របៀប​គណនា​ស្វែងរក​អគារ​កម្រិត A

របៀប​គណនា​ស្វែងរក​អគារ​កម្រិត A

មនុស្ស​ទូទៅ​តែង​តែ​មាន​ការ ងឿង ឆ្ងល់​ថា តើ​ដូចម្តេច​ទៅជា​អគារ​កម្រិត A? រហូតមក​ដល់​ពេលនេះ គឺ​មិន​ដែលមាន​ទាល់​តែ​សោះ​នូវ​ចំណាត់​ថ្នាក់​នៃ​លក្ខណៈ​វិនិច្ឆ័យ​ដែល​ ត្រូវបាន​ពន្យល់​ជា​លក្ខណៈ​អន្តរជាតិ​នោះ ប៉ុន្តែ​មាន​កត្តា​ជាច្រើន​ដូច​ជា ផាសុកភាព ប្រសិទ្ធភាព ភាព​បត់​បែន សុវត្ថិភាព និង​ភាព​ងាយ​ស្រួល ចំពោះ​អគារ​ណាមួយ​ត្រូវតែ​សម្រេច​បាន ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​ថា ជា​​កម្រិត ​A​។

ដើម្បី​បាន​ចំណាត់​ថ្នាក់​ជា​ប្រភេទ​អគារ​កម្រិត​A ការអភិវឌ្ឍ​មួយ​ត្រូវ​តែ​គោរព​តាម​ស្តង់ដា​កម្រិត​ខ្ពស់​មួយ​នៃ​គុណភាព​ សំណង់ និង​សម្ភារៈ​សំណង់ រួម​ជាមួយនឹង​លក្ខណៈ​ពិសេស និង​សេវាកម្ម​នានា​ប្រកប​ដោយ​កម្រិត​ខ្ពស់ ទាំងនេះហើយ​តម្រូវ​ឲ្យ​អ្នកកាន់​កាប់​អគារ ​ទាំង​ឡាយ និង​អ្នក​គ្រប់គ្រង​ត្រូវតែ​យល់ ដឹង និង​មាន​ជំនាញ​វិជ្ជាជីវៈ​ត្រឹម​ត្រូវ។​

​លក្ខខណ្ឌ​ទាំងអស់​នេះ​ជា​អ្វី​ដែល​បណ្តា​អគារ​ជាច្រើន​របស់​ក្រុមហ៊ុន​ ក្នុង​ស្រុក​ឈាន​មុខ​គេ​នានា និង​ក្រុមហ៊ុន​ពហុ​ជាតិ ត្រូវ​ស្វែងរក​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន ពីព្រោះ​ពួក​គេ​អាច​ផ្តល់​នូវ​បរិយាកាស​ការងារ​ល្អ​បំផុត​។

នៅ​ក្នុងទីផ្សារ​ការងារ ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​នាពេល​បច្ចុប្បន្ន​នេះ បណ្តា​ក្រុមហ៊ុន​ទាំង​ឡាយ​ត្រូវ​តែ​ផ្តល់​នូវ​កន្លែង​ធ្វើ​ការ​ដែល​មាន​ លក្ខណៈ​ទាក់ ទាញ​មួយ ដើម្បី​ធានា​និង​រក្សា​ឲ្យ​បាន​នូវ​ បុគ្គលិក​មាន​ទេព​កោស​ល្ប​ល្អៗ ខណៈ ដែល​ពួក​គេ​កំពុង​បង្កើន​ជា​អតិបរមា​នូវ​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​ អគារ​នោះ​។

ទីធ្លា​អគារ​ការិយាល័យ​កម្រិត​ A គឺ​ជា​បាតុភូត​ចម្លែក​ថ្មីៗ ដែល​មាន​ទំនាក់​ទំនង​គ្នា​មួយ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ ភ្នំពេញ​។ ជា​ទម្លាប់ ខណៈ​ដែល​នៅ​ក្នុង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​នោះ ចំពោះ​ទីផ្សារ​ថ្មីៗ​វា​បាន​ផ្តល់​ជម្រើស​ជាច្រើន​សម្រាប់​អគារ​ការិយាល័យ ដែល​មាន​កម្រិត​ផ្សេង​គ្នា ដូច្នេះ​ហើយ​ទើប​មានការ​បង្កើត​ឡើង​នូវ​ការ​កែ​ប្រែ​វីឡា ឬក៏​បន្ទប់​សណ្ឋាគារ​នានា​ធ្វើ ជា​ការិយាល័យ​ធ្វើការ​ជាដើម។

ឥឡូវ​នេះ ទីផ្សារ​កំពុង​អភិវឌ្ឍ ដោយ​បាន​លេច​ឡើង​នូវ​ភាព​ដោយឡែក​ពីគ្នា​ដ៏​ត្រឹម​ត្រូវ​មួយ​នៃ​គុណភាព​អគារ​ ការិយាល័យ ជា​ពិសេស​គឺ​បន្ទាប់​ពី​ការ​បញ្ចប់​នៃ​អគារ​កម្រិត ​A ដំបូង​គេ​របស់​ទីក្រុង​នេះ គឺ​អគារ​វឌ្ឍនៈ កាល​ពី​ឆ្នាំ​២០១៤​។

អគារ​នេះ​បាន​កំណត់​នូវ​គំរូ​ថ្មី​មួយ​សម្រាប់​គុណភាព​នៅ​ក្នុង​ទីផ្សារ​ ជា​មួយនឹង​ការ​រចនា ដែល​ពុំមាន​កំហុស​ឆ្គង​អ្វី​សោះ ដោយ​បន្ថែម​នូវ​រូប​តំណាង​ថ្មី​មួយ​ទៀត​ពេល​សម្លឹង​មើល​ទៅ​កាន់​ជើង​មេឃ​ នៅលើ​ទីក្រុង​ភ្នំពេញ និង​វា​ក៏​កំពុង​តែ​ផ្តល់​នូវ​ស្តង់ដារ​អន្តរ​ជាតិ​នានា ព្រម​ជាមួយ​រចនាប័ទ្ម​ស្ថាបត្យកម្ម​របស់​អគារ​នេះ​។

នៅ​ពេល​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កំពុង​បន្ត​លូត​លាស់​ទៅ​មុខ តម្រូវ​ការ​សម្រាប់​ទីធ្លា​ការិយាល័យ​លំដាប់​គុណភាព​ខ្ពស់​នឹង​បន្ត​កើន​ឡើង ខណៈ​ដែល​ក្រុមហ៊ុន​ពហុជាតិ​នានា មិន​ត្រឹម​តែ​កំពុង​ត្រូវ​ការ​នូវ​លក្ខណៈ​ពិសេស​ដ៏​ល្អ​បំផុត​នៅ​ក្នុង​អគារ ​របស់​ពួក​គេ ដែល​ឋិត​នៅក្នុង​បន្ទាត់​ជួរ​មុខ​នៃ​ទីផ្សារ​កំពុង​អភិវឌ្ឍ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​ត្រូវ​ការ​ផង​ដែរ​នូវ​សុវត្ថិភាព​ដែល​គ្មាន​កំហុស​ឆ្គង និង​ស្តង់ដារ​បរិស្ថាន​នានា​។

នៅ​ក្នុង​ឆ្នាំ​២០១៥ ក្រុមហ៊ុន​អចលនទ្រព្យ Hongkong Land មក​ពី​ទីក្រុង​ហុងកុង បាន​ចាប់​ផ្តើម​នូវ​គម្រោង​អគារ​ការិយាល័យ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ឈ្មោះ​ថា “Exchange Square”​ ។ អគារ​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ត្រី​មាស​ទី​ ៤ នៃ​ឆ្នាំ​ ២០១៦ ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​អគារ​កម្រិត​ A ទី ​២ ​តែ​មួយ​គត់​ដែល​បាន​នឹង​កំពុង​ផ្តល់​ឲ្យ​នៅ​ក្នុង​ទីផ្សារ​អគារ​ការិយាល័យ​ នៅ​កម្ពុជា​។

ការ​សម្រេច​ចិត្ត​ទៅ​លើ ថា​តើ​អ្វី​ទៅ​ជា​អគារ​កម្រិត ​A គឺ​អាច​ទៅ​រួច​ដោយ​ធ្វើ​ការ​ប្រៀបធៀប​តាម​រយៈ​លក្ខខណ្ឌ​បញ្ជាក់​លម្អិត និង​ការ​រចនា ដើម្បី​ឲ្យ​ស្រប ទៅ​នឹង​គោលការណ៍​នានា​ដែល​ទទួល ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ​។

អគារ​កម្រិត​ A ទាំង​ឡាយ បាន​បង្កើន​នូវ​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​ឡើង​លើ​ អាកាស តាម​រយៈ​សន្លឹក​ជាន់​ដែល​មាន​មាត្រដ្ឋាន​ទៀង​ទាត់ និង​ការ​រចនា​ជា​ជួរ​ឈរ​។

ដូច្នេះ​ អ្នក​ជួល​នានា អាច​ប្រើ​ប្រាស់​នូវ​ទីធ្លា​ជា​អតិបរមា​នៅ​ក្នុង​យូនីត​របស់​ពួកគេ​។ កត្តា​ដទៃៗ​ទៀត​រាប់​បញ្ចូល​ទាំង​កម្ពស់​ពិដាន​អប្បបរមា ត្រូវ​មាន​កម្ពស់​ ២,៦០​ មែត្រ ដើម្បី​ធានា​នូវ​ពន្លឺ​ភ្លើង​ដ៏​ល្អ និង​ការ​គ្រប់គ្រង​សីតុណ្ហភាព​រួម​ទាំង​សម្លេង​ដ៏​ស្ងប់ស្ងាត់​។

នៅ​ពេល​ដែល​អ្នក​ជួល​ទាំង​ឡាយ​ចូល​ទៅ​ក្នុង​ការិយាល័យ ពួក​គេ​រំពឹង​ថា នឹង​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ជាន់​អគារ​នីមួយៗ​របស់​ពួក​គេ​យ៉ាង​ងាយ​ ស្រួល ដោយ​មិន​ចាំបាច់​រង់ចាំ​ការ​លើក​ដាក់​យូរ​។ វា​មិនមែន​គ្រាន់តែ​ជា​ចំណោទ​បញ្ហា​មួយ​នៃ​បរិមាណ​ក្នុង​ការ​លើក​ដាក់​ ឥវ៉ាន់​នានា​នោះ​ទេ ប៉ុន្តែ​ក៏​ជា​សមត្ថភាព ល្បឿន ទំហំ និង​ស្រប​ទៅ​តាម​កម្មវិធី​របស់​ពួក​គេ​ផង​ដែរ​។

កត្តា​មួយ​នៃ​ភាព​ចាំបាច់​ដាច់​ខាត​សម្រាប់​ក្រុមហ៊ុន​ពហុ​ជាតិ​នានា គឺ​សុវត្ថិភាព​អគ្គីភ័យ ហើយ​នេះ​គឺជា​ទិដ្ឋភាព​មួយ​ជាមួយ​នឹង​បទបញ្ញត្តិ​មិន​ច្បាស់លាស់ និង​ការ​ផ្តល់​ឲ្យ​មិន​ជាប់​លាប់​នៅ​ក្នុង​បណ្តា​អគារ​ជាច្រើន​នៅ​ក្នុង​ ទីក្រុង​ភ្នំពេញ​។

នៅក្នុង​ទីផ្សារ​នៃ​បណ្តា​ប្រទេស​អភិវឌ្ឍ សុវត្ថិភាព​ អគ្គីភ័យ​ បាន​នឹង​កំពុង​ក្លាយជា​ភាពចាំបាច់​ដោយ​ស្របច្បាប់ ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា វា​គឺ​កំពុងស្ថិត​នៅក្នុង​ដំណើរ​ការជំរុញ​លើក​ទឹក​ចិត្ត​នៅ​ឡើយ​។ ការ​ដាក់​បញ្ចូល​ដ៏​សំខាន់​នៃ​សុវត្ថិភាព​អគ្គីភ័យ​ដ៏​គ្រប់គ្រាន់ គឺ​ផ្តល់​ការរក​ឃើញ​ឧបករណ៍​ពន្លត់​អគ្គីភ័យ​ដោយ​ងាយ ដូច​ជា បំពង់​ពន្លត់​អគ្គីភ័យ និង​ការ​គេច​ចេញ​រួច​ផុត​ពី​សម្ពាធ​ភ្លើង​អវិជ្ជមាន​នានា រួម​ទាំង​ការ​បញ្ចៀស​នូវ​ផ្សែង​ដែល​អាច​ចូលទៅ​កាន់​ផ្លូវ​ ចេញ​-​ចូល​ ទាំងឡាយ​។

ជាមួយ​នឹង​គំនិត​ទាំង​នេះ​ក្រុមហ៊ុន Hongkong Land កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាងសង់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​អគ្គីភ័យ ដោយ​ធ្វើការ​ជាមួយនឹង​ស្ថានទូត​ចក្រភព​ អង់គ្លេស សភា​ពាណិជ្ជកម្ម​អន្តរជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​កសាង​នូវ​ស្តង់ដា​សុវត្ថិភាព​អគ្គីភ័យ​នានា​ឲ្យ​កាន់តែ​ប្រសើរ​ ឡើង​។

អគារ​កម្រិត ​A ទាំង​ឡាយ​មិន​មែន​ជា​ធម្មតា​គ្រាន់​តែ​បង្ហាញ​អំពី​ផ្នែក​ខាង​មុខ​ដ៏​គួរ​ ឲ្យ​ចាប់​អារម្មណ៍​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកវា​ក៏ត្រូវ​ការ​ផង​ដែរ​នូវ​សំណង់​ដែល​មាន​គុណភាព និង​លក្ខខណ្ឌ​បញ្ជាក់​លម្អិត​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​សំណង់​នេះ​មាន​ផាសុខភាព និង​ប្រសិទ្ធភាព​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូទៅ។​

អ្នក​ជួល​ដ៏​មាន​សក្តានុពល​ម្នាក់​គួរ​តែ​ព្យាយាម​ស្វែងយល់​ឲ្យ​ពេញ​លេញ​ នូវ​លក្ខណៈ​ពិសេស និង​គុណ​ប្រយោជន៍​នានា​នៃ​សំណង់​អគារ​ទាំង​ឡាយ ដែល​ពួក​គេ​កំពុង​តែ​គិត​ពិចារណា ហើយ​ពួក​គេ​ក៏​ត្រូវ​តែ​ធានា​ឲ្យ​បាន​ច្បាស់​ថា អគារ​នេះ​គឺ​សម​ល្អ​សម្រាប់​តម្រូវ​ការ​នានា​ពី​ក្រុមហ៊ុន​របស់​ពួក​គេ។

លក្ខណៈ​ពិសេស​ទាំង​នេះ​អាច​ត្រូវ​បាន​វាស់វែង​ដោយ​មាន​គោលដៅ​ច្បាស់​លាស់ ខណៈ​ពេល​ដែល​គេ​កំពុង​តែ​ធ្វើ​ការ​ប្រៀបធៀប​នូវ​សំណង់​អគារ​ផ្សេងៗ​ជាច្រើន​ ទៀត ទាំង​នេះ​ក៏​អនុញ្ញាតិ​ឲ្យ​អ្នក​ជួល​ទាំង​ឡាយ​មាន​ឱកាស​ក្នុង​ការ​កាត់បន្ថយ ​តាម​រយៈ​សម្ភារ​ទីផ្សារ ទាំង​នេះ​គឺជា​ការ​សម្រេច​ចិត្ត​យ៉ាង​ច្បាស់​លាស់ នូវ​គុណភាព​អគារ​មួយ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​រចនាប័ទ្ម និង​លក្ខខណ្ឌ​លម្អិត​របស់​វា​៕

ថ្ងៃទី១៧ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment