើម​ ដំណើរការ​ត្រឹមត្រូវ»។

លោក Puthy បាន​បន្ត​ថា៖ «អំឡុង​ពេល​នេះ​ខាង​សាខា​​ដើម​ក៏​បាន​ជួយ​បណ្តុះ​បណ្តាល​ផ្នែក​​ធនធាន​ មនុស្ស​មួយ​ចំនួន​។ ប៉ុន្តែ​ នៅ​ពេល​ដែល​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​របស់​ខ្ញុំ​ពួក​គាត់​បាន​ទៅ​រៀន​ហើយ​ ពួក​គាត់​មើល​ឃើញ​ថា​វា​ដូចជា​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ​នៅ​លើ​ ទីផ្សារ​ជាក់​ស្តែង​ដោយ​មេរៀន​សរសេរ​ផ្សេង​ហើយ​នៅ​ពេល​យើង​យក​មក​ប្រតិបត្តិ ​អាជីវកម្ម​ជាក់​ស្តែង​វា​ផ្សឹង​»​។

ជា​ទស្សនៈ​ផ្ទាល់​ខ្លួន៖ «ទាំង​នេះ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​ចំណេះដឹង​នៅ​បរទេស​វា​មិន​ស៊ី​ទៅ​នឹង​ ទីផ្សារ​នៅ​ស្រុក​ខ្មែរ​របស់​យើង​ទេ​ហើយ​វា​មាន​លក្ខណៈ​ឆ្លងកាត់​វប្បធម៌​ ខុស​គ្នា​ទៀត​ផង​។ ដូច្នេះ​គាត់​ (​ក្រុមហ៊ុន​ដើម​) ​គួរ​តែ​ព្យាយាម​កែតម្រូវ​ ឬ​សិក្សា​បន្ថែម​ (ដើម្បី​តម្រូវ​ទីផ្សារ​ក្នុង​ស្រុក​)» ។ ​នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Puthy​។

លោក​បាន​សម្តែង​ក្តីកង្វល់​ថា​ថ្វី​បើ​រយៈពេល​ចុងក្រោយ​នេះ​យើង​បាន​ឃើញ​ ក្រុមហ៊ុន​ដើម​នោះ​មាន​ការ​កែប្រែ​បន្ថែម​ក៏​ពិត​មែន «​ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​របស់​ខ្ញុំ​យើង​បារម្ភ​អំពី​ការ​ខកខាន​ពេលវេលា ​វែង​ឆ្ងាយ​ថែម​ទៀត​ដែល​អាច​នាំ​ដល់​ការ​ខាតបង់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ របស់​ពួក​យើង​»។

កាលពី​ម្សិលម៉ិញ​ប៉ុស្តិ៍​អចលទ្រព្យ​ពុំ​អាច​ទំនាក់ទំនង​មន្ត្រី​ ក្រុមហ៊ុន​​អចលទ្រព្យ Century21 Cambodia បាន​ទេ​។ ប៉ុន្តែ​យោង​តាម​គេហទំព័រ www.century21.com.kh/about-franchise របស់​ក្រុមហ៊ុន​អចលទ្រព្យ​មួយ​នេះ​ដែល​ជា​ក្រុមហ៊ុន​ដើម​ក្នុង​ការ​ផ្តល់ Franchise ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ឲ្យ​អាច​មាន​សិទ្ធិ​ ប្រើប្រាស់​ស្លាក​យីហោ​អន្តរជាតិ​នេះ​បាន។

គេហទំព័រ​នោះ​បាន​​បង្ហាញ​ថា ​បច្ចុប្បន្ន​នេះ ​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ស្រុក​របស់​កម្ពុជា​ជាង​ដប់​កំពុង​ ប្រើប្រាស់ Franchise ពី​ក្រុមហ៊ុន​ដើម Century21៕

ថ្ងៃទី១១ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment