សភា EuroCham ចេញ​គោល​នយោបាយ​

សភា EuroCham ចេញ​គោល​នយោបាយ​លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា

សភា​ពាណិជ្ជកម្ម​សហគម​ន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា ហៅ​កាត់​ថា «EuroCham កម្ពុជា​» បាន​បញ្ចេញ​នូវ​សៀវភៅ White Book នៅ​សប្តាហ៍​នេះ ដែល​បញ្ជា​ក់នូវ​ការស្នើសុំ​ឲ្យ​បង្កើត​គោលនយោបាយ​ផ្សេងៗ ក្នុង​គោលបំណង​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​ទាក់ទាញ​ការ​វិនិយោគ​ពី​ទ្វីបអឺរ៉ុប​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​។

​នៅ​ក្នុង​សៀវភៅ White Book បាន​បញ្ជាក់​ពី​ការ​ស្នើ​សុំ​មួយ​ចំនួន ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​។ EuroCham បាន​ទទួល​ស្គាល់​ថា វិស័យ​អចលនទ្រព្យ និង​ការ​សាងសង់ «​គឺជា​វិស័យ​មួយ​ដែលមាន​ការ​អភិវឌ្ឍ​លឿន​បំផុត​នៅ​កម្ពុជា និង​ជា​ប្រភព​នៃ​កំណើន​សេដ្ឋកិច្ច​ដ៏​សំខាន់​» ដោយ​មាន​ទឹក​ប្រាក់​វិនិយោគ​ចំនួន ៣​កោដិ​ដុល្លារ ក្នុង​ឆ្នាំ​២០១៥​។​

​សភា​ពាណិជ្ជកម្ម​នេះ​បាន​និយាយ​ថា ខណៈ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​តែមាន​ទ្រព្យធន​កាន់តែច្រើន ក៏​នឹងមាន​តម្រូវការ​យ៉ាងច្រើន​ផងដែរ​សម្រាប់​ការសាងសង់​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម​ថ្មីៗ ដែល​នឹង​រួមវិភាគទាន​ត្រឡប់​ទៅវិញ ដល់​កំណើន​សេដ្ឋកិច្ចរ​បស់​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​វា​នឹងត្រូវ​ការ «​ការត្រួត​ពិនិត្យ​និយតកម្ម និង​ការ​ដឹកនាំ​ក្នុង​វិស័យ​សាធារណៈ​កម្រិត​ខ្ពស់​»​។

​ការ​ផ្ដល់​យោបល់​គោលនយោបាយ​សំខាន់​បំផុត​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប គឺ​គួរតែមាន​ការអនុវត្ត ការ​ត្រួត​ពិនិត្យ​ផ្នែក​ហិរញ្ញវត្ថុ ឲ្យ​បាន​តឹងរ៉ឹង​ទៅលើ​អ្នកវិនិយោគ​។ «​នៅក្នុង​គោលបំណង​ដើម្បី កាត់​បន្ថយ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​។ ជាមួយនឹង​វិស័យ​អចលនទ្រព្យ និង​សំណង់​បណ្តា​ប្រទេស​ជាច្រើន​ត្រូវតែមាន​តម្រូវការ​ដើមទុន​ជា​អប្បបរមា ដែល​ត្រូវតែ​មានការ​ព្រមព្រៀងគ្នា​មុន​ពេលដែល​លិខិតអនុញ្ញាត​សាងសង់​ នឹងត្រូវ​បាន​បានចេញ​ផ្សាយ​សម្រាប់​គម្រោង មួយ​។ អ្នកវិនិយោគ​ត្រូវតែ​បង្ហាញ​ឲ្យ​ឃើញ​ថា ដើមទុន​នេះ គឺ​ស្មើនឹង​ភាគរយ​ណាមួយ​ច្បាស់លាស់​នៃ​តម្លៃ​គម្រោង​ពិតប្រាកដ​»​។​

​សភាពាណិជ្ជកម្ម​អឺរ៉ុប​នេះ បាន​បន្តថា ការ​រឹតបន្តឹង​ច្បាប់ ការពារ​មិន​ឲ្យ​អ្នក​អភិវឌ្ឍ​ចាប់​ផ្តើមធ្វើ​គម្រោងការ​ណា​មួយ ដែល​ពឹង​ផ្អែកលើ​ប្រាក់​ពី​ការលក់​មុន ដែល​អាចជា​ហានិភ័យ​ខ្ពស់​នៃ​ការចាយ​អស់ប្រាក់​មុនពេល​គម្រោង​ត្រូវបាន បញ្ចប់​។ «​គម្រោង​កិច្ចការ​អ្នក​អភិវឌ្ឍ​ដោយមាន​ដើមទុន​ចាប់ផ្តើម​មិន​គ្រប់គ្រាន់ គឺ​ផ្តល់​ជា​ហានិភ័យ​ខ្ពស់​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា និង​បង្ក​ការ​រាលដាល​ដល់​សេដ្ឋកិច្ចជាតិ​ទាំងមូល​»​។​

EuroCham បន្តថា​៖ «​យើង​សូម​ណែនាំ​ដល់​រាជរដ្ឋាភិបាល​(​កម្ពុជា​) ក្នុងការ​អភិវឌ្ឍ​បន្ថែមទៀត ក្នុងការ​គ្រប់គ្រង​សារពើពន្ធ​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់ ដើម្បី​ជាការ​កំណត់​លក្ខខណ្ឌ​តម្រូវ​លើ​មូលធន​អប្បបរមា សម្រាប់​គម្រោង​អភិវឌ្ឍន៍ និង​កំណត់​ដំណាក់កាល​មូលនិធិ ដែល​នឹង​អាច​បញ្ចេញ​ទៅក្នុង​គម្រោង​នីមួយៗ​»​។​

EuroCham ចង់​ឲ្យ​មានការ​ត្រួត ពិនិត្យ​ពី​ភាព​ប្រថុយប្រថាន​ផ្សេងៗ នៅលើ​វិស័យ​អចលនទ្រព្យ ដោយ​អះអាង​បន្ថែមថា ៖ «​យើង​ណែនាំ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន ដើម្បី​ពិភាក្សា​លើ​មធ្យោបាយ ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​គ្រប់គ្រង ដោយ​ដាក់​កំណត់​លើ​រយៈ​ពេលដែល​អចលន​ទ្រព្យ​មួយ អាច​ត្រូវបាន​លក់​បន្ត ឬ​បន្ថែម​ពន្ធ​ទៅលើ​អចលនទ្រព្យ​ដែល​ត្រូវបាន​លក់​បន្ត​ក្នុង​រយៈពេល​កំណត់​ ណាមួយ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ក្នុងការ ទិញ​អចលនទ្រព្យ​តៗ​គ្នា​»​។​

EuroCham ក៏បាន​អំពាវនាវ​ឲ្យ រដ្ឋាភិបាល​ធ្វើការ​កំណត់​ស្តង់ដារ​ជាស​កល​ជា​ផ្លូវការ​នៃ​ការវាស់វែង​ អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​កត់សម្គាល់ថា ៖ «​កង្វះ​នៃ​ស្ដង់ដារ​ក្នុងការ​វាស់វែង អាចបង្កើត​ជាការ​យល់​ច្រឡំ និង ដោយ​ក្នុងករណី​អាក្រក់​បំផុត វា​ពិតជា​បង្កើតជា​ការអនុវត្ត​ដែលមាន ការយល់ច្រឡំ និង​ខុសឆ្គង​។ នៅ​ចុងក្រោយ​មានតែ​អ្នកទិញ​ទេ ដែលជា​អ្នក​ដែល​ខាតបង់​ដោយសារ​ភាពមិនច្បាស់លាស់​នេះ ដែល​វា​អាច​នឹង​ប៉ះពាល់​ដល់​ទំ នុ​ក​ចិត្ត​នៅក្នុង​ទីផ្សារ​នេះ​»​។​

​សភា EuroCham ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន ដើម្បី​ធានា​ឲ្យ​បានការ​អនុម័ត​ឲ្យ​មាន​ស្តង់ដារ​ការសាងសង់​ដោយមាន​ សុវត្ថិភាព និង​គុណភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា​។ សភា​នេះ​បន្ថែមថា បទដ្ឋាន ឬ​ការពិចារណា​ត្រូវធ្វើឡើង ដោយ​ប្រៀបធៀប​ទៅលើ​ស្តង់ដារ​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងទៀត ដើម្បី​បង្កើត​ស្តង់ដារ​ថ្មី​សម្រាប់​វិនិយោគិន​ដើម្បី​បង្កើន​ការ​សម្រប​ ខ្លួន និង​តម្លៃ​វិ​ញ្ញាប​ន​ប័ត្រ ព្រមទាំង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ទូទៅ​។​

​សៀវភៅ​នេះ ក៏បាន​បញ្ជាក់​ដែរ​ថា ៖ «​ស្តង់ដារ​រឹងមាំ គឺជា​បទដ្ឋាន អាច​នឹង​បង្កើន​ទំនុកចិត្ត​របស់​វិនិយោគិន​ដោយ​មិន​ចាំបាច់​បង្កើន​នូវ​ការ​ ចំណាយ​ផ្សេងៗ​»​។​

​សៀវភៅ EuroCham White Book នេះ​ក៏បាន​ពិនិត្យ​ទៅលើ​បញ្ហា​សុវត្ថិភាព​អគ្គិភ័យ និង​គម្រោង​វិនិយោគ​ឆ្នេរសមុទ្រ ក៏ដូចជា​ការណែនាំ​ជា​មធ្យោបាយ​ដោះស្រាយ​សម្រាប់​រដ្ឋាភិបាល​ផងដែរ​។​

ដើម្បី​មើល​របាយការណ៍​ពេញ​លេញ សូម​ចូលទៅ​កាន់​: http: //www.eurocham-cambodia.org/business_guide/market_info៕

ថ្ងៃទី៣១ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment