លំ​នៅ​ឋាន​សាងសង់​រួច​ហើយនិង​កំពុង​អភិវឌ្ឍន៍ថ្មីៈ តើ​មួយ​ណា​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​រក​ជាវ​គេហដ្ឋាន​ថ្មី​?

លំ​នៅ​ឋាន​សាងសង់​រួច​ហើយនិង​កំពុង​អភិវឌ្ឍន៍ថ្មីៈ តើ​មួយ​ណា​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​រក​ជាវ​គេហដ្ឋាន​ថ្មី​?

បើ​ទោះ​បី​ជា​មាន​មតិ​ល្អៗ​ជា​ច្រើន​អំពី​ការ​ជាវ​គេហដ្ឋាន​មិន​ទាន់​ សាងសង់​រួច​រាល់ ឧទាហរណ៍​ដូចជា​គេហដ្ឋាន​បុរី នៅ​តាម​ជាយក្រុង ឬ​ ខុនដូ នៅ​កន្លែង​កំពុង​អភិវឌ្ឍន៍​ជាដើម ជម្រើស​នេះ​ល្អ​សម្រាប់​តែ​អតិថិជន​ដែល​មាន​ថវិកា​ច្រើន​ជាង​អតិថិជន​ថ្មី​ ដែល​ទើប​មាន​លទ្ធភាព​អាច​ទិញ​ផ្ទះ​។ លក្ខខណ្ឌ​ទាំង​ពីរ​នេះ គឺជា​គុណ​សម្បត្តិ និង​គុណវិបត្តិ​ផ្សេងៗ​ពី​គ្នា​ដែល​នាំ​មក​ជូន​លោក​-​អ្នក​ដោយ realestate.com.kh​។

សម្រាប់​អតិថិជន​ដែល​ជាវ​ផ្ទះ​ជា​លើក​ដំបូង លក្ខណៈ​ខាង​ក្រោម​នេះ គឺជា​គុណ​សម្បត្តិ​នៃ​ការ​ជាវ​គេហដ្ឋាន​សាងសង់​រួច​ហើយ​៖

•​ ដោយ​សារ​វា​ត្រូវ​បាន​គេ​សាង​សង់​រួច​រាល់​ជាស្រេច ដូច្នេះ​អ្នក​អាច​ចូល​ទៅ​រស់នៅ​ទីនោះ​បាន​លឿន​ជាង​គេហដ្ឋាន ដែល​មិន​ទាន់​សាងសង់​ចប់​រួច​រាល់​។ ការ​សាងសង់​គេហដ្ឋាន​នីមួយៗ​អាច​ចំណាយ​ពេល​រហូត​ដល់​ទៅ​មួយ​ឆ្នាំ ឬ​លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​ជាវ​សំណង់​កំពុង​អភិវឌ្ឍន៍​ថ្មី ឬ​បុរី ដែល​មិន​ទាន់​សាង​សង់​ហើយ​។

• ​គេហដ្ឋាន​ដែល​សាងសង់​ហើយ​អាច​ទុក​ពេល​វេលា​ឲ្យ​លោក​អ្នក​បន្ថែម​សម្រាប់​ ការ​តុបតែង ឬ​ធ្វើ​ការ​លម្អ និង​កែប្រែ​ផ្នែក​ផ្សេងៗ​ដើម្បី​ឲ្យ​វា​ស្អាត​ជាង​មុន​។ គេហដ្ឋាន​មិន​ទាន់​សាងសង់ ឬ «​លំនៅឋាន​ស្ថិត​ក្នុង​គម្រោង​ទិញ​ទុក​មុន​» ភាគ​ច្រើន​តែង​តែ​មាន​លក្ខណ:​សាមញ្ញ​។

• គេហដ្ឋាន​សាងសង់​រួចស្រេច​អាច​​ឲ្យ​យើង​ដឹង​ពី​តម្លៃ​ច្បាស់​លាស់​។ ដូច្នេះ​វា​មាន​ការ​ប្រថុយ​តិច​តួច និង​អាច​មាន​តម្លៃ​លក់​វិញ​បាន​ល្អ​។

• ​ទីតាំង​សំខាន់ៗ​នៅ​ក្នុង​ទីក្រុង ឬ​ទីប្រជុំជន តែង​តែ​ទទួល​បាន​ការ​អភិវឌ្ឍ​មុន​ទីតាំង​ផ្សេងៗ មាន​ន័យ​ថា គេហដ្ឋាន​ទាំង​នេះ​មាន​ទីតាំង​ល្អ​ប្រសើរ​។

មាន​គុណ​សម្បត្តិ​មួយ​ចំនួន​នៃ​ការ​ជាវ​គេហដ្ឋាន «​ក្នុង​គម្រោង​ទិញ​ទុក​មុន​» ដែល​អ្នក​ត្រូវ​ដឹង​មុនពេល​ធ្វើ​ការ​សម្រេច​ចិត្ត​៖

• ​លោក​-​អ្នក​មាន​ពេលវេលា​គ្រប់​គ្រាន់​សម្រាប់​សន្សំ​ប្រាក់​នៅ​ពេល​គេហដ្ឋាន​កំពុង​សាងសង់​។​

• ​អ្នក​ក៏​អាច​កំណត់​តម្លៃ​មួយ រួច​បង់​ប្រាក់​នៅ​ពេល​ក្រោយ​។ បើ​សិន​មាន​ការ​កើន​ឡើង​នៃ​តម្លៃ នោះ​វា​នឹង​នាំ​ឲ្យ​តម្លៃ​របស់​គេហដ្ឋាន​កើន​ឡើង​ក្នុង​រយ:​ពេល​ខ្លី​។

ថ្ងៃទី១៧ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment