របាយការណ៍ ៖ ការ​ផ្គត់ផ្គង់​ខុនដូ​នៅ​ភ្នំពេញ​នឹង​កើន​ឡើង ៦៤១ ​ភាគរយ​នៅ​ឆ្នាំ​ ២០២០

របាយការណ៍ ៖ ការ​ផ្គត់ផ្គង់​ខុនដូ​នៅ​ភ្នំពេញ​នឹង​កើន​ឡើង ៦៤១ ​ភាគរយ​នៅ​ឆ្នាំ​ ២០២០

នេះ​ជា​របាយការណ៍​ចុង​ក្រោយ​ស្តីពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មិន​បាន ​ផ្ដល់​ជា​ការ​​ភ្ញាក់ផ្អើល​ដល់​អ្នក​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទេ​ ពោល​គឺ​មាន​ការ​សាងសង់​សំណង់​អគារ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ពាសពេញ​ទីក្រុង។ ប៉ុន្តែ​ចំនួន​នៃ​ការ​សាងសង់​ទាំង​នោះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​មាន​ការ​ ធ្លាក់​ចុះ​ដោយសារ​តែ​មាន​ចំនួន​ខុនដូ ការិយាល័យ និង​ទីតាំង​សេសសល់​តូចៗ​ជាច្រើន​កើតឡើង​ច្រើន​។

របាយការណ៍​ថ្មី​បំផុត​របស់​ភ្នាក់ងារ​ពិគ្រោះ​យោបល់​អចលនទ្រព្យ​ អន្តរជាតិ Knight Frank បាន​បង្ហាញ​ថា​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៥ កន្លង​មក​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់​មាន​តម្លៃ​សរុប ១៧៥២ ​លាន​ដុល្លារ​បើ​ធៀប​ទៅ​នឹង​អំឡុង​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​ ២០១៤ ដែល​មាន​តម្លៃ​សរុប​ត្រឹម​តែ ១៥៤០ លាន​ដុល្លារ​ដែល​មាន​ការ​កើនឡើង​ប្រចាំ​ឆ្នាំ​ចំនួន ១៣,៨០ ​ភាគរយ​។

Knight Frank បាន​ឲ្យ​ដឹង​ថា​ខុនដូ​ចំនួន ៥៦ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២០ ដែល​មាន​ចំនួន ១៨២០០ ​ខ្នង​ផ្ទះ​ (​យូនីត​) និង​ស្តុក​ខុនដូ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ប្រមាណ ៦៤១ ​ភាគរយ​ក្នុង​រយៈពេល​បួន​ឆ្នាំ​បន្ទាប់​។

របាយការណ៍​ដដែល​នោះ​បាន​កត់សម្គាល់​ថា៖ «​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នា​ពេល​អនាគត​មាន​ការ ​កើនឡើង​ខ្លាំង​ជាមួយ​នឹង​ការ​រំពឹង​ទុក​ថា​វា​នឹង​កើន​ហួស​ពី​តម្រូវការ​ យ៉ាង​​ឆាប់​រហ័ស​»​។

នៅ​ក្នុង​ការ​វិន្និច្ឆ័យ​នេះ​អ្នក​អភិវឌ្ឍន៍​បាន​កំណត់​ស្ដង់ដារ​ខ្ពស់​ សម្រាប់​គម្រោង​របស់​ពួកគេ​ដោយ​សង្កត់​ធ្ងន់​បន្ថែម​ទៀត​លើ​ការ​រចនា​ផ្នែក​ ខាង​ក្រៅ និង​ផ្នែក​ខាង​ក្នុង​ការ​បង្កើន​គុណភាព និង​ការ​ខិតជិត​ទៅ​រក​បទដ្ឋាន​អន្តរជាតិ​។ ជាមួយ​គ្នា​នេះ​ដែរ​គម្រោង​ខុនដូ​ភាគច្រើន​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ការ​ បញ្ចុះ​តម្លៃ​ជា​កញ្ចប់​រួម​ទាំង​គ្រឿង​សង្ហារឹម និង​ការ​ធានា​ការ​ជួសជុល​ទៀត​ផង​។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា​វិនិយោគិន​បរទេស​ធំៗ​ដូចជា តៃវ៉ាន់ ចិន សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន គឺជា​វិនិយោគទុន​ដ៏​សំខាន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​។

នៅ​ឆ្នាំ ២០១៨ ជា​ពេល​ដែល​ការ​ផ្គត់ផ្គង់​នឹង​ឈាន​មក​ដល់​តម្លៃ​ជួល​នៅក្នុង​តំបន់​ដូចជា​ ចំការមន ៧​មករា និង​ជ្រោយចង្វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​របាយការណ៍​នេះ​បាន​និយាយ​ថា​ស្ថានភាព​នេះ​ត្រូវ​បាន​ គេ​រំពឹង​ថា​នឹង​មាន​ភាព​ប្រសើរ​ឡើង​ដោយសារ​កង្វះ​ខាត​ដី​នៅ​ជុំវិញ​ទីក្រុង ​។

លោក Ross Wheble នាយក​ប្រចាំ​ប្រទេស​របស់ Knight Frank បាន​និយាយ​ថា៖ «​ពាក្យ​បុរាណ​មួយ​ពោល​ថា​ទីតាំង​ល្អ​គឺជា​ទីតាំង​នាំ​ដល់​ជោគជ័យ​» វា​ពិត​ជា​ទទួល​បាន​ការ​ពិត​ពី​ការ​អភិវឌ្ឍ​នៅក្នុង​ទីតាំង​សំខាន់ៗ​ដែល​ជា​ ធម្មតា​អាច​នឹង​ត្រូវ​​ជួប​ការ​លំបាក​ខ្លះៗ​តែ​យ៉ាង​ណា​យើង​ត្រូវ​​ព្យាយាម​ ធ្វើ​ឲ្យ​វា​មាន​ភាពប្រសើរ​ជា​មុន​សិន​»​។

លោក​បាន​កត់សម្គាល់​ថា​៖ «​វិសាលភាព​នៃ​ការ​កែតម្រូវ​ទីផ្សារ​នៅក្នុង​វិស័យ​ខុនដូ​នេះ​គឺ​មាន​ការ​ លំបាក​ក្នុង​ការ​កំណត់​ប៉ុន្តែ​ជា​ការពិត​ណាស់​ការ​កែតម្រូវ​នេះ​នឹង​ ធ្វើឲ្យ​ការ​រស់នៅ​មាន​លក្ខណៈ​សមរម្យ​បន្ថែម​ទៀត​ហើយ​នឹង​ជួយ​សម្រួល​ដល់​ ការ​កើន​ឡើង​នៅ​ក្នុង​តម្រូវការ​ពី​ទីផ្សារ​ក្នុង​ស្រុក​សម្រាប់​ផ្នែក​ ខុនដូ​ដែល​ជា​តម្រូវការ​សម្រាប់​រយៈពេល​វែង​»​។

លោក Wheble បន្ត​ថា​ខុនដូ​គឺ​នៅ​តែ​ជា​ការ​វិនិយោគ​ដែល​អាច​សម្រេច​បាន​ប៉ុន្តែ​ទស្សនៈ​ របស់​យើង​នៅ​ខាង​មុខ​ទៀត​គឺ​នៅ​ខេត្ត​ព្រះសីហនុ​ហើយ​យើង​បាន​ឃើញ​ពី​ការ​កើន ​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​​វិនិយោគិន​រួច​ទៅ​ហើយ​នា​រយៈពេល​ប្រាំ​មួយ​ ខែ​» ​ចុង​ក្រោយ​នេះ​។

នៅ​ក្នុង​វិស័យ​ការិយាល័យ Knight Frank បាន​និយាយ​ថា​ការ​បញ្ចប់​គម្រោង​ធំ​មួយ​ចំនួន​ពី​ឆ្នាំ​ ២០១៧ តទៅ​គឺ​ទំនង​ជា​នឹង​មាន​លទ្ធផល​ក្នុង​ការ «​ដាក់​សម្ពាធ​លើ​តម្លៃ​ជួល​ការិយាល័យ​លំដាប់​កម្រិត​ A និង B»​។

តម្រូវការ​អាគារ​ការិយាល័យ​លំដាប់​កម្រិត A មិន​មាន​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ទេ​នៅ​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​រីឯ ​អាគារ​លំដាប់ B និង C គឺ​នៅ​តែ​មាន​តម្រូវការ​ច្រើន​ដដែល​។

អ្វី​ដែល​សំខាន់​គឺ​មាន​ការ​អភិវឌ្ឍន៍​ច្រើន​ជាង​មុន​នៅ​តាម​តំបន់​ផ្សេងៗ​ទៀត​នៃ​វិស័យ​អចលនទ្រព្យ​នេះ​។

របាយការណ៍​ដដែល​បាន​និយាយ​ថា​ការ​ពិគ្រោះ​យោបល់​នេះ​ត្រូវ​បាន​គេ​មើល​ ឃើញ​ថា​ការ​បង្កើន​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​ជា​ក្រុមហ៊ុន ​ពហុជាតិ​បាន​វាយតម្លៃ​ពី​ផលប្រយោជន៍​នៃ​ការ​បង្កើត​អាជីវកម្ម​នៅក្នុង​ ប្រទេស​កម្ពុជា​ជាពិសេស​គឺ​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។

ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា​ការ​កើន​ឡើង​នៃ​ដី​កសិកម្ម​ហើយ​ភាគច្រើន​ជា​ ការ​វិនិយោគ​ពី​​ក្រុមហ៊ុន​បរទេស​ដែល​តែងតែ​​ស្វែងរក​ក្នុង​ការ​ទាញ​យក​ ផលប្រយោជន៍​នោះ​គឺ​វា​ពិតជា​បាន​ផ្តល់​នូវ​ទិន្នផល​ដំណាំ​ខ្ពស់​ត្រឡប់​ទៅ​ វិនិយោគិន​វិញ​៕

ថ្ងៃទី១១ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment